ពេលនិយាយពីទំហំ Sensor
កាមេរ៉ាគឺមានពីរផ្នែកសំខាន់ដែលគេនិយមប្រើប្រាស់ភាគច្រើនរួមមាន
"Full frame" និង "Crop sensor"។ "Full frame" សំដៅលើទំហំ Sensor
ដែលមានវិមាត្រ (Dimension) ដូចគ្នាទៅនឹងទម្រង់ហ្វីល 35mm។
ហេតុអ្វីបានជាទម្រង់ 35mm ត្រូវបានចាត់ទុកជាទម្រង់ ស្តង់ដារ
ឬ "Full frame"?
ទម្រង់ហ្វីល
35mm បានក្លាយជាទម្រង់ស្តង់ដារក្នុងបណ្ដុំហ្វីល (Film gauge)
តាំងពីឆ្នាំ១៩០៩ ប៉ុន្តែដោយសារតម្លៃ
និងគុណភាពរូបភាពទើបលែងសូវមាននិយមប្រើនាពេលក្រោយៗមក។
ឧទាហរណ៍ ៖ Nikon APS-C ប្រភេទ Crop sensor មានមេគុណ 1.5X។ នៅពេល Nikkor 50mm f/1.4 lens ត្រូវបានបំពាក់លើ Nikon DSLR នោះ Focal length ត្រូវបានគុណនឹង 1.5 វានឹងមានដំណើរការដូចនឹង Lens 75mm លើ Full frame ដូច្នេះដែរ។
Full frame ប្រភេទ DSLR នឹងមាន shallower depth of field (ផ្នែកមុខច្បាស់ ហើយផ្ទៃខាងក្រោយព្រាលហាក់ដូចជា Portrait mode) ជាង Crop sensor ប្រភេទ DSLR ដែលអាចមានប្រយោជន៍ចំពោះរូបភាព។ នៅពេលថតរូប Focal length ដែលកំណត់ Aperture និងថតរូបភាព ចេញពីចម្ងាយ ឬជ្រុងដូចគ្នានោះកាមេរ៉ាប្រភេទ Full frame នឹងមាន shallower depth of field ជាងកាមេរ៉ាប្រភេទ crop sensor។
ព្រោះ Sensor កាន់តែមានទំហំធំ Focal length របស់ Sensor ក៏កាន់តែវែងដែរ ហើយសម្រាប់ការថតរូបភាព field of view ដូចគ្នា។ ឧទាហរណ៍ Canon 5D Mark III ប្រើប្រាស់ Canon 50mm f/1.4 Lens ផ្ដល់នូវ Focal length ឬ Field of view ប្រហាក់ប្រហែលគ្នាដូចនឹងការប្រើប្រាស់ Lens 31mm លើ Canon 7D ដោយមានមេគុណសម្រាប់តម្រឹមចំនួន 1.6 (31mm x 1.6 = 50mm)។ បច្ចុប្បន្ន 31mm lens ពិតណាស់មិនមាននោះទេ ប៉ុន្តែយើងយកជាយោបល់បាន។ ទំហំ Sensor កាន់តែធំ Focal length កាន់តែវែងដែលត្រូវការដើម្បីបង្កើត field of view ដូចគ្នា ដូច្នេះ Shallower depth of field ត្រូវបានបង្កើតដោយបន្ថែមនូវ Focal length។
អត្ថប្រយោជន៍សាមញ្ញមួយ វាមិនមែនមានន័យថា យើងគួរតែប្រើប្រាស់ crop sensor នៅពេលថតរូបភាពប្រភេទទាំងអស់នេះទេ ដែលវាអាស្រ័យលើបំណងនៃការប្រើប្រាស់ ថវិកា និងកត្តាផ្សេងៗទៀត។ សម្រាប់អ្នកមិនសូវចង់ចំណាយច្រើនគួរបន្ថែម Focal length និង DSLR តម្លៃមធ្យមដែលតែមានសមត្ថភាពអាចទទួលយកបាន។ ប៉ុន្តែសម្រាប់អ្នកថតរូបអាជីព ឬចង់ថតបានរូបភាពដែលមានគុណភាពខ្ពស់ គឺគួរប្រើប្រភេទ Full frame រួមជាមួយ Telelphoto។
នេះជាហេតុផលឧស្សាហ៍ឃើញ អ្នកថតរូបអាជីពប្រភេទកីឡា តែងប្រើប្រាស់កាមេរ៉ាដូចជា Canon 1D X ឬ Nikon D4 រួមជាមួយ Lens 300mm ឬ 400mm ដែលមានតម្លៃចន្លោះពី ១៥ ០០០ ដុល្លារ ដល់ ២០ ០០០ ដុល្លារ។ ប៉ុន្តែសម្រាប់គុណភាពល្អមធ្យមនឹងមិនសូវចំណាយច្រើន គឺអាចប្រើ 7D ឬ 6D រួមនឹង Lens 70-200mm 2.8 ដែលមានតម្លៃចន្លោះ ៣ ០០០ ដុល្លារ ទៅ ៥ ០០០ ដុល្លារ។
ដូចដែលបានរៀបរាប់ខាងលើកាមេរ៉ា Crop sensor មិនមានតម្លៃថ្លៃដូច Full frameទេ ដោយសារការផលិត Full frame sensor មានតម្លៃលើ ២០ ដង ប្រើប្រៀបជាមួយ Crop frame sensor ប៉ុន្តែ Crop sensor កម្រិតខ្ពស់ម៉ូដែលក្រោយៗអាចផ្ដល់នូវគុណភាពស្រដៀងនឹង Full frame តម្លៃមធ្យមដែរ៕
