មានមធ្យោបាយជាច្រើនដើម្បីចូលដំណើរការឯកសារនិងកម្មវិធីប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows។ ។ ប៉ុន្តែយើងមិនអាចធ្វើវាដោយប្រើ Interface សម្រាប់កម្មវិធីទាំងអស់គ្រប់ករណីនេាះទេ។ ដូចនេះហើយ Command គឺជាវិធីមួយដែលមានប្រសិទ្ធិភាពបំផុតក្នុងការចូលដំណើរការកម្មវិធី System និងការកំណត់។
នៅក្នុងអត្ថបទនេះយើងនឹងចែករំលែក ១៣ Command សំខាន់ៗបំផុតសម្រាប់អ្នកប្រើប្រាស់ Windows ។ Command ទាំងនេះអាចធ្វើឱ្យ អ្នកងាយស្រួលក្នុងការគ្រប់គ្រងការកំណត់ជាច្រើន។
ដើម្បីចូលទៅកាន់ Command អ្នកត្រូវចុច Win + R (សង្កត់ប៊ូតុងវីនដូរួចចុច R) ឬ Start រួចជ្រើសរើស Run
1. %temp%
នេះជាវិធីលឿនបំផុតដើម្បីសម្អាតឯកសារបណ្តោះអាសន្នពីដែលសល់ពីដំណើរការកុំព្យូទ័ររបស់អ្នក។ វាអាចសន្សំសំចៃ Disk ដែលបានខ្ជះខ្ជាយដោយឯកសារបណ្តោះអាសន្ននេះ ហើយវាក៏ធ្វើអោយកុំព្យូទ័រអ្នកដើរលឿនជាងមុនផងដែរ។
2. cmd
Command នេះនឹងបើកប្រអប់បញ្ចូល Command DOS របស់ Windows ។ វាជា Command ដែលមានប្រយោជន៍បំផុតសម្រាប់ដំណើរការកំណត់ជាច្រើនដែលមិនអាចធ្វើបានដោយ Graphical User Interface។
3. MSConfig
Command នេះវានឹងបើក Windows System Configuration ជាកន្លែងដែលអ្នកអាចកែសម្រួល Service ផ្សេងៗ ដូចជាជម្រើស Startup Service។ ល។
4. sysdm.cpl
Command នេះ វានឹងបង្ហាញ System Properties windows ជាកន្លែងដែលយើងកំណត់ system protection និង performance ដែលទាក់ទងនឹងការកំណត់ជាច្រើន។
5. Powershell
Powershell គឺស្រដៀងទៅនឹង command prompt។ គ្រាន់តែវាយ Command នេះនៅក្នុងប្រអប់ Run ហើយអ្នកនឹងបើក PowerShell របស់អ្នកដោយមិនចាំបាច់មានសិទ្ធិជា administrator ។
6. perfmon.msc
Command នេះត្រូវបានប្រើដើម្បីតាមដានដំណើរការនៃកុំព្យូទ័ររបស់អ្នក។ មានជំរើសជាច្រើនសម្រាប់ត្រួតពិនិត្យ system performance។
7. regedit
Command Regedit ត្រូវបានប្រើដើម្បីបើក Windows Registry ។ វាជាមូលដ្ឋានទិន្នន័យឋានានុក្រមដែលផ្ទុករាល់ការកំណត់រចនាសម្ព័ន្ធនិងការកំណត់នៃប្រព័ន្ធប្រតិបត្តិការ Windows ដែលអ្នកប្រើនិងកម្មវិធីដែលបានដំឡើង។
8. \ (Backslash)
នេះគឺជា commands ដែលត្រូវបានគេស្គាល់តិចបំផុត។ គ្រាន់តែចុច backslash (\) នៅក្នុង Run dialog box វានឹងបើក Drive C។ វាគឺជាវិធីមួយដែលលឿនបំផុតដើម្បីចូលប្រើ Drive C។
9. .. (Double Dots)
នៅពេលដែលអ្នកវាយបញ្ចូលវានៅក្នុង dialog box វានឹងបើកផ្ទាំង Users folder ដែលមានទីតាំង directly នៅលើ Drive C.
10. Control
Command នេះវានឹងលោតចូលទៅកាន់ Control Panel. Control Panel ត្រូវបានប្រើសម្រាប់គ្រប់គ្រងគ្រប់ការកំណត់ System និងកម្មវិធី
11. hdwwiz.cpl
Command នេះត្រូវបានប្រើប្រាស់សម្រាប់មើល Device Manager នៅក្នុង Windows។ អ្នកអាចគ្រប់គ្រងឧបករណ៍ទាំងអស់ដែលបានតភ្ជាប់ខាងក្នុងឬខាងក្រៅទៅកាន់កុំព្យូទ័ររបស់អ្នក។
12. Notepad
មធ្យោបាយលឿនបំផុតក្នុងការបើក notepad ក្នុង Windows គ្រាន់តែវាយពាក្យបញ្ជានេះក្នុង Run Box ហើយវាយ enter ។
13. taskmgr
Command នេះវានឹងបើល Task manager ដែលអ្នកអាចគ្រប់គ្រង់ processes និង programs ទាំងអស់ដែលកំពុងបើកចោល នៅលើ OS Windows.
0 comments:
Post a Comment