Sunday, July 23, 2017

ភាគ​ច្រើន​ប្រិយមិត្ត​មួយ​ចំនួន​យល់​ថា​ ​បើសិនជា​ចង់​បាន​រូបភាព​ល្អ​ស្អាត​ ​គួរ​ប្រើប្រាស់​កាមេរ៉ា​ ​DSLR។ តែ​មិន​ទាំងស្រុង​នោះ​ទេ​ ​ព្រោះ​កាមេរ៉ា​ Mirroless ម៉ូដែល​ក្រោយ​ៗ​មាន​សមត្ថភាព​ស្មើ​ ​ឬ​ល្អ​ជាង​កាមេរ៉ា​ DSLR​ ​ខណៈ​ ​Mirroless មាន​ទំហំ​តូច​ ​និង​មាន​មុខងារ​ច្រើន​ជាង​ ​មិន​ថា​អ្នក​ប្រើប្រាស់​សម្រាប់​ថត​រូប​ដំណើរ​កម្សាន្ត​ ​ឬ​ថត​រូប​ជា​អាជីព​ ​អ្នក​អាច​ពិចារណា​ចំណុច​ល្អ​របស់​វា​បាន។


ភាព​ខុស​គ្នា​រវាង​ កាមេរ៉ា​ DSLR និង​ Mirrorless

កាមេរ៉ា​ DSLR មាន​ mirror (កញ្ចក់​ស្ថិត​ក្នុង​តួ​កាមេរ៉ា​សម្រាប់​ជះ​ពន្លឺ​ចូល​តាមរយៈ​ Lens) មួយ​នៅ​មុខ​ Sensor របស់​កាមេរ៉ា​ ដែល​ជះ​ពន្លឺ​ចូល​តាម​រយៈ​ Viewfinder។ ពេល​អ្នក​ចុច​ប៊ូតុង​ Shutter នោះ​ mirror នឹង​លើក​ឡើង​ដើម្បី​បើក​ Sensor ហើយ​ Capture (ចាប់​យក​) រូបភាព​តែម្ដង​។

កាមេរ៉ា​ Mirrorless គ្មាន​ mirror នោះ​ទេ​ ដូចនេះ​ពន្លឺ​ចូល​តាម​រយៈ​ Lens ហើយ​ប៉ះ​ Sensor ដែល​តែង​តែ​បើក​។ អ្វី​ដែល​អ្នក​ឃើញ​តាមរយៈ​ Viewfinder ជា​រូបភាព​បង្ហាញ​ដោយ​ Sensor ដែល​អ្នក​នឹង​ ​Capture ពេល​អ្នក​ចុច​ប៊ូតុង​ Shutter។


១. ទំហំ

ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ទីលាន​បាល់ទាត់​ ជា​មួយ​មនុស្ស​ជាច្រើន​ ហើយ​អ្នក​ចង់​ថត​រូបភាព​ស្អាតៗ​ វា​អាច​នឹង​ពិបាក​នៅ​ពេល​អ្នក​មាន​កាមេរ៉ា DSLR ហើយ​នឹង​ Lens ព្យួរ​នឹង​ករ​ទៀត​។ អ្នក​អាច​ថត​រូប​បាន​ស្អាត​ តែ​ប៉ះពាល់​ដល់​ការ​កម្សាន្ត​អារម្មណ៍​របស់​អ្នក​។ កាមេរ៉ា​ Mirrorless មាន​ទំហំ​តូច​ ងាយស្រួល​កាន់​ថត​ ហើយ​គុណភាព​រូបភាព​ក៏​ល្អ​ (អាស្រ័យ​លើ​ម៉ូដែល​)។​


