Monday, July 17, 2017

ថ្ម​ជា​ផ្នែក​គ្រឿង​យ៉ាង​សំខាន់​មួយ សម្រាប់​ដំណើរការ​ទៅ​បាន​នៅ​លើ​ស្មាតហ្វូន។ តាម​ការ​ស្រាវជ្រាវ​ពី​ Battery University បង្ហាញ​ពី​ទម្លាប់​អាក្រក់ ៣ ដែល​មនុស្ស​និយម​ធ្វើ ហើយ​វា​ជា​ការ​បំផ្លាញ​ថ្ម​ស្មាតហ្វូន​អ្នក​ឱ្យ​ឆាប់​ខូច​ លឿន​ជា​ទី​បំផុត។


១.កុំ​សាក​ថ្ម​ទូរសព្ទ​ជាមួយ​កុំព្យូទ័រ

​ការ​សាក​ថ្ម​តាម​រយៈ​រន្ធ​ដោត​ USB លើ​កុំព្យូទ័រ មិន​ត្រឹម​តែ​ខាត​ពេល​វេលា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​អាច​បង្ក​បញ្ហា​ដូច​គ្នា។ ភាព​តានតឹង​នៃ​ដំណើរការ​បញ្ចូល​ថ្ម​ជាមួយ​រន្ធ​ដោត USB ជា​ញឹកញយ​វា​នឹង​បង្កើន​កម្ដៅ​កាន់​តែ​ខ្ពស់ ជា​ហេតុ​ធ្វើ​ឱ្យ​ថ្ម​ស្មាតហ្វូន​នឹង​ឆាប់​ខូច​ក្នុង​រយៈ​ពេល ២ ទៅ ៣ ខែ។

Battery University បាន​បង្ហាញ ថាមពល​ថ្ម​បាន​ធ្លាក់​ចុះ​លឿន​ជាង​ធម្មតា​ប្រមាណ ៦៥ ភាគរយ នៅ​ពេល​ដែល​កម្ដៅ​ឡើង​ខ្ពស់​លើស​ពី ៤០ ដឺក្រេ​សេ។ ម្ល៉ោះ​ហើយ​ជា​ការ​ល្អ​ សូម​ធ្វើ​ការ​ប្រើប្រាស់​ឆ្នាំង​សាក​និង​ខ្សែ ជា​របស់​ពិត ហើយ​ដោត​ភ្ជាប់​ទៅ​កាន់​ដុំ​ព្រី​ភ្លើង ព្រោះ​វា​នឹង​បញ្ជូន​ចរន្ត​ចេញ​ដោយ​ផ្ទាល់ ហើយ​មិន​ប៉ះពាល់​ដល់​កម្ដៅ​ថ្ម​ឡើយ។

២.កុំ​ប្រើ​រហូត​ដល់​រលត់​ឈឹង

សូម​កុំ​ប្រើប្រាស់​ស្មាតហ្វូន រហូត​ដល់​អស់​ថ្ម​រលត់​ឈឹង ព្រោះ​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ ថ្ម​ដែល​អស់​ថាមពល​រលីង ដំណើរការ​នៃ​វដ្ដ​សាក​អាច​សាក​បាន​តែ ៣០០ ទៅ ៥០០ ដង​ប៉ុណ្ណោះ ហើយ​ថ្ម​នោះ​នឹង​ខូច​ឫ​មិន​សូវ​កាន់ អំឡុង​ពេល​ថ្ម​ដែល​ប្រើ​មិន​ទាន់​អស់​ថាមពល​ មាន​វដ្ដ​សាក​អាច​សាក​បាន​ដល់​ ១,០០០ ទៅ ២,៥០០ ដង។

ជា​យោបល់​ល្អ​ដោយ​ទោះ​បី​ឃើញ​ទូរសព្ទ​មាន​ថ្ម​ត្រឹម ២៥ ឫ ៣០ ភាគរយ​ក្តី អ្នក​គួរ​តែ​ប្រញាប់​រក​ឆ្នាំង​សាក​ឱ្យ​ហើយ​ទៅ សំខាន់​ជៀសវាង​កុំ​ឱ្យ​រលត់​ទាន់។

៣.កុំ​សាក​ថ្ម​មួយ​យប់​ចោល

អ្នក​ប្រើ​ភាគ​ច្រើន​និយម​សាក​ថ្ម ទុក​ចោល​មួយ​យប់​ពេញ។ ការ​ធ្វើ​បែប​នោះ ជា​ទម្លាប់​មិន​ល្អ​មួយ​ដែល​បណ្ដាល​ឱ្យ​ថ្ម​ទូរសព្ទ​មាន​បញ្ហា​ចុះ​អន់ថយ​បន្តិច​ម្តងៗ។ ប្រភព​ខាង​លើ​បញ្ជាក់​ថា ប្រភេទ​ថ្ម Lithium-ion ដែល​ភាគ​ច្រើន​មាន​បំពាក់​លើ​ស្មាតហ្វូន​បច្ចុប្បន្ន អ្នក​មិន​ចាំ​បាច់​សាក​ដល់​ពេញ ១០០ ភាគរយ នោះ​ទេ ជា​ធម្មតា​ត្រឹម ៧០ ភាគរយ​ក៏​បាន ព្រោះ​ការ​សិក្សា​បង្ហាញ​ថា ការ​ធ្វើ​បែប​នោះ វដ្ដ​នៃ​ការ​សាក​ថ្ម​នឹង​មាន​ការ​កើន​ឡើង​ច្រើន​ជាង ១ ពាន់​ដង​ថែម​ទៀត​ផង។​

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget