Sabay នឹងធ្វើការបកស្រាយត្រួសៗជុំវិញអត្ថប្រយោជន៍នៃកម្មវិធីទាំងនោះ។
១. កម្មវិធី Pages
កម្មវិធីដំបូងនេះ បើយើងធៀបទៅនឹងកម្មវិធី Word របស់ Microsoft ហាក់បីជាមិនខុសគ្នាច្រើនទេ ដោយគ្រាន់ថា Word មានមុខងារពិសេសច្រើនជាង។ Pages ជាកម្មវិធីមួយដែល Apple បង្កើតឡើង សម្រាប់ធ្វើការបង្កើតសំណុំឯកសារ អាចធ្វើការកែប្រែក្បាលទំព័រ ជើងទំព័រ ទំហំក្រដាស ផ្ដេកបញ្ឈរ បន្ថែមពីនោះរាល់ឯកសារទាំងអស់ ក៏អាចបង្កើតជាលក្ខណៈឯកសារ ePub សម្រាប់ទុកអានក្នុង iBooks ដែលមាននៅលើឧបករណ៍ iOS និង Mac បាន។
រាល់ឯកសារទាំងអស់ អាចធ្វើការរក្សាទុកក្នុង iCloud Drive និងអាចធ្វើការចម្លងចេញមកក្រៅតាមរយៈមុខងារ AirPrint របស់ Apple ដែលជាបច្ចេកវិទ្យា Print ឯកសារដោយមិនតម្រូវឱ្យ Download នូវ Drivers អ្វីនោះឡើយ។
២. កម្មវិធី Keynote
បើនិយាយពី Keynote យើងគួរស្រមៃនឹកដល់ PowerPoint កម្មវិធីបង្ហាញ Slide របស់ Microsoft ជាមុនសិន ព្រោះថាវាមិនជាខុសគ្នាច្រើនឡើយ។ អត្ថប្រយោជន៍របស់ Keynote គឺយើងអាចធ្វើការប្រើប្រាស់ សម្រាប់បង្កើតឯកសារធ្វើបទបង្ហាញផ្សេងៗ បន្ទាប់មកអាចបញ្ជាពីឧបករណ៍ iOS ដែលគាំទ្របាន ដោយមិនបាច់ Remote ( បញ្ជា) ពីឧបករណ៍ដទៃឡើយ។
យើងក៏អាចរក្សាឯកសារដែលបង្កើតរួច ទុកក្នុង iCloud Drive ក៏បាន ឫចម្លងចេញតាមរយៈមុខងារ AirPrint របស់ Apple។
៣. កម្មវិធី Numbers
បើមានកម្មវិធីស្រដៀងនឹង Word, PowerPoint បែបនេះ កម្មវិធី Numbers របស់ Apple ក៏មានលក្ខណៈស្រដៀងនឹង Excel របស់ Microsoft ដូចគ្នា។ ចំពោះអត្ថប្រយោជន៍របស់កម្មវិធីនេះ យើងអាចធ្វើការបង្កើតជាឯកសារការងារគណនេយ្យ ប្រភេទការងាររដ្ឋបាល ដែលតម្រូវនូវបញ្ជីទំនិញផ្សេងៗ ការគូសក្រាបជាដើម។
យើងក៏អាចធ្វើការរក្សាទុកឯកសារទាំងនោះ ទៅក្នុង iCloud Drive ដូចកម្មវិធីទាំង ២ ខាងលើអីចឹងដែរ គួបផ្សំនឹងមុខងារ AirPrint ដ៏អស្ចារ្យពី Apple ។
៤. កម្មវីធី GarageBand
សម្រាប់កម្មវិធី GarageBand គឺមានលក្ខណៈខុសប្លែកពី ៣ កម្មវិធីខាងលើ ដោយវាទាក់ទងទៅនឹងចំណង់នៃតន្ត្រីវិញម្ដង ដោយយើងអាចធ្វើការបង្កើតជាសម្លេងរោទ៍ (Ringtone), រៀនប្រើប្រាស់ឧបករណ៍ភ្លេង, ថតសម្លេងចម្រៀង ប៉ុន្តែសូមបញ្ជាក់សម្រាប់ការបង្កើត Ringtone កម្មវិធីនេះ គឺតម្រូវឱ្យទាមទារប្រើប្រាស់ iCloud ។
៥. កម្មវិធី iMovies
បញ្ចប់ពីកម្មវិធីតន្ត្រី ងាកមកមើល iMovies ជាកម្មវិធី ទាក់ទងនឹងខ្សែភាពយន្តវិញម្តង អត្ថប្រយោជន៍របស់វា គឺយើងអាចធ្វើការ កែច្នៃវីដេអូក្នុងកម្រិត 4K ដែលច្បាស់ជាងកម្រិត 1080p ដល់ទៅ ៤ ដង។ បន្ថែមពីនោះ គឺមុខងារកែច្នៃនិងចែករំលែកវីដេអូយឺតកម្រិត 60fps (Frames Per Second) ដោយមានលក្ខណៈរលូន ងាយស្រួលប្រើប្រាស់ជាងកម្មវិធីដទៃ ដែលមាននៅក្នុង App Store ។
ក្រោយទទួលជ្រាបពីការរ៉ាយរ៉ាប់នៃអត្ថប្រយោជន៍ទាំងអស់ រាល់កម្មវិធីខាងលើរួចមក Sabay ក៏ជឿជាក់ថា ប្រិយមិត្តមួយចំនួនអាចនឹងចង់សាកល្បងប្រើប្រាស់វា ម្ល៉ោះហើយនេះជាតំណភ្ជាប់ទៅកាន់ព័ត៌មានផ្សេង ពីការទាញយកកម្មវិធីទាំងនោះ ដោយឥតគិតថ្លៃទៅតាមការគួរ។

0 comments:
Post a Comment