ជឿជាក់ថាប្រិយមិត្តមួយចំនួនប្រាកដជាមានបំណងចង់
Update ទូរសព្ទ iPhone របស់ខ្លួនទៅកាន់ iOS 10.3 ព្រោះល្បីថា
ជំនាន់នោះមានល្បឿនដំណើរការលឿនជាង iOS ជំនាន់ចាស់។
ម្ល៉ោះហើយក្នុងថ្ងៃនេះ Sabay
ក៏សូមលើកយកនូវវិធីផ្សេងៗពីគ្នានៃការ Update iPhone
របស់អ្នកទាំងអស់គ្នា ទៅ iOS 10.3 ហើយជាវិធីសាមញ្ញងាយបំផុត
ដោយមិនបាច់ចំណាយលុយទៅរកជាងទូរស័ព្ទនោះឡើយ។
ក្នុងនោះមាន ២ របៀប
ហើយអ្នកអាចអនុវត្តបានដោយមិនបាត់បង់ឯកសារអ្វីទាំងអស់
ករណីបើអ្នកបានធ្វើនៅទីតាំងដែលមានប្រព័ន្ធអ៊ីនធឺណិតដំណើរការរលូន។
១. Update តាមរយៈកម្មវិធី iTunes (សម្រាប់អ្នកមានកុំព្យូទ័រ):
- ដោតភ្ជាប់ iPhone របស់អ្នកទៅកាន់កុំព្យូទ័រ Mac ឫ PC ធម្មតា
(បញ្ជាក់: សូមកុំដកខ្សែដោតភ្ជាប់ពី iPhone ទៅកុំព្យូទ័ររហូតដល់ការ Update ត្រូវបានបញ្ចប់)
២. Update តាមរយៈ OTA នៅក្នុង iPhone (សម្រាប់អ្នកគ្មានកុំព្យូទ័រ)
១. Update តាមរយៈកម្មវិធី iTunes (សម្រាប់អ្នកមានកុំព្យូទ័រ):
- ដោតភ្ជាប់ iPhone របស់អ្នកទៅកាន់កុំព្យូទ័រ Mac ឫ PC ធម្មតា
- បើកកម្មវិធី iTunes (បើអ្នកមិនទាន់មាន អាចចុចទាញយកនៅត្រង់នេះ)
- ចុចត្រង់រូបទូរសព្ទតំណាង ដែលមានលេចចេញនៅជ្រុងខាងឆ្វេងផ្នែកខាងលើ

- ក្រោយលោតផ្ទាំងមួយ សូមចុចពាក្យ Update

- ភ្លាមនោះវានឹងសួរបញ្ជាក់ម្នាក់ម្ដងទៀតថា Update ឫ Cancel សូមបន្តចុចយក Update

- បន្ទាប់ពីលោតផ្ទាំងថ្មីមក សូមចុចយក Next > Agree

- ក្រោយមក Apple នឹងធ្វើការ Download ដោយស្វ័យប្រវត្តិនូវកំណែ Firmware នៃ iOS 10.3 សម្រាប់ឧបករណ៍របស់អ្នក បន្ទាប់ពី Download ចប់ វានឹងធ្វើការ Update ទៅដោយឯកឯងតែម្ដង។

(បញ្ជាក់: សូមកុំដកខ្សែដោតភ្ជាប់ពី iPhone ទៅកុំព្យូទ័ររហូតដល់ការ Update ត្រូវបានបញ្ចប់)
២. Update តាមរយៈ OTA នៅក្នុង iPhone (សម្រាប់អ្នកគ្មានកុំព្យូទ័រ)

- តភ្ជាប់ iPhone ជាមួយប្រព័ន្ធ WiFi
-
ចូល Settings > General
-
ចុចយក Software Update
-
រង់ចាំមួយភ្លែត វានឹងលោតផ្ទាំងមួយពីព័ត៌មានរបស់ iOS 10.3
-
ចុចយកពាក្យ Download and Install
-
រង់ចាំដល់ Download ចប់ម៉ាស៊ីននឹងរលត់
ហើយវានឹងលោតចេញនូវផ្ទាំង Apple គួបផ្សំនឹងរូប ដំណើរការ
(Loading) នៅពីក្រោមនោះ
-
សូមរក្សាទុក iPhone នៅទីតាំងក្បែរប្រព័ន្ធ WiFi រហូតដល់ការ Update ត្រូវបានបញ្ចប់ ។
0 comments:
Post a Comment