ធ្លាប់ឮគេនិយាយអត់? ឡានប្រភេទប៉ុងមួយ ឬ ប៉ុងពីរ។
តាមពិតពាក្យនេះត្រូវបានប្រើសម្រាប់សម្គាល់ពីប្រព័ន្ធបើកបររបស់រថយន្ត។
ប្រព័ន្ធបើកបររបស់រថយន្តមានចែកចេញជា ៤ ប្រភេទ
សំខាន់ៗរួមមានបើកកង់មុខ (Front-Wheel Drive), បើកកង់ក្រោយ
(Rear-Wheel Drive), បើកកង់បួន (Four-Wheel Drive) និង បើកកង់ទាំងអស់
(All-Wheel Drive)។
ចំពោះរថយន្តដែលប្រើកម្លាំងកង់ពីរគេសម្គាល់ដោយពាក្យថា ប៉ុងមួយ
ចំណែកឯរថយន្តប្រើកម្លាំងកង់ ៤ គេហៅថាប៉ុងពីរ។
ខាងក្រោមនេះបង្ហាញពីដំណើរការខុសគ្នានៃប្រព័ន្ធទាំង ៤ ៖
១. Front-Wheel Drive (FWD)
រថយន្តអ្នកដំណើរនាពេលបច្ចុប្បន្នភាគច្រើនប្រើប្រព័ន្ធ FWD
ដោយកម្លាំងរបស់ម៉ាស៊ីនត្រូវបានតភ្ជាប់ទៅនឹងកង់ខាងមុខ។
រថយន្តប្រភេទ FWD រចនាឡើងដោយចំណាយតិចលើការផលិត, មានទំហំធំទូលាយ
និង ស្រាលជាងរថយន្តប្រើប្រព័ន្ធ Rear-Wheel Drive (RWD។
មិនតែប៉ុណ្ណោះ FWD ក៏មានកម្លាំងអូសទាញប្រើជាង RWD
ល្អសម្រាប់ការបើកឡើងជម្រាល
ពីព្រោះទម្ងន់ម៉ាស៊ីនពឹងផ្អែកលើកង់មុខ។
២. Rear-Wheel Drive (RWD)
RWD ភាគច្រើនប្រើលើរថយន្ត Pickup និង រថយន្តដឹកទំនិញ ហើយរថយន្តប្រភេទស្ព័រ រួមទាំងពពួក Sedan ទំនើបៗកម្លាំងខ្លាំងក៏ប្រើប្រព័ន្ធនេះដែរ។ រថយន្តដែលប្រើប្រព័ន្ធនេះមានចង្កូតដែលងាយស្រួលបញ្ជាជាពិសេសលើរថយន្តកម្លាំងខ្លាំងៗ ហើយអាចទ្រាំទ្រទម្ងន់រថយន្តបានស្មើគ្នាល្អ (មុខ ៥០% និង ក្រោយ ៥០%) ដែលអាចរក្សាលំនឹងបានល្អ ល្អសម្រាប់ការដឹកឥវ៉ាន់ធ្ងន់ៗ។ យ៉ាងណាក្ដីរថយន្តប្រភេទនេះមិនអាចទ្រាំទ្របានល្អចំពោះការបើកលើផ្លូវសើម ឬ មានព្រិលធ្លាក់។
៣. Four-Wheel Drive (AWD)
4WD ឬ 4x4 ជាប្រព័ន្ធដែលប្រើស្ពឺពីរ រួមជាមួយនឹង Transfer Case មួយដើម្បីផ្ដល់កម្លាំងដល់កង់ទាំងបួននៃរថយន្ត។ ធម្មតានិយមប្រើលើរថយន្តប្រភេទ Off-Road (រថយន្តបើកលើផ្លូវពិបាក) ខ្នាតធំៗដូចជា Lexus LX 570 ជាដើម ហើយប្រព័ន្ធនេះអាចចែកចាយកម្លាំងពីម៉ាស៊ីនរថយន្តទៅកាន់កង់ទាំង ៤ បានស្មើៗគ្នា ដោយបង្ខំឲ្យកង់រថយន្តបង្វិលក្នុងពេលដូចគ្នា។ នេះជាមូលហេតុដែលធ្វើឲ្យរថយន្តពិបាកបត់បន្តិច ព្រោះកង់ខាងក្រៅត្រូវរង្វិលឲ្យលឿនជាងកង់ខាងក្នុង។ ប៉ុន្តែប្រព័ន្ធ 4WD នាពេលបច្ចុប្បន្នអាចដោះស្រាយបញ្ហានេះបាន។
ប្រព័ន្ធ 4WD លើរថយន្តទំនើបបច្ចុប្បន្នដំណើរការបានលុះត្រាតែអ្នកចុចបញ្ជាលើវា។ ប្រការនេះអាចឲ្យអ្នកប្រើប្រព័ន្ធ 4WD ពេលបើកបរលើ Off-Road និងប្រើប្រព័ន្ធ 2WD វិញពេលបើកបរលើស្ថានភាពផ្លូវធម្មតា។ ពេលប្រើ 2WD រថយន្តសន្សំសំចៃប្រេងឥន្ធនៈបានប្រសើរជាង។
**៤. All-Wheel Drive (AWD)
AWD ជាប្រព័ន្ធដែលប្រើស្ពឺ ៣ រួមមានមុខ, ក្រោយ និង កណ្ដាល ដើម្បីផ្ដល់កម្លាំងដល់កង់ទាំង ៤ របស់រថយន្ត។ គេនិយមប្រើប្រព័ន្ធនេះលើរថយន្ត SUV ខ្នាតតូចៗដូចជា Highlander, Q7 ជាដើម ហើយរចនាសម្រាប់ប្រើលើផ្លូវធម្មតា ឬ ប្រើលើផ្លូវផុកម្ដងម្កាល។ បើប្រៀបនឹង 4WD ប្រព័ន្ធ AWD នេះមានកម្លាំងទប់ខ្លាំងជាងពីរដង អាចផ្ដល់សុវត្ថិភាពបានកាន់តែខ្ពស់ក្នុងករណីត្រូវឈប់ភ្លាមៗ ឬ បត់ភ្លាមៗ។
តាមការបង្ហាញខាងលើនេះនៅពេលទិញរថយន្តអ្នកអាចសម្រេចចិត្តបានថាគួរជ្រើសរើសរថយន្តប្រភេទណាដែលត្រូវនឹងតម្រូវការបើកបរប្រចាំថ្ងៃរបស់អ្នកបានយ៉ាងត្រឹមត្រូវ៕

ប្រភព៖ DigitalTrends | Edmunds
0 comments:
Post a Comment