ការប្រើប្រាស់ស្មាតហ្វូននាពេលបច្ចុប្បន្នកំពុងតែរីករាលដាលសឹងគ្រប់ទិសទី។
ដោយឡែកបញ្ហាផ្សេងៗគ្នាក៏រមែងកើតមានទៅលើអ្នកប្រើប្រាស់។
ថ្ងៃនេះ Sabay ពាំនាំយកនូវចំណេះដឹងថ្មីមួយទៀត
ជុំវិញបញ្ហាទូរសព្ទ iPhone ទុកចោល សុខៗក៏ស្រាប់តែងងឹតអេក្រង់
ហើយមនុស្សមួយចំនួន ក៏ច្រើនតែរត់ទៅរកជាងជួសជុល
ផ្ទុយទៅវិញសម្រាប់ជាងជួសជុលពេលខ្លះ ទោះគាត់ដឹងថាជាបញ្ហា
Software ក៏គាត់ច្រើនទារលុយពីភ្ញៀវ តម្រូវឱ្យជួសជុល Hardware
ប្ដូរអេក្រង់ទៅវិញ។
ជាធម្មតាបើ iPhone របស់អ្នកមិនធ្លាប់ធ្លាក់ ឫចូលទឹក ហើយសុខៗក៏ជួបបញ្ហាខាងលើ ប្រហែល 80% គឺមកពីជាប់ DFU Mode មិនមែនបញ្ហាអេក្រង់ (LCD) របស់វានោះឡើយ។ ជាដំណោះស្រាយ ប្រិយមិត្តអាចសាកល្បងធ្វើការចុចចេញពី DFU Mode ដោយចុចប៊ូតុង Home + Power ឱ្យជាប់ប្រហែល ៧ វិនាទី ហើយចុចប៊ូតុង Power បើកធម្មតា ពេលខ្លះវានឹងលោតចេញ Logo Apple មកវិញធម្មតា (សម្រាប់ iPhone 4/5/5s/6/6s)។
រីឯ iPhone 7/7 Plus វិធីចេញពី DFU Mode សូមចុចប៊ូតុងទម្លាក់សម្លេង Volume Down + Powerឱ្យជាប់ប្រហែល ៧ វិនាទី ហើយចុចប៊ូតុង Power បើកធម្មតាវិញ។
សរុបមកវិញបើអ្នកសាកល្បងវិធីខាងលើ ហើយដំណើរការមកវិញ មានន័យថាអ្នកចំណេញលុយប្រហែល ៣០-១០០ ដុល្លារ ជំនួសពីការប្ដូរអេក្រង់ ដែលជាងបានប្រាប់។
0 comments:
Post a Comment