បច្ចុប្បន្ននេះនៅលើទីផ្សារទាំងក្នុងស្រុក និង
បរទេសមានការនិយមលក់កាស iPhone ជាច្រើន ដោយមានទាំងកាសប្រភេទ
Original ដែលមានតម្លៃថ្លៃ និង កាសក្លែងក្លាយតម្លៃធូរថ្លៃ។
ផលិតផលទាំងពីរបើមើលមួយភ្លែតមិនអាចបែងចែកថាមួយណាក្លែងក្លាយ
និង មួយណាពិតប្រាកដបានឡើយ។ ប៉ុន្តែបើលើ ៤
ចំណុចដូចបង្ហាញខាងក្រោមអ្នកនឹងដឹងភ្លាមថាកាស iPhone
ដែលអ្នកកំពុងប្រើ ឬ រៀបនឹងទិញ ជាកាសពិត ឬ ក្លែងក្លាយ៖
១. មើលប្រអប់
បញ្ជាក់ថាវិធីនេះអាចធ្វើបានតែជាមួយកាស iPhone ក្លែងក្លាយដែលមានប្រអប់ប៉ុណ្ណោះ។ ចំពោះប្រអប់កាស iPhone ពិតមានសភាពរលោង និង ភ្លឺ ប្រសិនបើដាក់វានៅក្រោមពន្លឺភ្លើងអ្នកនឹងអាចដឹងបានយ៉ាងងាយថាប្រអប់កាសពិត ឬ ក្លែងក្លាយ។ ប្រអប់កាសពិតមិនមានស្រមោលខ្មៅៗឡើយពេលស្ថិតក្រោមពន្លឺភ្លើង។
២. ផ្ទៀងស្ដាប់សំឡេងពេលចុច
កាស iPhone ពិតត្រូវបានរចនាឡើងដោយឮសំឡេង កឹកៗ ពេលចុចប៊ូតុងណាមួយ។ មិនតែប៉ុណ្ណោះចន្លោះរវាងបន្ទះជ័រទាំងពីរនៃកាសពិត គឺស្ដើងជាងចន្លោះនៃកាសក្លែងក្លាយ។
៣. ពិនិត្យរន្ធបាស
រន្ធបាសលើកាស iPhone រចនាឡើងដើម្បីអាចបញ្ចេញសំឡេងបាសបានពីរោះរណ្ដំពេលស្ដាប់។ ប្រសិនបើយកម្រាមដៃបាំងរន្ធបាសនេះ នោះសំឡេងបាសលើខ្សោយតាមហ្នឹង។ ចំពោះកាសក្លែងក្លាយវិញ រន្ធបាសនេះមានឲ្យតែល្អមើលប៉ុណ្ណោះ។
៤. ឆែកមើលកម្រិតភ្លឺនៃកាស
ពេលយកពន្លឺភ្លើងមកចាំងកាសពិតប្រាកដគឺមិនឃើញពន្លឺឆ្លុះចាំងនោះទេ ប៉ុន្តែបើកាសក្លែងក្លាយពេលចាំងទៅឃើញគ្រឿងក្នុងស្ទើរច្បាស់ក្រឡែត។ ចំពោះកាស iPhone ពិតបានរចនាផ្នែកខាងក្នុងរាងស្មុគស្មាញដើម្បីអាចបញ្ចេញសំឡេងបាសបានពីរោះល្អ ហេតុនេះទើបធ្វើឲ្យវាមានកម្រាស់ក្រាស៕

0 comments:
Post a Comment