- ក. រក្សាទុកចូល ក្នុងកុំព្យូទ័រ
- ខ. រក្សានៅលើ iCloud ដែល iCloud គឺជាកន្លែងផ្ទុកទិន្នន័យ នៅលើអនឡាញ (អាចបើកបានគ្រប់ទីកន្លែង និងគ្រប់ម៉ាស៊ីន) ដែលផ្តល់ជូនលោកអ្នកនូវសមត្ថភាព ក្នុងការ sync រវាងឧបករណ៍ ដែលមានប្រតិបត្តិការណ៍ iOS ជាមួយ Mac របស់អ្នក ។ ជាមួយនឹងជម្រើសទាំងពីរនេះ លោកអ្នកនឹងអស់ក្តីបារម្ភ នៅពេលដែលទូរស័ព្ទ ឬឧបករណ៍ iOS របស់អ្នកខូចទៀតហើយ ព្រោះលោកអ្នកអាច restore វាមកសភាពដើមវិញ បាន (បើមានការ Backup បានត្រឹមត្រូវ) ។
វិធីចម្លងទុក (Backup) ទិន្នន័យ iPhone
នៅពេលដែលអ្នកភ្ជាប់ទូរស័ព្ទ iPhone ជាមួយនឹងកុំព្យូទ័រ វានឹងបើក iTunes ដែលលោកអ្នកអាចឃើញភ្លាមៗនូវជម្រើសក្នុងការចម្លងទុកទិន្នន័យទៅកាន់ កុំព្យូទ័រ ឬ iCloud ។ចំណាំ៖ iCloud អាចចម្លងទុក តែទិន្នន័យសំខាន់ៗ តែប៉ុន្នោះ ប៉ុន្តែបើលោកអ្នកធ្វើការចម្លងទុក ជាមួយកុំព្យូទ័រវិញ វាអាចរក្សាបានស្ទើរតែគ្រប់យ៉ាង ដែលមានក្នុងទូរស័ព្ទរបស់អ្នក ។
ក. ដំណើរការដោយស្វ័យប្រវត្តិ
អ្នកអាចជ្រើសរើស ជម្រើសណាមួយ ហើយគ្រាន់តែចុចលើ Backup ។ បន្ទាប់មកសូមត្រឡប់មកវិញ ហើយជ្រើសយក ជម្រើសទីពីរ សម្រាប់ការចម្លងទុកទាំងអស់ (Complete Backup) ។ខ. ដំណើរកាតាមជំហានៗ (Recommended)
លោកអ្នកអាចជ្រើសយកការចម្លងទុកទាំងពីរវិធីបាន តាមរយៈ iTunes ដែលស្ថិតនៅ Summary Tab នៃទូរស័ព្ទ ឬឧបករណ៍ iOS ដែលអ្នកកំពុងភ្ជាប់ ។ វាជាការផ្តល់អនុសាសន៍ ដែលលោកអ្នកគួរតែដំណើរការការចម្លងទុក តាមជំហានៗ (Manually) ដូចរូបខាងក្រោម៖របៀបចម្លងទុកកម្មវិធី និង Restore កម្មវិធី
ដើម្បីចម្លងទុកកម្មវិធី សូមលោកអ្នកប្រើជម្រើស Transfer Purchase ដែលវានឹងបង្ហាញនៅពេលដែលអ្នកចុច Mouse ស្តាំ ដូចរូបខាងក្រោម៖ការធ្វើបែបនេះ វានឹងផ្ទេរ និងចម្លងទុកនូវរាល់កម្មវិធីដែលបានតំឡើងលើ ឧបករណ៍ iOS ទៅកាន់កុំព្យូទ័រ ។ តែនៅពេល restore វិញ វានឹងមិនបង្ហាញ Restore App ទេ ដោយលោកអ្នកគ្រាន់តែទាញ រួចទម្លាក់ចូលទៅឧបករណ៍វិញ ។
របៀប Restore ពីការចម្លងទុក
នៅពេលដែលអ្នកចម្លងទុក អ្នកនឹងមានភាពងាយស្រួលក្នុងការ restore នូវរាល់ធាតុសំខាន់ៗ ទៅកាន់ទូរស័ព្ទ ឬឧបករណ៍ថ្មីរបស់អ្នក ។ អ្វីដែលអ្នកត្រូវធ្វើនោះ គ្រាន់តែភ្ជាប់ឧបករណ៍ ឬទូរស័ព្ទរបស់អ្នក ជាមួយនឹងកុំព្យូទ័រ ។ បន្ទាប់មកសូមចុចលើ Mouse ស្តាំ រួចជ្រើសយក Restore From Backup ដូចរូបខាងក្រោម៖សូមដាក់ជាមតិយោបល់របស់អ្នក នៅប្រអប់ខាងក្រោម បើលោកអ្នកមានចម្ងល់ ឬសំណូមពរនានា ។
0 comments:
Post a Comment