Filter
ខ្មៅ និង ស អាចអោយអ្នកគ្រប់គ្រងលើពណ៌ដែលបម្លែងទៅជាស្រមោលនៃពណ៌ប្រផេះ ដែលអាចប្រើប្រាស់វាដើម្បីទទួលបាន constrast
(ពណ៌ផ្ទុយគ្នា) និង mood (ទិដ្ឋភាពបែបស្រទំ)
ដ៏ត្រឹមត្រូវក្នុងរូបភាព។ រូបភាពពណ៌ខ្មៅ និងស មើលទៅមានពណ៌ស្រដៀងគ្នា នៅពេលបម្លែងទៅជា greyscale។
ឧទាហរណ៍ស្រមោលពណ៌ក្រហម បៃតង និងខៀវខ្លះ មើលទៅមានពណ៌ខុសគ្នា ប៉ុន្តែស្ទើរដូចគ្នាបេះបិទនៅពេលកំណត់ជាពណ៌ខ្មៅ និងស។ នេះអាចធ្វើអោយ objects (ផ្នែកសំខាន់ៗ) ក្នុងរូបភាពខ្មៅ និងស លាយចូលគ្នា ដែលធ្វើអោយរូបភាពខ្វះនូវ constrast។ Coloured lens filters អាចដោះស្រាយបញ្ហានេះ ពីព្រោះវាមានឥទ្ធិពលលើពណ៌ដែលបានបម្លែងជាពណ៌ខ្មៅ និងស ដែលធ្វើអោយ objects បែកចែកពណ៌បានល្អ។

@ មូលដ្ឋាននៃ Filter ខ្មៅ និង ស
ពណ៌ filterមាន ៥ ដែលប្រើប្រាស់ក្នុងការថតរូបខ្មៅ និងស រួមមានពណ៌ក្រហម ពណ៌ទឹកក្រូច ពណ៌លឿង ពណ៌បៃតង និងពណ៌ខៀវ។ Filter នីមួយៗធ្វើអោយពណ៌ខ្លួនភ្លឺជាង និងទប់ស្កាត់ពណ៌ដទៃទៀត។ ឧទាហរណ៍ filter ពណ៌ក្រហមនឹងធ្វើអោយពន្លឺពណ៌ក្រហមភ្លឺជាង ប៉ុន្តែទប់ស្កាត់ពន្លឺពណ៌បៃតង និងពណ៌ខៀវ។ ជាលទ្ធផល ពណ៌ដែលត្រូវគ្នានឹងពណ៌ filter មានពន្លឺភ្លឺ និងពណ៌ផ្សេងងងឹត។ រូបភាពខាងក្រោមនេះ បង្ហាញពីភាពខុសគ្នារវាង filters ដែលមានឥទ្ធិពលលើពណ៌ដែលត្រូវបានបម្លែងទៅជាពណ៌ខ្មៅ និងពណ៌ស៖
@ ការប្រើប្រាស់ Filter ខ្មៅ និង ស
ដោយសារឥទ្ធិពលនៃ filter នីមួយៗមានលក្ខណៈខុសគ្នា ដូច្នេះអ្នកអាចពិនិត្យមើលចំណុចខាងក្រោម៖
#Filter ពណ៌ក្រហម
Filter នេះបង្កើតបាននូវ effect (style លើរូបភាព) ខ្លាំង និង constrast បានល្អ ហើយក៏អាចផលិតបាននូវ effect ដ៏ទាក់ទាញផងដែរ។ ប្រសិនបើអ្នកថតទេសភាព វានឹងធ្វើអោយមេឃងងឹត និងពពកលេចឡើងល្អ។ ប្រសិនបើអ្នកថតរុក្ខជាតិ ជាពិសេសផ្កា ពណ៌ក្រហម វានឹងធ្វើអោយផ្កាភ្លឺស្អាតល្អ។
#Filter ពណ៌ទឹកក្រូច
Filter នេះនៅចន្លោះរវាង filter ពណ៌ក្រហម និងពណ៌លឿង ដែលអាចផ្ដល់កម្រិតពណ៌ស្មើសាច់ល្អ ដែលពេញនិយមសម្រាប់ប្រើប្រាស់។ ប្រសិនបើអ្នកថតរូប លក្ខណៈ Portrait លើមនុស្ស វានឹងជួយកាត់បន្ថយចំណុចតូចៗពណ៌ប្រផេះលើស្បែក នឹងធ្វើអោយស្បែកមើលទៅស្អាត។
#Filter ពណ៌លឿង
Filter នេះសម្រាប់អ្នកថតរូបដំបូង ប្រហែលនិយមប្រើប្រាស់ច្រើន។ ប្រសិនបើអ្នកថតរូបទេសភាព វានឹងជួយអោយ exposure មានតុល្យភាពបានល្អ ដែលទប់នឹងភាពងងឹត។ វាធ្វើអោយពពកចេញមកស្អាត និងមេឃគួរអោយទាក់ទាញ។
#Filter ពណ៌បៃតង
Filter នេះមិនសូវពេញនិយមប្រើប្រាស់នោះទេ ប៉ុន្តែវាអាចចាំបាច់សម្រាប់លក្ខខណ្ឌមួយចំនួន។ ប្រសិនបើអ្នកថតរូបរុក្ខជាតិពណ៌បៃតង វានឹងធ្វើអោយរុក្ខជាតិលេចមកស្អាត ប៉ុន្តែវាក៏បន្ថែមពន្លឺពេលថត មេឃផងដែរ ដែលអាចបាត់បង់ភាពម៉ត់បាន។
#Filter ពណ៌ខៀវ
Filter នេះកម្រប្រើប្រាស់សម្រាប់ការថតរូប ខ្មៅ និងសរណាស់។ វាធ្វើអោយពណ៌ភាគច្រើនងងឹត និងកាត់បន្ថយ constrast លើរូបភាព។ ប្រសិនបើអ្នកថតរូបទេសភាព កន្លែងដែលស្ងប់ស្ងាត់ ឬ ពេលព្រលឹម វាអាចជួយអោយរូបភាពមើលទៅស្រទំស្អាតល្អ៕

ប្រភព៖ Photography Mad ប្រែសម្រួល ៖ ប៊ុន ធឿន
0 comments:
Post a Comment