ជាធម្មតា រថយន្ត Pruis មិនអាចដាក់លេខ N បានទេ (អត្ថន័យអក្សរ N (Neutral) ងាយស្រួលរុញឬបម្លាស់ទី នៅពេលរថយន្តពន្លត់ម៉ាស៊ីន)។ អ្នកជំនាញបានបង្ហាញបច្ចេកទេសសម្រាប់ដាក់លេខ N ដែលអ្នកកំពុងប្រើប្រាស់រថយន្ត Prius អាចស្វែងយល់។
លោក ណារឿន អ្នកជំនាញខាងរថយន្ត Prius បានឲ្យ Sabay ដឹងថា ម៉ាស៊ីន Prius ហ្សីនមកពីនាយ មិនអាចដាក់លេខ N បានទេ ទោះជាជាន់ហ្វ្រាំងកាច់ទៅ N ក៏វានៅតែលោតចូល P ដោយស្វ័យប្រវត្តិ។
"ដើម្បីដាក់លេខ N លើរថយន្ត Prius ទាល់តែកាច់ទៅ N ហើយដោះក្បាលអាគុយចេញ គឺម៉ាស៊ីនហ្សីនមកពីនាយគឺធ្វើអឺចឹង តែបើដោះចេញហើយ ចង់ដាក់អូស ឬជាន់ហ្វ្រាំងក៏លែងស៊ីដែរ។
លោកថា បើចង់ដាក់ N បានទាល់តែកែថែមដាក់កុងតាក់មួយទៀត។ ពេលដំណើរការត្រូវជាន់ហ្វ្រាំងដៃមួយ (ហៅហ្វ្រាំងជើងក៏បាន) ពេលជាន់ហ្វ្រាំង រួចទាញមក N រួចចុចកុងតាក់ហើយព្រលែងហ្វ្រាំងមកវិញ ចុងក្រោយគ្រាន់តែចុចប៊ូតុង Power ឲ្យរលត់ជាការស្រេច ពេលនោះអាចរុញ ឬស៊ីផ្លេបានតាមចិត្ត។
#អត្ថប្រយោជន៍នៃការកែដាក់កុងតាក់ដាក់ N នៅលើរថយន្ត
-
១/ ដាក់ N ងាយស្រួលចតនៅកន្លែងចង្អៀតដូចជា ផ្សារ ឬកន្លែងថតបណ្ដោះអាសន្នជាដើម។
-
២/ មិនងាយមានអ្នកលួចយកឡានបាន
-
៣/ ជាកុងតាក់សម្ងាត់ អាចការពារឡានបានមួយផ្នែក
-
៤/ ផ្ដាច់ចរន្តភ្លើង មិនឲ្យបញ្ជាបញ្ឆេះបាន ទោះជាមានសោរក៏ដោយ។
-
១/ អក្សរ R (Reverse) នៅពេលរថយន្តត្រូវការរយ៉ែថយក្រោយ
-
២/ អក្សរ P (Park) ប្រើការពាររថយន្តពីការបម្លាស់ទី នៅពេលចតនៅស្ងៀម
-
៣/ អក្សរ N (Neutral) ងាយស្រួលរុញឬបម្លាស់ទី នៅពេលរថយន្តពន្លត់ម៉ាស៊ីន
-
៤/ អក្សរ D (Drive) សម្រាប់រថយន្តបើកបរធម្មតា
-
៥/ លេខ ១ ដល់ ៥ សម្រាប់លេខប្រើធម្មតា ឯលេខ ២ សម្រាប់ប្រើពេលរថយន្តឡើងទួល ឬឡើងភ្នំ
- ៦/ អក្សរ L (Low) សម្រាប់ប្រើនៅពេលរថយន្តស្ថិតនៅក្នុងស្ថានភាពជាប់ផុង ឬសណ្ដោង។
0 comments:
Post a Comment