អត្ថបទគួរអាន៖ ដំណោះស្រាយពេល Jailbreak iOS 7 មិនបានមិត្តអ្នកអានមួយចំនួនបានផ្ញើសារមកសំបុកអាយធី ឲ្យជួយស្វែងរកដំណោះស្រាយទាក់ទងនឹង Error 3194 ដែលកើតឡើងនៅពេលដែលអ្នកធ្វើការ Restore iPhone នៅក្នុង iTunes មិនបានជោគជ័យ ។ ខាងក្រោមនេះជាគន្លឹះក្នុងការដោះស្រាយ ដែលលោកអ្នកអាចដោះស្រាយដោយខ្លួនផ្ទាល់ មិនចាំបាច់ចំណាយប្រាក់ទៅបង់ឲ្យសេវាជួសជុសឡើយ ។ សំបុកអាយធីសូមណែនាំលោកអ្នកពីរបៀប ជួសជុល Error 3194 នៅពេល Restore iPhone ក្នុង iTunes ។
Error 3194 កើតឡើងនៅពេលដែលអ្នកប្រើប្រាស់កម្មវិធីសម្រាប់ Jailbreak ដើម្បីធ្វើការកែប្រែ iOS Devices របស់អ្នក ។ នៅក្នុងដំណើរការ Jailbreak iPhone ឬ iPad របស់អ្នកចូលទៅកែប្រែ file មួយឈ្មោះថា hosts ដើម្បីបិទទំនាកទំនងជាមួយ Apple។ ដូចនេះនៅពេលក្រោយនៅពេលដែលអ្នកចង់ Update Version iOS, Backup ឬ Restore iOS របស់អ្នកអាចនឹងធ្វើឱ្យមានError 3194 នេះកើតឡើង ។
ជាទូទៅ Error 3194 នេះកើតឡើងនៅពេលដែលមានបញ្ហា Connection រវាង client នឹង host server ក្នុងពេលដែលអ្នកកំពុងតែ Update iOS , Backup ឬ Restore ។ ក្នុងករណីនេះអ្នកអាចចាប់ផ្តើមម្តងហើយម្តងទៀតនៅពេលក្រោយវាក៏អាច ដំណើរការដូចដើមឡើងវិញផងដែរ ។
របៀបដោះស្រាយ
- សូមបិទ iTunes របស់អ្នក
- ប្រសិនជាអ្នកប្រើ Macs សូមចូលទៅកាន់ /etc/hosts ឬ អ្នកប្រើប្រាស់ Windows សូមចូលទៅកាន់ c:\windows\system32\drivers\etc\hosts
- ហើយសូមបើក file hosts ជាមួយ notepad ហើយ Copy “74.208.105.171 gs.apple.com“ ចូលទៅក្នុងfile hosts ហើយ save
- សូម Connect iPhone ទៅនឹងកុំព្យូទ័ររបស់អ្នកហើយ សូមបើក iTunes
- សូមចូលទៅកាន់ DFU mode ដោយបិទទូរស័ព្ទ ហើយចុច Power Buttonឱ្យជាប់ប្រហែលជា១០ វិនាទីហើយលែងវិញ បន្ទាប់មកចុចលើ Home Button រហូតដល់ iTunes ប្រាប់ថា iPhone របស់អ្នកនៅក្នុង Recover Mode ។
- ប្រើប្រាស់ iTunes ដើម្បីធ្វើការ Restore Feature តាមធម្មតាជាមួយ iPhoneរបស់អ្នក
- រូចហើយចូលទៅកាន់ hosts file ដើម្បីលុប “74.208.105.171 gs.apple.com” ហើយ Save ៕
0 comments:
Post a Comment