ពេលដែលមានអារម្មណ៍ថាសេវាអ៊ីនធឺណិតទូរសព្ទដើរយឺតខុសពីធម្មតាអ្នកប្រើប្រាស់
iPhone ភាគច្រើនតែងធ្វើការ Restart (បិទរួចបើកវិញ)
ទូរសព្ទរបស់ពួកគេដែលអាចចំណាយពេលយូរគ្រាន់បើដែរ។
តាមពិតទៅមានវិធីមួយទៀតចំណាយពេលត្រឹម ៥ វិនាទីអាច Restart
សេវាអ៊ីនធឺណិតបានដោយងាយ។

នោះគឺការប្រើប្រាស់មុខងារ Airplane Mode។ បើកមុខងារនេះរយៈពេលត្រឹម ៥ វិនាទីសេវាទូរសព្ទនឹងផ្ដើមស្វែងរកសេវាសាជាថ្មី ប្រៀបដូចជាការ Restart ទូរសព្ទអ៊ីចឹងដែរ។ ដើម្បីបើកមុខងារនេះគ្រាន់តែអូសលើអេក្រង់ទូរសព្ទពីផ្នែកខាងក្រោមឡើងលើ រួចចុចលើរូបយន្តហោះ ទុកចោល ៥ វិនាទី បន្ទាប់មកចុចលើរូបយន្តហោះម្ដងទៀតដើម្បីបិទមុខងារ Airplane Mode វិញ៕
0 comments:
Post a Comment