- -ភាពខុសគ្នារវាង Full frame និង Crop sensor
- -Frame vs Crop Sensor ចំពោះ Field of view និង Focal length
- -Focal length ដែលស្ថិតលើ Lens
ឧទាហរណ៍ ៖ Nikon APS-C ប្រភេទ Crop sensor មានមេគុណ 1.5X។ នៅពេល Nikkor 50mm f/1.4 lens ត្រូវបានបំពាក់លើ Nikon DSLR នោះ Focal length ត្រូវបានគុណនឹង 1.5 វានឹងមានដំណើរការដូចនឹង Lens 75mm លើ Full frame ដូច្នេះដែរ។
- -គុណសម្បត្តិរបស់ Full frame
Full frame ប្រភេទ DSLR នឹងមាន shallower depth of field (ផ្នែកមុខច្បាស់ ហើយផ្ទៃខាងក្រោយព្រាលហាក់ដូចជា Portrait mode) ជាង Crop sensor ប្រភេទ DSLR ដែលអាចមានប្រយោជន៍ចំពោះរូបភាព។ នៅពេលថតរូប Focal length ដែលកំណត់ Aperture និងថតរូបភាព ចេញពីចម្ងាយ ឬជ្រុងដូចគ្នានោះកាមេរ៉ាប្រភេទ Full frame នឹងមាន shallower depth of field ជាងកាមេរ៉ាប្រភេទ crop sensor។
ព្រោះ Sensor កាន់តែមានទំហំធំ Focal length របស់ Sensor ក៏កាន់តែវែងដែរ ហើយសម្រាប់ការថតរូបភាព field of view ដូចគ្នា។ ឧទាហរណ៍ Canon 5D Mark III ប្រើប្រាស់ Canon 50mm f/1.4 Lens ផ្ដល់នូវ Focal length ឬ Field of view ប្រហាក់ប្រហែលគ្នាដូចនឹងការប្រើប្រាស់ Lens 31mm លើ Canon 7D ដោយមានមេគុណសម្រាប់តម្រឹមចំនួន 1.6 (31mm x 1.6 = 50mm)។ បច្ចុប្បន្ន 31mm lens ពិតណាស់មិនមាននោះទេ ប៉ុន្តែយើងយកជាយោបល់បាន។ ទំហំ Sensor កាន់តែធំ Focal length កាន់តែវែងដែលត្រូវការដើម្បីបង្កើត field of view ដូចគ្នា ដូច្នេះ Shallower depth of field ត្រូវបានបង្កើតដោយបន្ថែមនូវ Focal length។
- -គុណសម្បត្តិ Crop sensor
អត្ថប្រយោជន៍សាមញ្ញមួយ វាមិនមែនមានន័យថា យើងគួរតែប្រើប្រាស់ crop sensor នៅពេលថតរូបភាពប្រភេទទាំងអស់នេះទេ ដែលវាអាស្រ័យលើបំណងនៃការប្រើប្រាស់ ថវិកា និងកត្តាផ្សេងៗទៀត។ សម្រាប់អ្នកមិនសូវចង់ចំណាយច្រើនគួរបន្ថែម Focal length និង DSLR តម្លៃមធ្យមដែលតែមានសមត្ថភាពអាចទទួលយកបាន។ ប៉ុន្តែសម្រាប់អ្នកថតរូបអាជីព ឬចង់ថតបានរូបភាពដែលមានគុណភាពខ្ពស់ គឺគួរប្រើប្រភេទ Full frame រួមជាមួយ Telelphoto។
នេះជាហេតុផលឧស្សាហ៍ឃើញ អ្នកថតរូបអាជីពប្រភេទកីឡា តែងប្រើប្រាស់កាមេរ៉ាដូចជា Canon 1D X ឬ Nikon D4 រួមជាមួយ Lens 300mm ឬ 400mm ដែលមានតម្លៃចន្លោះពី ១៥ ០០០ ដុល្លារ ដល់ ២០ ០០០ ដុល្លារ។ ប៉ុន្តែសម្រាប់គុណភាពល្អមធ្យមនឹងមិនសូវចំណាយច្រើន គឺអាចប្រើ 7D ឬ 6D រួមនឹង Lens 70-200mm 2.8 ដែលមានតម្លៃចន្លោះ ៣ ០០០ ដុល្លារ ទៅ ៥ ០០០ ដុល្លារ។
ដូចដែលបានរៀបរាប់ខាងលើកាមេរ៉ា Crop sensor មិនមានតម្លៃថ្លៃដូច Full frameទេ ដោយសារការផលិត Full frame sensor មានតម្លៃលើ ២០ ដង ប្រើប្រៀបជាមួយ Crop frame sensor ប៉ុន្តែ Crop sensor កម្រិតខ្ពស់ម៉ូដែលក្រោយៗអាចផ្ដល់នូវគុណភាពស្រដៀងនឹង Full frame តម្លៃមធ្យមដែរ៕
អត្ថបទ ៖ ប៊ុន ធឿន
0 comments:
Post a Comment