Showing posts with label Phone Review. Show all posts
Showing posts with label Phone Review. Show all posts

Friday, September 15, 2017

14 កញ្ញា 2017 



កំពូលហ្វាប់ប្លែត Samsung Galaxy Note 8 ដែលបង្ហាញខ្លួនកាលពីថ្ងៃទី 23 ខែសីហា ពិតជាទទួលបានការការចាប់អារម្មណ៍ខ្លាំងមិនធម្មតាជាមួយការរចនារូបរាងថ្មី អេក្រង់លាតស្ទើរតែពេញផ្ទៃខាងមុខជាមួយគែមរាងកោង ប្រព័ន្ធកាមេរ៉ាភ្លោះ និងកំលាំងម៉ាស៊ីនប្រើការខ្លាំង។ ពេលនេះគូប្រគួតដ៏ខ្លាំងក្លារបស់ Note 8 បានបង្ហាញវត្តមានហើយដែរកាលពីរាត្រីថ្ងៃទី 12 កញ្ញានោះ គឺ Apple iPhone X ឬ iPhone 10 ដែលជា iPhone មានការវិវឌ្ឍន៍ជាមួយរបកគំហើញថ្មីក្នុងប្រវត្តិសាស្ត្រទូរស័ព្ទ iPhone របស់ Apple។ វាមិនមែនជា iPhone ដែលមានប៊ូតុងហូមកងរង្វង់ដូច iPhone មុនទៀតទេតែវាជា iPhone ដែលក្រាលបន្ទះកញ្ចក់ពេញតែម្តងហើយសឹងតែគ្មានគែមអេក្រង់ទៀតផង ហើយនេះ ជាប្រវត្តិសាស្ត្រថ្មីរបស់ Apple និងជាបទពិសោធន៍ថ្មីសម្រាប់ហ្វែនរបស់ iPhone ក្នុងការប្រើប្រាស់ iPhone អេក្រង់បង្ហាញពេញម៉ាទំហឹងមួយនេះ។ ក្រៅតែពីមានអេក្រង់ពេញផ្ទៃខាងមុខ គ្មានប៊ូតុងហូមទៅវានៅមានចំនុចខ្លាំងជាច្រើនទៀតដូចជាកំលាំងម៉ាស៊ីនខ្លាំង ប្រតិបត្តិការថ្មីចុងក្រោយ ពង្រឹងលើប្រព័ន្ធកាមេរ៉ាភ្លោះ និងកាមេរ៉ាសែលហ្វីជាដើម។ ហើយខាងក្រោមនេះក្រុមការងារ ពិភពអេឡិចត្រូនិក នឹងធ្វើការប្រៀបធៀបគុណសម្បត្តិ និងលក្ខណៈសម្បត្តិមួយចំនួននៃកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនយក្សទាំងពីរនេះដូចខាងក្រោម៖

1. រូបរាង និងរចនាថ្មីដូចគ្នា

តួរខ្លួនរបស់ iPhone X និង Galaxy Note 8 ត្រូវបានផលិតឡើងបែប Premium Unibody ពីលោហៈធាតុគុណភាពខ្ពស់ និងស្រោបដោយកញ្ចក់ជាប់ស្វិតនៅផ្ទៃខាងក្រោយដូចគ្នា។ ស៊ុមព័ទ្ធជុំវិញតួររបស់ iPhone X ត្រូវបានផលិតឡើងពីដែលអ៊ីណុកគុណភាពខ្ពស់បំផុតធន់ មិនងាយឆ្កូត ខណៈដែលស៊ុមរបស់ Note 8 ត្រូវបានផលិតឡើងពីរអាលុយមីញ៉ូមមានភាពធន់ដូចគ្នា។ iPhone X មានកម្រាស់ 7.7mm និងទងន់ 174 ក្រាមស្តើងជាង និងស្រាលជាង Note 8 ដោយ Note 8 មានកម្រាស់ 8.6mm និងទំងន់ 195 ក្រាម។ Galaxy Note8 នៅតែរក្សារន្ធដោត កាសខ្នាត 3.5mm ជាមួយប៊ិច S Pen ដ៏ឆ្លាតវៃខណៈដែល iPhone X មិនមាន។ iPhone X នឹងចេញលក់ជាមួយជម្រើសពីពណ៌គឺទឹកប្រាក់ (Silver) និងប្រផេះ (Space Gray) រីឯ Galaxy Note 8 មានជម្រើសពណ៌ច្រើនដូចជា ខ្មៅនឹល (Midnight black), ទឹកមាសភ្លឺ (Maple gold), ប្រផេះភ្លឺ (Orchid gray), ទឹកសមុទ្រស្រាល (Deep sea blue) និងផ្កាឈូក (Rose Gold)។ កំពូលស្មាតហ្វូនទាំងពីរនេះត្រូវបានបំបាត់ចោលនូវប៉ូតុងហូមខាងមុខដូចគ្នា និងមានបំពាក់នូវបច្ចេកវិទ្យាការពារធូលី និងទឹកកម្រិត IP68 ដូចគ្នា។

