អាចថាលំបាកដែរសម្រាប់ប្រិយមិត្ត ប្រើ iPhone
ហើយចង់បានវីដេអូនិង MP3 ដាក់ចូលទូរសព្ទ ព្រោះអីកម្មវិធីលើ iPhone
ដូចមិនសូវជាទូលំទូលាយដូចពពួក Android ដោយហេតុ Apple
គិតពីសុវត្ថិភាពខ្លាំង។ យ៉ាងណានៅតែមានកម្មវិធី
ដែលមិនត្រឹមតែអាចឲ្យប្រិយមិត្តទាញយកវីដេអូលើអ៊ីនធឺណិតប៉ុណ្ណោះទេ
ថែមទាំងអាច Convert វាទៅជា MP3
បានងាយដូចបកចេកអ៊ីចឹងហើយល្បឿនលឿនដូចព្យុះ។
![](https://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/Local/Online-Teaching/What-to-do-when-first-buy-a-new-iPhone/TurboDL5-featured-the-fastest-download-video-app%281%29_large.jpg)
អ្នកអាចចូលទៅ App Store ហើយវាយ Turbodl រួចទាញកម្មវិធីដែលមានសញ្ញាព្រួញខៀវបាញ់ចុះក្រោម (ដូចរូប)។ កម្មវិធី TurboDL បើគិតទៅស្ទើរតែអាចចាត់ទុកថាជា IDM លើ iPhone ទៅហើយ ព្រោះវាអាចទាញយកវីដេអូណាដែលកំពុងចាក់លើទូរសព្ទបានលឿនលែងនិយាយ។ កាន់តែពិសេស វាមានមុខងារដែលអាចផ្ទុកវីដេអូដោនឡូតរួច ដាក់ចូលក្នុង Library លើ iPhone ឬ Convert វាទៅជា MP3 បានម៉ាឆ្ងាញ់។
![](https://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/Local/Online-Teaching/What-to-do-when-first-buy-a-new-iPhone/TurboDL_large.jpg)
ក្រោយទាញយករួច ចូលទៅកាន់កម្មវិធី TurboDL នោះអ្នកនឹងឃើញ Browser, Downloads, Files, Search និង Player ជាដើម។
![](https://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/Local/Online-Teaching/What-to-do-when-first-buy-a-new-iPhone/TurboDL1_large.jpg)
Browse៖ អ្នកអាចវាយអាសយដ្ឋានវិបសាយណាក៏បាន មិនថា Facebook, YouTube និងច្រើនផ្សេងទៀត ហើយរកមើលវីដេអូដែលចង់បាន រួចចាក់ (Play) វា បន្ទាប់មកនឹងលោតផ្ទាំងមួយចេញមក ដែលអាចឲ្យអ្នក Download វីដេអូនោះបាន ឬចុចលើសញ្ញារន្ទះ នៅខាងលើជ្រុងខាងស្តាំក៏បាន។
![](https://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/Local/Online-Teaching/What-to-do-when-first-buy-a-new-iPhone/TurboDL2_large.jpg)
ក្រោយដោនឡូតវីដេអូនោះរួច បើអ្នកចង់ផ្ទុកវាលើ Library គ្រាន់តែចូលទៅ Downloads រួចចុចលើវីដេអូទាញយករួច បន្ទាប់មក ចុចលើសញ្ញាមូលតូចៗបីនៅខាងស្តាំនៃវីដេអូនោះ អ្នកនឹងឃើញ៖
![](https://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/Local/Online-Teaching/What-to-do-when-first-buy-a-new-iPhone/TurboDL3_large.jpg)
- Play៖ អាចចាក់វីដេអូ ចម្រៀងនោះតែភ្លាមតែម្តង។
- Compress ៖ ត្រង់នេះគឺ Zip (ដាក់ជាបណ្តុំ) វីដេអូនោះតែម្តង។
- Share ៖ ចុចត្រង់នេះ អ្នកនឹងឃើញ Save Video។ ចុចត្រង់ Save Video នេះ វានឹងផ្ទេរវីដេអូទៅ Library តែម្តង។
- Convert to Audio ៖ អាច Convert វីដេអូចម្រៀងដោនឡូតរួច ទៅជា MP3។ គួរឲ្យស្តាយ MP3 លើ TurboDL មិនអាចផ្ទេរទៅ Music បាន តែដូចមិនជាបញ្ហាទេ ព្រោះអ្នកអាចចាក់ចម្រៀង ឬ វីដេអូនោះដោយប្រើ Player មានស្រាប់លើ TurboDL តែម្តង។ ទោះអ្នក Lock ទូរសព្ទ ក៏វីដេអូនិង MP3 ទាំងនោះនៅតែចាក់ដដែល។
![](https://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/Local/Online-Teaching/What-to-do-when-first-buy-a-new-iPhone/TurboDL5_large.jpg)
គ្រាន់តែអានហើយមិនអនុវត្ត មិនចេះទេ ទាញទូរសព្ទទាញយកម៉ាភ្លេតទៅ អាចប្រើបានរហូត ហើយម្យ៉ាងដើម្បីកុំឲ្យរអ៊ូអត់មានអីដោនឡូតវីដេអូលើកក្រោយ៕
ទាញយក TurboDL សម្រាប់ iOS
0 comments:
Post a Comment