សម្រាប់អ្នកប្រើ iPhone
យូរហើយប្រាកដជាបានស្គាល់កម្មវិធី
ឬរបៀបដោនឡូតកម្មវិធីថតស្រ្គីនវីដេអូខ្លះៗហើយ
ប៉ុន្តែសម្រាប់អ្នកទើបចាប់ផ្ដើម
ពេលដែលចង់ថតស្រ្គីនជាវីដេអូម្ដងៗ អាចថាមានការពិបាកដែរ។
ថ្ងៃនេះក្រុមការងារ Sabay សូមណែនាំកម្មវិធីថតស្រ្គីនវីដេអូល្បីៗ ៥
រួមនឹងវិធីដោនឡូតផងដែរ ដែលអាចយកអនុវត្តន៍ដោយខ្លួនឯងបាន។

កម្មវិធីថតស្រ្គីនវីដេអូល្បីៗ
១/AirShou

AirShou
ជាកម្មវិធីថតស្គ្រីនវីដេអូដ៏ល្អមួយពេលបច្ចុប្បន្ន ប៉ុន្តែគួរឲ្យស្ដាយដែលវាមិនមានលើ App Store សម្រាប់ដោនឡូតហ្វ្រីនោះទេ បើចង់ដោនឡូតហ្រ្វីៗគ្រាន់តែចូលទៅវិបសាយ ចុចនៅទីនេះ ឬ ចុចនៅទីនេះ ចុច Install ជាការស្រេច។
២/Vidyo

Vidyo
ជាកម្មវិធីដែលមានជម្រើសច្រើនក្នុងពេលថតស្រ្គីនវីដេអូ និងល្បីគួរសមដែរ ចំណែករបៀបដោនឡូត អ្នកទាំងអស់គ្នាអាចចូលទៅ Safari រួចចុចពាក្យ mios.haimawan.com ហើយវាយ Vidyo បន្ទាប់មកចុចដោនឡូតតែម្ដង ឬវិធីម្យ៉ាងទៀតចូលទៅកាន់ Safari-> http://iemulators.com ហើយអូសចុះក្រោមឲ្យអស់នោះឃើញកម្មវិធី Vidyo ហើយចុចដោនឡូតជាការស្រេច។
៣/BB Recorder

BB Recorder
ជាកម្មវិធីថតស្គ្រីនវីដេអូដែលអាចថតបានយូររហូតដល់ជិតមួយម៉ោង ចំណែករបៀបដោនឡូតអាចថាសុាំញុំបន្តិច ប៉ុន្តែបើអត់ធ្មត់អាចយកប្រើការបានរហូត អនុវត្តតាម vShareSE ចុចនៅទីនេះ។
៤/Dr Fone

Dr Fone
ជាកម្មវិធីថតស្រ្គីនល្អមួយដែរ ប៉ុន្តែគេមិនសូវប្រើប៉ុន្មានទេ យ៉ាងណាប្រសិនបើអ្នកទាំងអស់គ្នា ចង់សាកល្បងប្រើ អាចចូលទៅដោនឡូតយកពីវិបសាយ ចុចនៅទីនេះ
៥/Web Recorder

Web Recorder
ជាកម្មវិធីថតស្រ្គីនវីដេអូដែលអាចដោនឡូតយកពី App Store ផ្ទាល់តែម្ដង។ ចុចដោនឡូតនៅទីនេះ
បញ្ជាក់៖ រាល់កម្មវិធីដែលលោតចេញពាក្យថា Untrusted Enterprise Developers ចូលទៅកាន់ Setting->General-> Profile and Device Management->Trust ជាការស្រេច ហើយក្រុមការងារសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងចូលចិត្ត ចំណែកអ្នកប្រើ Android កុំបារម្ភក្រុមការងារនឹងបង្ហាញជូននៅពេលក្រោយ៕

Untrusted Enterprise Developers
0 comments:
Post a Comment