២. ងាយស្រួល​ក្នុង​ការ​ថត​

សម្រាប់​ទំហំ​តូច​របស់​កាមេរ៉ា​ Mirrorless មិន​គ្រាន់​តែ​ងាយស្រួល​យក​តាម​ខ្លួន​ប៉ុណ្ណោះ​ទេ​ វា​ក៏​ផ្ដល់​អត្ថប្រយោជន៍​ក្នុង ការ​ប្រើប្រាស់​ផង​ដែរ​។ នៅ​ពេល​អ្នក​ថត​រូប​តាម​ដង​ផ្លូវ​ជា​មួយ​ កាមេរ៉ា​ DSLR មនុស្ស​មួយ​ចំនួន​នឹង​ឆ្ងល់​ថា​ ហេតុអ្វី​យើង​តម្រង់​ទៅ​កាន់​ពួកគេ​ ដោយសារ​ពេល​អ្នក​ប្រើប្រាស់​វា​ មនុស្ស​នឹង​យល់​ថា​អ្នក​ជា​អ្នក​ថត​រូប​អាជីព​។

កាមេរ៉ា​ Mirrorless តូច​ងាយស្រួល​ថត​។​ ម៉ូដែល​ភាគច្រើន​ អ្នក​អាច​បត់​អេក្រង់​ទៅ​លើ​ និង​ថត​ពី​ចង្កេះ​បាន​ផង​ដែរ​។ ម្យ៉ាង​វិញ​ អ្នក​អាច​ថតរូប​បាន​ស្ងាត់​ល្អ​ ដោយសារ​គ្មាន​ mirror បត់​ចុះ​ឡើង​គ្រប់​ពេល​ថត​។

៣. ភាព​ច្នៃ​ប្រឌិត​

កាមេរ៉ា​ Mirrorless មាន​ការ​ច្នៃ​ប្រឌិត​ឥត​ឈប់​ឈរ​។ ថ្មីៗ​នេះ​ កាមេរ៉ា​ កម្រិត​អាជីព​ ដូចជា​ Fuji GFX 50S និង​ Sony A9 ដែល​ថត​រូប​បាន​យ៉ាង​លឿន​ដល់​ទៅ​ 20 FPS (frame per second)។
  • -Electronic viewfinders: high resolution និង​ fast refresh rate, បង្ហាញ​ 100 ភាគរយ​នៃ​ field of view។
  • -Live view:  អ្នក​អាច​ compose shots ដោយ​ប្រើប្រាស់​ rear LCD។
  • -Hybrid viewfinder: រួម​បញ្ចូល​គ្នា​ optical និង​ electronic viewfinders ដែល​ល្អ​បំផុត​។
  • -Wi-Fi: ងាយស្រួល​ upload រូបភាព​។
  • -Photo assistance features: ដូចជា​ face detection។
  • -Smart scene modes: ដូចជា​ HDR ឬ​ image stacking សម្រាប់​ការ​ថត​ក្នុង​កម្រិត​ពន្លឺ​ទាប​ដោយ​មាន​ noise តិច​។
  • -Electronic shutter: សម្រាប់​ ultra-fast shutter speeds ដែល​អ្នក​អាច​ថត​ wide open (ពេញ​ទូលាយ​) ក្រោម​ពន្លឺ​ព្រះអាទិត្យ​។
  • -Articulating screens (សំដៅ​លើ​ LCD ដែល​មិន​ជាប់​នឹង​តួ​កាមេរ៉ា​)
មុខងារ​មួយ​ចំនួន​ខាងលើ​ មាន​ក្នុង​កាមេរ៉ា​ DSLR ប៉ុន្តែ​ កាមេរ៉ា​ mirrorless មាន​មុខងារ​ទាំងនោះ​មុន​ ហើយ​កាមេរ៉ា​ mirrorless ក៏​មាន​កំណែ​ទម្រង់​ច្រើន​លើ​ firmwares សម្រាប់​កាមេរ៉ា​ជំនាន់​ចាស់​ផង​ដែរ​។

