- Lexus RX អាចចាត់ទុកថាជារថយន្តដ៏ពេញនិយមពេញមួយម៉ូដែលក្នុងប្រទេសកម្ពុជា ដោយមានច្រើនស៊េរីខុសៗគ្នា មានទាំងទាំងស៊េរីចាស់ និង ស៊េរីថ្មី។ ទាក់ទងនឹង Lexus RX នេះមានរឿងមួយចំនួនដែលអ្នកប្រហែលមិនដឹង។
ចាប់តាំងពីបានបង្ហាញខ្លួនក្នុងប្រទេសជប៉ុនដែលជាទឹកដីកំណើតកាលពីឆ្នាំ ១៩៩៧ មក Lexus RX បង្កើតចេញបាន ៤ ជំនាន់ហើយ។ ពីមួយជំនាន់ៗរូបរាងរបស់ Lexus RX មិនមានការប្រែប្រួលខ្លាំងប៉ុន្មាននោះទេ។
Note:
-Lexus RX 300
-Lexus RX 330
-Lexus RX 350
-RX 400h (Hybrid)
-Lexus 570
-Lexus RX 270
Note:
-Lexus RX 300
-Lexus RX 330
-Lexus RX 350
-RX 400h (Hybrid)
-Lexus 570
-Lexus RX 270
@ជំនាន់ទីមួយ (១៩៩៧ - ២០០៣)

Toyota Harrier ឆ្នាំ ១៩៩៨
រថយន្ត Lexus RX ជំនាន់ដំបូងបានចេញលក់នៅប្រទេសជប៉ុនអំឡុងខែធ្នូ ឆ្នាំ ១៩៩៧ ដោយនៅក្នុងប្រទេសជប៉ុនរថយន្តនេះមានឈ្មោះថា Toyota Harrier ប៉ុន្តែសម្រាប់ទីផ្សារក្រៅស្រុកគេបានប្រើឈ្មោះ Lexus RX។ ពាក្យ RX នេះតំណាងឲ្យពាក្យពេញថា Radiant Crossover ហើយសម្រាប់ជំនាន់ទីមួយមានអមដោយលេខ 300 (Lexus RX 300)។

Lexus RX 300 ឆ្នាំ ១៩៩៨
Lexus RX ជំនាន់ទីមួយមានជម្រើសម៉ាស៊ីន ៣ ផ្សេងៗគ្នាសម្រាប់លក់ក្នុងស្រុក និង សម្រាប់នាំចេញក្នុងរួមមានម៉ាស៊ីន Inline-4 ទំហំ ២,២ លីត្រ; Inline-4 ទំហំ ២,៤ លីត្រ និង មាស៊ីន V6 ទំហំ ៣ លីត្រ។ នៅឆ្នាំ ២០០០ RX 300 បានកែសម្រួលត្រង់ចង្កៀងមុខ និង ចង្កៀងក្រោយ និងបានបន្ថែមជម្រើសពណ៌ថ្មី ពណ៌ក្រហម។ RX 300 លក់ចេញបានសរុប ៣៧០ ០០០ គ្រឿងក្រោយសម្រាប់ការបង្ហាញខ្លួនលើទីផ្សាររយៈពេល ៥ ឆ្នាំ។

@ជំនាន់ទីពីរ (២០០៣ - ២០០៨)

Toyota Harrier ឆ្នាំ ២០០៣
នៅខែកុម្ភៈ ឆ្នាំ ២០០៣ រថយន្ត Toyota Harrier បានប្រកាសចេញជាផ្លូវការក្នុងប្រទេសជប៉ុន ដោយមានជម្រើសម៉ាស៊ីន Inline-4 ទំហំ ២,៤ លីត្រ និង ម៉ាស៊ីន V6 ទំហំ ៣ លីត្រ។ ដោយឡែកចំពោះ Lexus RX ជំនាន់ទីពីរវិញបានបង្ហាញខ្លួននៅតំបន់អឺរ៉ុប និង អាស៊ីអំឡុងដើមឆ្នាំ ២០០៣ ដោយលក់ក្នុងម៉ូដែលជា RX 300 និង ផលិតនៅប្រទេសជប៉ុន។ សិង្ហបុរីជាទីផ្សារក្នុងអាស៊ីដែល RX 300 ជំនាន់មុនលក់ដាច់បានលទ្ធផលល្អប្រពៃ។ RX 300 ជំនាន់ទីពីរមានប្រើម៉ាស៊ីន V6 ទំហំ ៣ លីត្រ។

ដោយឡែកចំពោះអាមេរិកខាងជើងវិញរថយន្ត RX ជំនាន់ទីពីរក្នុងបានដាក់លក់ដោយមានឈ្មោះជា RX 330 នេះក៏ព្រោះតែម៉ាស៊ីន V6 ដែលបំពាក់មានទំហំ ៣,៣ លីត្រ។ គ្រប់ RX 330 ដែលលក់នៅអាមេរិកខាងជើងសុទ្ធតែផលិតនៅជប៉ុន រហូតដល់ខែកញ្ញា ឆ្នាំ ២០០៣ ទើបសង្វាក់ផលិតកម្ម RX 330 បានចាប់ផ្ដើមដំណើរការនៅខេត្ត Ontario ប្រទេសកាណាដា។

Toyota Harrier Hybrid ឆ្នាំ ២០០៥
បន្តមកទៀតនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០០៥ Toyota Harrier ប្រភេទម៉ាស៊ីន Hybrid បានបង្ហាញខ្លួននៅប្រទេសជប៉ុនក្នុងថ្ងៃតែមួយជាមួយនឹង Toyota Highlander Hybrid។ នៅពាក់កណ្ដាលឆ្នាំ ២០០៥ Lexus RX ប្រើម៉ាស៊ីន Hybrid ដំបូងក៏បានចាប់ផ្ដើមចេញលក់នៅទីផ្សារសហរដ្ឋអាមេរិក ដោយមានឈ្មោះ RX 400h។ ចំពោះផ្នែកម៉ាស៊ីនដែលប្រើសាំងរបស់ RX 400h គឺម៉ាស៊ីន V6 ទំហំ ៣,៣ លីត្រ មានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ាស៊ីន RX 330 មែនទែន។

Lexus RX 400h
ប្រព័ន្ធម៉ាស៊ីនលើ RX 400h និង Toyota Harrier ដំណើរការដោយម៉ាស៊ីនដែលប្រើប្រេងសាំងនឹងបិទដំណើរការរបស់ខ្លួនដោយស្វ័យប្រវត្តិ និង រត់ដោយម៉ាស៊ីនអេឡិចត្រូនិកទាំងស្រុង នៅពេលរថយន្តនៅស្ងៀម, បង្អង់ល្បឿន ឬ រត់ក្នុងល្បឿនយឺតតិចជាង ៦០ គ.ម/ម៉។
_large.jpg)
នៅឆ្នាំ ២០០៦ សម្រាប់ម៉ូដែលឆ្នាំ ២០០៧ រថយន្ត RX ទទួលបានការអាប់ដេតថ្មីដោយសម្រាប់ម៉ូដែលមិន Hybrid បានប្ដូរពីម៉ាស៊ីន V6 ទំហំ ៣,៣ លីត្រមកប្រើម៉ាស៊ីន ៣,៥ លីត្រវិញ និង បានអាប់ដេតឈ្មោះទៅជា RX 350។
@ជំនាន់ទីបី (២០០៨ – ២០១៥)

Lexus បានបង្ហាញ RX ជំនាន់ទីបីជាផ្លូវការនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០០៨ ហើយការចេញលក់នៅអាមេរិកចាប់ផ្ដើមនៅខែកុម្ភៈ ឆ្នាំ ២០០៩ ដោយជាម៉ូដែលឆ្នាំ ២០១០ ដោយប្រើម៉ាស៊ីន V6 ទំហំ ៣,៥ លីត្រដដែល។ បញ្ជាក់ថាចាប់ពីឆ្នាំ ២០០៨ ម៉ូដែល Toyota Harrier មិនទទួលបានការអាប់ដេតចេញជំនាន់ថ្មីឡើយ រហូតដល់ឆ្នាំ ២០១៣ ទើប Toyota បានបញ្ចេញ Harrier ម៉ូដែលថ្មី ប៉ុន្តែវាបានក្លាយជាម៉ូដែលឯករាជ្យមួយផ្សេង ដោយមិនលាយឡំជាមួយ Lexus RX ទៀតនោះទេ។

Toyota Harrier ឆ្នាំ ២០១៣
ចំពោះ RX ប្រភេទ Hybrid ជំនាន់ថ្មីក៏បានប្រកាសចេញពេលដំណាលគ្នាជាមួយ Lexus RX 350 ជំនាន់ទីបីដែរ ដោយមានប្រើម៉ាស៊ីន V6 ទំហំ ៣,៥ លីត្រ អមជាមួយម៉ូទ័រអេឡិចត្រូនិកដែលអាចបង្កើតកម្លាំងបាន ២២ សេះ។ RX ជំនាន់ថ្មីត្រូវបានគេប្រើឈ្មោះ RX 450h។

Lexus RX 450h ឆ្នាំ ២០១០
នៅខែសីហា ឆ្នាំ ២០១០ Lexus ចាប់ផ្ដើមបញ្ចេញ RX 270 ដែលមានម៉ាស៊ីន Inline-4 ទំហំ ២,៧ លីត្រ សម្រាប់ប្រទេសចិន, ជប៉ុន និង រុស្សី។ RX 270 មានតម្លៃធូរថ្លៃជាងម៉ូដែលផ្សេងៗ និង បញ្ចេញឧស្ម័នពុលក្នុងបរិមាណតិចតួច។ ការបញ្ចេញ RX 270 នេះដែរក៏ដើម្បីជៀសវាងពីការបង្អាក់នៃច្បាប់ថ្មីរបស់ប្រទេសចិនដែលគិតពន្ធខ្ពស់លើរថយន្តមានម៉ាស៊ីនទំហំធំជាង ៣,០ លីត្រ។

Lexus RX 270
នៅខែមីនា ឆ្នាំ ២០១២ Lexus បានបញ្ចេញ RX 350 និង RX 450h ប្រភេទ Facelift ដែលមានកង់ថ្មី, ពណ៌ខាងក្នុងថ្មី និង មានចង្កៀងមុខ/ក្រោយ រចនារូបរាងថ្មី។ Facebook ម៉ូដែល RX 350 និង RX 450h បានចាប់ផ្ដើមលក់ជុំវិញពិភពលោកនៅខែមេសា ឆ្នាំ ២០១២ ចំណែកប្រភេទមួយទៀត 450h F Sport ចាប់ផ្ដើមលក់នៅខែកក្កដា ឆ្នាំតែមួយ។

Lexus RX 450h Facelift
@ជំនាន់ទីបួន (២០១៥ – បច្ចុប្បន្ន)

RX ជំនាន់ទីបួនបានបង្ហាញខ្លួននៅខែមេសា ឆ្នាំ ២០១៥ ដែលមានការរចនារូបរាងកាន់តែទាក់ភ្នែក និង មានប្រើម៉ាស៊ីន V6 ទំហំ ៣,៥ លីត្រសម្រាប់ប្រភេទធម្មតា។ ចំពោះប្រភេទ Hybrid មានប្រើម៉ាស៊ីន V6 ទំហំ ៣,៥ លីត្រដូចគ្នា ដោយគួបផ្សំនឹងម៉ូទ័រអេឡិចត្រូនិកអាចបង្កើតកម្លាំងបានសរុប ៣០៨ សេះ។ លើសពីនេះ Lexus ក៏មានផ្ដល់ជូនប្រភេទប្រើម៉ាស៊ីន Inline-4 ទំហំ ២ លីត្រ Turbocharge ផងដែរ ដោយមានឈ្មោះថា Lexus RX 200t ប៉ុន្តែប្រភេទនេះមិនមានលក់នៅអាមេរិកខាងជើងទេ។

RX 200t ឆ្នាំ ២០១៦
គិតត្រឹមខែមេសា ឆ្នាំ ២០១៥ Lexus បញ្ចេញទិន្នន័យឲ្យដឹងថាអាចលក់រថយន្ត RX គ្រប់ប្រភេទសរុបបាន ២,១ លានគ្រឿង។ Lexus RX 400h និង 450h ថែមទាំងជារថយន្ត Hybrid លក់ដាច់ជាងគេរបស់ Lexus ទៀតផង ដោយគិតត្រឹមខែមីនា ឆ្នាំ ២០១៦ អាចលក់បាន ៣៣៥ ០០០ គ្រឿង៕
0 comments:
Post a Comment