ថ្ងៃអង្គារសប្ដាហ៍មុន ប្រិយមិត្តបានសិក្សាមេរៀនទីមួយពីដំណាក់កាលដំបូងនៃការ រកប្រាក់តាមយូធូប លើការបង្កើតគណនី ឯសប្ដាហ៍នេះ Sabay នឹងបង្ហាញមេរៀនបន្តអំពីការ Monetize និងបង្កើត Google Adsense។
ដំបូង ចូលទៅកាន់ www.youtube.com ហើយ sign in។ បន្ទាប់មកចុចលើ My channel > Video Manager > Channel។
ក្រឡេកទៅខាងស្ដាំដៃ នៅពីក្រោមពាក្យ Monetization ចុចលើពាក្យ Enable។
រួចចុច Get started
បន្ទាប់មក ចុចធីកលើប្រអប់ទាំងបីខាងក្រោម ដើម្បីបញ្ជាក់ថាអ្នកយល់ព្រមនឹងកិច្ចព្រមព្រៀងរបស់យូធូប រួចចុច I accept។
ចុងក្រោយចុចលើ Set up AdSense account។
ពេលនេះចូលដល់ផ្ទាំង Google AdSense ចុចលើ Sign in ។ **ត្រង់ Content language ត្រូវប្រាកដថា English-English រួចរាល់ហើយចុចលើ Save and Continue។
Country or territory សូមជ្រើសយក Cambodia ហើយត្រង់ Time zone រើសយក (UTC+07:00) Phnom Penh។
បន្ទាប់មកត្រូវបំពេញលើ Address line 1, Address line 2, City និង Postal Code (12000) សម្រាប់ប្រទេសកម្ពុជា។
ត្រង់ Primary contact ត្រូវវាយលេខទូរសព្ទអ្នក ហើយត្រង់ AdSense Email preferences ចុចលើ No ទាំងអស់ ព្រោះអ្នកប្រហែលមិនចាំបាច់ត្រូវការព័ត៌មានទាំងនេះឡើយ។ ឈ្មោះត្រូវដូចនឹងឈ្មោះលើអត្តសញ្ញាបណ្ណរបស់អ្នក។
ក្រោយបំពេញព័ត៌មានគ្រប់យ៉ាងរួចរាល់ គួរពនិត្យមើលព័ត៌មានដែលបំពេញរួចរាល់ឡើងវិញក្រែងមានកន្លែងខុស រួចចុច Submit my application។
បន្ទាប់មកចុចធីកលើប្រអប់ Yes, I have read and accept the agreement ហើយចុច Accept។
ពេលនេះខាង Google នឹងពនិត្យមើលលើបែបបទរបស់អ្នក។ អ្នកនឹងទទួលមែលពី Goolge រយៈពេល១ថ្ងៃ ឬយ៉ាងយូរ ១ សប្ដាហ៍ក្រោយ ដើម្បីឲ្យដឹងថាតើគណនី Adsense បង្កើតជោគជ័យឬយ៉ាងណា។
ក្រោយទទួលមែល ថាការបង្កើត Google Adsense បានជោគជ័យ រាល់វីដេអូដែលអ្នកបង្ហោះនឹងចេញពាណិជ្ជកម្ម។
ពេលចូលទៅក្នុង Video Manager អ្នកនឹងឃើញសញ្ញា $ ពណ៌ត្រួយចេក។ នេះបានន័យថា វីដេអូអ្នកអាចរកប្រាក់ពីចំនួនចូលមើល (View) ពីមនុស្សជុំវិញពិភពលោកហើយ។
ចុចលើ Channel ដែលនៅខាងឆ្វេងដៃ រួចចុច Monetize ដើម្បីពិនិត្យថា មានវីដេអូណាដែលមិនទាន់ Monetize ឬទេ។ បើមានវីដេអូខ្លះមិនទាន់បាន Monetize ចុចលើពាក្យ Monetize videos។
វីដេអូដែល Monetize ហើយនឹងចេញពាណិជ្ជកម្មនៅផ្នែកខាងក្រោមនៃវីដេអូ (មានខ្សែឆូតពណ៌លឿង) ឬអាចនៅខាងលើឈៀងខាងស្តាំនៃវីដេអូ (មើលរូប)
បញ្ជាក់៖ មិនត្រូវចុចលើផ្ទាំងពាណិជ្ជកម្មលើរាល់វីដេអូអ្នកបង្ហោះដាច់ខាត មិនដូច្នេះ Channel និង Adsense អ្នក អាចនឹងត្រូវ Google បិទឬមានបញ្ហាណាមួយមិនខាន។ មួយវិញទៀត ត្រូវបង្កើតវីដេអូប្លែកៗនិងទាក់ទាញការចាប់អារម្មណ៍ ដោយខ្លួនឯងមិនចម្លងពីគេ មិនដូច្នោះគណនីអ្នកមិនយូរមិនឆាប់នឹងត្រូវបិទ ដោយ Google មិនខាន។ ធ្វើអ្វីដែលថ្មី ប្លែក និងមិនចម្លងគេ នោះថ្ងៃណាមួយ គណនីអ្នកនឹងទទួលការចាប់អារម្មណ៍ច្រើន៕
ក្រោយអាចរកប្រាក់បានលើយូធូបហើយ នៅមានរឿងមួយចំនួនទៀតត្រូវដឹង ដើម្បីឲ្យការរកប្រាក់តាមបណ្ដាញសង្គមវីដេអូនេះកាន់តែកើនឡើង។ លើកក្រោយ Sabay នឹងបង្ហាញពីការប្រើប្រាស់ Tag, ការដាក់ចំណងជើង និងមេរៀនបន្តបន្ទាប់មួយចំនួនទៀត។
កុំភ្លេចតាមដានបន្តទៀត! មានចម្ងល់យ៉ាងណា អាចបញ្ចេញយោបល់ខាងក្រោមនេះបាន។
បញ្ជាក់៖ មុនអនុវត្តមេរៀនទីពីរនេះ ប្រិយមិត្តត្រូវស្វែងយល់ពីដំណាក់កាលបង្កើតគណនីដំបូងសិន។ ចុចទីនេះ ដើម្បីស្វែងយល់បន្ថែម។
0 comments:
Post a Comment