៤. សមត្ថភាព​

កាមេរ៉ា​ mirrorless មាន​កម្រិត​ទាប​ជាង​ DSLR ត្រង់​ថា​ focus នៅ​យឺត​, គុណភាព​រូបភាព​មិន​សូវ​ល្អ​, ថ្ម​ខ្សោយ​ និង​ ergonomics (ការ​រចនា​រាង​កាមេរ៉ា​) ពិបាក​ក្នុង​ការ​កាន់​ថត​រយៈ​ពេល​យូរ​។ ចំពោះ​ ថ្ម​ DSLR ថត​បាន​យូរ​ជាង​ កាមេរ៉ា​ mirrorless។​
ប៉ុន្តែ​បច្ចុប្បន្ន​បើ​និយាយ​ពី​ល្បឿន​ focus វិញ​ ​Mirrorless​ ​បាន​ពង្រឹង​សមត្ថភាព​ខ្លួន​ច្រើន​ ​ដែល​អាច​ស្មើ​នឹង​ ​កាមេរ៉ា​ DSLR។ ឧទាហរណ៍​ Sony a6500 មាន​ល្បឿន​ auto-focus លឿន​បំផុត​, មាន​ ​425 phase detection auto-focus points ឆ្លង​កាត់​ sensor បើ​ប្រៀបធៀប​នឹង​ 51 points នៅ​លើ​ Nikon D7500។
ការ​ថត​រូប​ទាក់ទង​នឹង​កីឡា​ នៅ​តែ​ល្អ​សម្រាប់​ full frame DSLR។ កាមេរ៉ា​ mirrorless មិន​បាច់​បារម្ភ​លើ​ការ​ focus។ ចំពោះ​គុណភាព​រូបភាព​ មិន​សូវ​ខុស​គ្នា​នោះ​ទេ​ ពីព្រោះ​ sensors សុទ្ធ​តែ​មាន​ទំហំ​ និង​សមត្ថភាព​ស្រដៀង​គ្នា​ ហើយ​ គ្រប់​ប្រព័ន្ធ​ mirrorless មាន​ lens ដែល​មាន​គុណភាព​គ្រប់គ្រាន់​ សម្រាប់​គ្រប់​កម្រិត​នៃ​អ្នក​ប្រើប្រាស់​។ Ergonomics ក៏​មិនមែន​ជា​ឧបសគ្គ​នោះ​ដែរ​។ កាមេរ៉ា​ដូចជា​ Fuji អនុញ្ញាត​អោយ​អ្នក​កំណត់​ settings សឹង​តែ​មិន​ប្រើប្រាស់​ viewfinder។

៥. Lenses

ពេល​កាមេរ៉ា​ mirrorless ហក់​ចូល​ទីផ្សារ​ដំបូង​ lens ជា​ចំណុច​ខ្សោយ​ ដែល​ត្រូវការ​ចំណាយ​ពេល​ច្រើន​សម្រាប់​បង្កើត​ប្រព័ន្ធ​។ ៩ ឆ្នាំ​កន្លង​ទៅ​ ​បញ្ហា lensនោះ​មិនមែន​ជា​បញ្ហា​ទៀត​ឡើយ​។ ប្រព័ន្ធ​របស់​ Micro Four Thirds, Sony, Fuji និង​ក្រុមហ៊ុន​ផ្សេង​ទៀត​សុទ្ធ​តែ​មាន​ lens សម្រាប់​ប្រើប្រាស់​គ្រប់​ករណី​។


៦. ជម្រើស​ច្រើន​

កាមេរ៉ា​ mirrorless តូច​ ស្រាល​ និង​មាន​សមត្ថភាព​ល្អ​។ ប៉ុន្តែ​បើសិនជា​ការងារ​អ្នក​តម្រូវ​ សម្រាប់​កាមេរ៉ា​ DSLR នោះ​ក៏​មិន​អី​ដែរ​។

ប្រភព៖ makeuseof អត្ថបទ ​៖ ប៊ុន ធឿន                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget