រថយន្តកូនកាត់កម្លាំងម៉ាស៊ីនសាំង លាយថាមពលអគ្គិសនី
Prius ចេញបាន ៤ ជំនាន់ ខណៈម៉ូដែលឆ្នាំ ២០០៣ ដល់ ២០០៩
ត្រូវគេរកឃើញថាឧស្សាហ៍មានបញ្ហាច្រើន ករណីខ្លះតម្រូវជួសជុលអស់រាប់ពាន់ដុល្លារ។

បញ្ហាដែល Prius ជំនាន់ទី ១ ឆ្នាំ ១៩៩៧ ដល់ ២០០៣ ច្រើនជួប គឺប្រអប់លេខ និងហ្វ្រាំងអេឡិចត្រូនិក ដែលលាន់សំឡេងពេលបញ្ចូលលេខដំបូងបន្ទាប់ពីបញ្ឆេះម៉ាស៊ីន និងញ័រកង់។ ប្រព័ន្ធប្រកាសដំណឹងច្រើនដំណើរការខុសប្រក្រតី ដោយភ្លើងតាប្លូតែងបង្ហាញព័ត៌មានពីការឡើងកម្ដៅម៉ាស៊ីនហួសកម្រិត និងម៉ាស៊ីនដំណើរការមិនស្របតាមបច្ចេកទេសដែលគេនិយមហៅចេញ Check ខណៈការពិតរថយន្តគ្មានបញ្ហាអ្វីទាំងអស់។

សម្រាប់ Prius ជំនាន់ទី ២ ឆ្នាំ ២០០៤ ដល់ ២០០៩ គឺរមែងមានបញ្ហាម៉ាស៊ីនលាន់សំឡេងដូចឆ្លងភ្លើងពេលបញ្ឆេះដំបូង និងញ័រកង់ពេលបួងចង្កូត។ ប្រព័ន្ធភ្លើងប្រកាសអាសន្នទៀតសោតក៏ឧស្សាហ៍ដំណើរការខុសប្រក្រតី ដូចជំនាន់ទីមួយដូច្នេះដែរ។ បញ្ហានេះ ត្រូវគេដឹងថាមកពីខ្សែទង់ដែងរុំម៉ូទ័រអគ្គិសនីរបស់ពួកវាឆាប់ដាច់។

កត់សម្គាល់មួយទៀត គឺបញ្ហាជើងក្រោមរបស់រថយន្ត Prius មិនសូវរឹងមាំងាយបោរ។ ប៉ុន្តែចាប់ពីម៉ូដែលឆ្នាំ ២០១០ ឡើងគឺលែងមានបញ្ហាទាំងនោះហើយ៕


0 comments:
Post a Comment