ដើម្បីអោយវីដេអូមានកម្រិតគុណភាពល្អ អ្នកគួរ
មានស្ទូឌីយ៉ោ (កន្លែងថត) តូចមួយល្មម ដែលមានសម្ភារៈគ្រប់គ្រាន់ក្នុង
ការផលិតវីដេអូ ប៉ុន្តែអាស្រ័យលើប្រភេទវីដេអូដែលអ្នកផលិត
វីដេអូខ្លះមិនតម្រូវទីតាំងសម្រាប់ផលិតនោះទេ។
#១) កាមេរ៉ា
- ការប្រើប្រាស់ស្មាតហ្វូន៖ អ្នកអាចជ្រើសរើសស្មាតហ្វូនណាមួយដែលអ្នកទាំងអស់គ្នាកំពុងប្រើយកមកថត ដោយខ្លួនឯង ឬបណ្ដាស្មាតហ្វូនដទៃទៀតដែលមានសមត្ថភាពកាមេរ៉ាល្អ អាចទទួលយកបាន។
- ការប្រើប្រាស់កាមេរ៉ា DSLR៖ បើសិនជាអ្នកមានកាមេរ៉ាប្រភេទនេះកាន់តែល្អ ព្រោះវាអាចអាចប្ដូរកែវឡេន (lens) ដើម្បីធ្វើឲ្យវីដេអូមានភាពទាក់ទាញ។
- ការប្រើប្រាស់កាមេរ៉ាច្រើនថត៖ អ្នកអាចប្រើប្រាស់កាមេរ៉ាច្រើន នៅច្រើនជ្រុងដើម្បីផ្ដល់រូបភាពច្រើនជ្រុង ដែលមានប្រយោជន៍ពេលយើងកាត់តវីដេអូ។
#៣) Microphone (ឧបករណ៍បំពងសំឡេង)
#៤) Lighting (ឧបករណ៍ជំនួយពន្លឺ)
#៥) កម្មវិធីកាត់តសំឡេង
កម្មវិធី Audacity ជាកម្មវិធីកាត់តមួយឥតគិតថ្លៃសម្រាប់ប្រើប្រាស់ ដែលមានមុខងារល្អៗសម្រាប់ដោះស្រាយលើសំឡេង ហើយអាចដំឡើងនៅលើ Window, macOS និង Linux បាន។
#៦) កម្មវិធីកាត់តវីដេអូ
#៧) រូបភាពផ្ទៃខាងក្រោយ
អ្នកផលិតវីដេអូផ្សេងៗ ដើម្បីបង្ហោះចូល Youtube ជាផ្នែកមួយសម្រាប់យុវវ័យបច្ចុប្បន្ន ស្វែងរកថវិកាបន្ថែម ព្រមទាំងជាការបង្កើន និងបង្ហាញសមត្ថភាពរបស់ខ្លួនទៅកាន់ពិភពលោក ជាពិសេសអ្នកផលិតវីដេអូ បង្រៀន review ឧបករណ៍ផ្សេងៗ ការចម្អិនម្ហូប ចម្រៀង Cover ជាដើម។
ជាចុងក្រោយ អ្នកអាចចំណាយលុយបន្តិច ដើម្បីបន្ថែមគុណភាពរបស់វីដេអូ។ អ្នកអាចសាកល្បងលើពន្លឺរបស់វីដេអូ និងទីតាំងកាមេរ៉ា ដើម្បីអោយប្រាកដថាអ្វីដែលអ្នកចង់បង្ហាញចំទីតាំងល្អ។ មិនសំខាន់ខ្លាំង នោះទេ ក្នុង ការមាន studio សម្រាប់ផលិតវីដេអូ។ អ្នកមានត្រឹម smartphone និងអ៊ីនធឺណេត ក៏អាចផលិតវីដេអូ និងបង្ហោះចូល Youtube បាន ដែរ។ គ្រាន់តែ studio ជួយអោយកម្រិតគុណភាពវីដេអូខ្ពស់ជាង មុន ហើយអ្នកអាចប្រើប្រាស់ម្ដងម្កាល ឬញឹកញាប់អាស្រ័យលើប្រភេទវីដេអូ៕
0 comments:
Post a Comment