Sunday, July 23, 2017

ដំណើរ​កម្សាន្ត​ដ៏​រីករាយ​ទៅ​កាន់​ទីកន្លែង​ប្លែកៗ​ ​ជា​ពិសេស​តំបន់​មាន​ទឹក​ធ្លាក់​ ​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ ​និង​ត្រជាក់​ ​គឺ​ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​និយម​ចង់​ទៅ។ លើស​ពី​នេះ​ប្រសិន​បើ​អ្នក​ចង់​ផ្ដិត​យក​ទិដ្ឋភាព​ទឹក​ធ្លាក់​ឲ្យ​បាន​ល្អ​ ​អ្នក​គួរ​ពិនិត្យ​យល់​ច្បាស់​ពី​ចំណុច​ខាង​ក្រោម​ ​៖


@ការ​ជ្រើសរើស​មុខងារ​ថត

ជ្រើសរើស​មុខងារ​ថត​ប្រភេទ​ដែល​កំណត់​ស្រាប់​ដោយ​កាមេរ៉ា​ ​(Auto Mode)​ ​ដើម្បី​ថត​ទឹក​ហូរ​ ​គឺ​មិន​កើត​ឡើង​ ​ព្រោះ​កាមេរ៉ា​នឹង​ប្រើប្រាស់​ ​Shutter Speed​ ​ខ្ពស់​ពេក​ ​ឬ​ទាប​ពេក​ដែល​ធ្វើ​ឲ្យ​ទឹក​នោះ​នឹង​ថ្កល់​ ​ឬ​ព្រិល​មើល​មិន​យល់។ ដូច​នេះ​ ​គួរ​ប្រើ​ប្រភេទ​ ​Av, Tv​ ​ឬ​ ​M​ ​ដែល​អ្នក​អាច​កំណត់​នូវ​ល្បឿន​ចាប់​រូបភាព​ ​រយៈពេល​ ​និង​កម្រិត​ពន្លឺ​ចូល​កាមេរ៉ា​ជា​ដើម។

@កំណត់​ការ​ថត

សម្រាប់​ចាប់​ទឹក​ហូរ​ឲ្យ​ឃើញ​រលោង​ជាប់​គ្នា​ ​គឺ​កំណត់​ ​Shutter Speed​ ​ប្រមាណ​ ​1/8​ ​និង​ ​Aperture​ ​តូច​បំផុត​ ​ឬ​អាច​ប្រែប្រួល​ខ្ពស់​ ​ឬ​ទាប​ជាង​នេះ​តាម​កាលៈទេសៈ។
ចំពោះ​ ​iSO​ ​គួរ​ប្រើ​កម្រិត​ទាប​បំផុត​របស់​កាមេរ៉ា​ ​ព្រោះ​ដើម្បី​បន្ថយ​មិន​ឲ្យ​ពន្លឺ​ចូល​កាមេរ៉ា​ខ្លាំង​ពេក​ ​(ករណី​ថត​ក្រោម​ថ្ងៃ​ខ្លាំង)​ ​និង​ធ្វើ​ឲ្យ​រូប​ភាព​គ្មាន​គ្រាប់​អុចៗ​ ​ឬ​ភាសា​បច្ចេកទេស​ហៅថា​ ​Noise។

@ឧបករណ៍​ចាំបាច់

ក្រៅ​ពី​ការ​កំណត់​លើ​កាមេរ៉ា​ ​ឧបករណ៍​មួយ​ចំនួន​ទៀត​ក៏​សំខាន់​សម្រាប់​ការ​ថត​រូប​ប្រភេទ​ទឹក​ហូរ​ ​គឺ​ជ្រើសរើស​ ​Lens​ ​ប្រភេទ​ ​Wide​ ​សម្រាប់​ចាប់​រូប​បាន​ទូលាយ​ ​រួម​នឹង​ការ​ប្រើ​ ​Tripod​ ​ដែល​ជួយ​រក្សា​លំនឹង​រូប​ល្អ​ ​និង​ប្រើប្រាស់​ ​ND Filter​ ​ដែល​មាន​តួនាទី​កាត់​បន្ថយ​ពន្លឺ​ ​ក៏​ដូច​ជា​ចំណាំង​ដែល​គេ​ស្គាល់​ថា​ ​Glare​ ​របស់​ពន្លឺ​មិន​ឲ្យ​ចូល​កាមេរ៉ា​ខ្លាំង​ពេក។



@ND Lens Filter

ដោយ​ឡែក​ចំណុច​ខាង​លើ​នេះ​ ​គ្រាន់​ជា​មូលដ្ឋាន​គ្រឹះ​ខ្លះ​ៗ​នៃ​ការ​ថត​រូប​ទឹកហូរ​ឲ្យ​មាន​លក្ខណៈ​ដូច​រូប​គំនូរ​ប៉ុណ្ណោះ​ ​ហើយ​សម្រាប់​ប្រិយមិត្ត​ដែល​ចង់​ថត​រូប​ប្រភេទ​នេះ​បាន​ស្អាត​ ​គឺ​ទាមទារ​ឲ្យ​មាន​បទពិសោធន៍​ ​និង​ការ​ស្រាវជ្រាវ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ពី​កាមេរ៉ា​ ​រួម​នឹង​បច្ចេកទេស​នានា៕

ប្រភព៖ Digital Photography School ប្រែសម្រួល ​៖ ប៊ុន ធឿន                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget