អ្នកប្រើ iPhone
ភាគច្រើនតែងទៅទាញយកកម្មវិធីផ្សេងៗមកដំឡើងលើទូរសព្ទ
ធ្វើឲ្យខាតទំហំអង្គផ្ទុកទិន្នន័យ។ តាមពិត iPhone
មានមុខងារកែរូបពិសេស ដោយមិនបាច់ដំឡើងកម្មវិធីអ្វីរញ៉េរញ៉ៃឡើយ។

ពេលអ្នកមើលរូបលើ Camera Roll របស់ iPhone នោះនឹងឃើញសញ្ញា បន្ទាត់និងរង្វង់បីនៅក្បែររូបធុងសម្រាម។ ចុចលើសញ្ញានេះ នោះនឹងចេញ៖

*(Crop and Rotate)៖ មុខងារសម្រាប់កាត់និងបង្វិលរូប។
*Effect៖ សម្រាប់សារ៉េពណ៌រូបបានផ្សេងៗគ្នាទៅតាមការចូលចិត្ត។
*Brightness៖ ត្រង់នេះសម្រាប់បន្ថែមពន្លឺទៅរូប ហើយមានមុខងារតូចៗបីទៀតដូចជា Light, Color និង B&W ដែលអាចសារ៉េរូបបានយ៉ាងល្អ។

មុខងារបន្ថែមចុងក្រោយគេគឺមានសញ្ញារង្វង់មានចុចបីនៅកណ្ដាល។ ចុចលើសញ្ញានេះ ដើម្បីប្រើប្រាស់មុខងារបន្ថែមផ្សេងទៀតសម្រាប់កែរូប។ ចុចលើសញ្ញារង្វង់មានចុចបីកណ្ដាលនេះ ហើយចុច More បន្ទាប់មកចុចបើក (ON) មុខងារ Mark Up ដែលមានស្រាប់ រួចចុច Done។

បើអ្នកបានដំឡើងមុខងារកែរូបផ្សេងទៀតដូចជា PS Express ជាដើម នោះវានឹងលេចក្រោម Mark Up។
ក្រោយចុច Done រូច ចុចយកពាក្យ Mark Up មានសញ្ញាកាបូបខ្មៅ នោះនឹងឃើញមុខងារ សម្រាប់គូរ (រូបប៊ិក) មុខងារពង្រីក (a) និងកន្លែងវាយអក្សរ (T) និងមុខងារត្រឡប់ទៅភាពដើម។ ទីនេះអ្នកអាចជ្រើសរើសពណ៌ចំនួន ៨ សម្រាប់គូរឬសរសេរ។

ចំពោះមុខងារសរសេរ អ្នកអាចដូរទម្រង់ពុម្ពអក្សរភាសាអង់គ្លេសបានបីប្រភេទ ដោយគ្រាន់តែចុចលើអក្សរ A ពីរតូចធំនៅជ្រុងខាងស្តាំដៃ។ បើអ្នកគិតថារូបរួចរាល់ហើយ ចុច Done ហើយរូបដែលកែរួច ក៏អាចកែជាថ្មីទៅរកភាពដើមវិញក៏បានដែរ៕
0 comments:
Post a Comment