គ្រប់គ្នាប្រហែលដឹងហើយថាទូរទស្សន៍ក្លាយជាគ្រឿងអេឡិចត្រូនិក
ដែលតាមផ្ទះមិនអាចខ្វះបានសម្រាប់ការរស់នៅ។
ប៉ុន្តែមានដឹងទេទូរទស្សន៍បែងចែកជាប៉ុន្មានប្រភេទ?
ទូរទស្សន៍មានបែងចែកជា ៧ ប្រភេទធំៗ ដែលមានដូចជា CRT, Plasma, LCD, LED, OLED, UHD និង SUHD។
CRT មានពាក្យពេញថា Cathode Ray Tube ដែលជាប្រភេទមានអេក្រង់កែវយ៉ាងក្រាស់ ទម្ងន់ធ្ងន់ ស៊ីថាមពលខ្លាំង និងជះពន្លឺពីក្រោយមកមុខត្រង់ចេញមកក្រៅដែលមើលយូរមានផលប៉ះពាល់ខ្លាំងដល់ភ្នែក ហើយមានវត្តមានចន្លោះទសវត្សទី ៦០ ដល់ទី ២០។
LED មានពាក្យពេញថា Light Emitting Diodes ដែលជាបច្ចេកវិទ្យាអំពូលតូចៗជាច្រើនគ្រាប់ផ្គុំចូលគ្នាដើម្បីបញ្ចេញរូបភាព ហើយទូរទស្សន៍ប្រភេទនេះស៊ីថាមពលតិច និងមានទម្ងន់ស្រាល។
PLASMA ជាប្រភេទអេក្រង់កញ្ចក់កែវពីរជាន់ ដែលបញ្ចេញរូបភាពមានកម្រិតពណ៌ច្បាស់ខ្លាំងជាងទូរទស្សន៍ប្រភេទ LCD និង LED តែមានទម្ងន់ធ្ងន់ ហើយស៊ីថាមពលលើសប្រភេទ LCD និង LED។
UHD មកពីពាក្យ Ultra High Definition ដែលទូរទស្សន៍ប្រភេទនេះអាចបង្ហាញរូបភាពដល់កម្រិត 4K ដែលសឹងតែច្បាស់ជាងអ្វីដែលភ្នែកមនុស្សមើលឃើញផ្ទាល់ផងដែរ ហើយទូរទស្សន៍ប្រភេទនេះមានផលិតតែក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះ ព្រោះវាមានតម្លៃមិនក្រោម ៨០០ ដុល្លារនោះទេ។
SUHD មានន័យថា Super Ultra High Definition ដែលជាបច្ចេកវិទ្យាអេក្រង់ច្បាស់បំផុតសម្រាប់ពេលបច្ចុប្បន្ន ហើយជាទូទៅទូរទស្សន៍ប្រភេទនេះមានតម្លៃចន្លោះពី ១ ៤០០ ដុល្លារ ដល់ ២ ម៉ឺនដុល្លារ ដោយអាស្រ័យលើទំហំអេក្រង់របស់ពួកវា៕
0 comments:
Post a Comment