2. កញ្ចក់អេក្រង់លាតធំបំផុត

iPhone X មានទំហំអេក្រង់ 5.8 អ៊ីងប្រភេទ OLED Display ជាប្រភេទអេក្រង់លាតពេញផ្ទៃខាងមុខជាមួយគែមអេក្រង់ទាំងបួនខ្លីបំផុតដោយ Apple ហៅអេក្រង់ថ្មីនេះថា “Super Retina Display” វាទ្រទ្រង់ការបង្ហាញក្នុងទំហំ 2436x1125px ជាមួយកម្រិតភាពច្បាស់ផ្ទៃអេក្រង់ 458ppi។ នេះជាបទពិសោធន៍ក្នុងការទស្សនាផ្ទាំងទស្សនីយភាពថ្មីសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន iPhone ជាមួយអេក្រង់គុណភាពខ្ពស់បំផុត និងមានផ្ទៃបង្ហាញធំបំផុតមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រ iPhone។ ងាកមក Samsung Galaxy  Note 8 វិញមានកញ្ចក់អេក្រង់ទំហំធំរហូតដល់ទៅ 6.3 អ៊ីងប្រភេទ Super AMOLED Infinity Display ដែលមានគែងសងខាងរាងកោងបន្តិច វាមានសមត្ថភាពបង្ហាញបានធំជាង iPhone X ជាមួយកម្រិតបង្ហាញ QuadHD+ ទំហំដល់ទៅ 2960x1440 px ជាមួយកម្រិតភាពច្បាស់លើផ្ទៃកញ្ចក់អេក្រង់ 521ppi។ អេក្រង់របស់កំពូលស្មាតហ្វូនទាំងពីនេះ ទ្រទ្រង់នូវមុខងារ HDR10 និង 3D Touch ដូចគ្នាគ្រាន់តែ Note 8 មិនអាចទ្រទ្រង់បានពេញលិញដូច iPhone X ប៉ុណ្ណោះគឺវាអាចប្រើមុខងារនេះបានតែលើប៊ូតុងហូមថាច់សែនស័រស៊ីធីវប៉ុណ្ណោះ។

3. កំលាំងម៉ាស៊ីនខ្លាំងដូចគ្នា

iPhone X បានបង្ហាញខ្លួនឡើងជាមួយបន្ទះឈីបជំនាន់ថ្មីរបស់ Apple គឺ A11 Bionic កម្រិតកំលាំង 64bit ជាមួយ core ចំនួន 6 (Hexa-core) ដោយ 2-core មានសមត្ថភាពប្រតិបត្តិការខ្លាំងនិង 4-Core ទៀតមានល្បឿនប្រតិបត្តិការកម្រិតមធ្យមដោយឈីបនេះផលិតឡើងភ្ជាប់នូវ GPU ដែលមានវិសាលភាពប្រតិបត្តិការលឿនជាងជំនាន់ A10 Fusion របស់ iPhone 7 ប្រមាណ 30%។ Apple នៅតែរក្សាទំហំរ៉េមទំហំ 3GB ដែលប្រើនៅលើ iPhone 7 សម្រាប់ iPhone X ជំនាន់ថ្មីនេះដដែល។ សម្រាប់ម៉ាស៊ីនរបស់ Note 8 វិញប្រើបន្ទះឈីប Qualcomm Snapdragon 835 កម្រិតកំលាំង 64bit ជាមួយ core ចំនួន 8 (octa-core) ល្បឿនប្រតិបត្តិការ 2.45GHz Kryo 280 ជាមួយរ៉េមទំហំ 6GB  ប្រើប្រាស់ GPU Adreno 540 និងបច្ចេកវិទ្យា Hexagon 682 DSP។ iPhone X មានអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនពីរជម្រើសគឺ 64GB និង 256GB ចំនែក Note 8 មានបីជម្រើសគឺ 64GB/128GB/ 256GB ព្រមទាំងអាចបន្ថែមទំហំម៉េមូរីក្រៅបានដល់ 256GB។ ឈីបរបស់ស្មាតហ្វូនទាំងពីរនេះសុទ្ធតែទ្រទ្រង់នូវប្រព័ន្ធកាមេរ៉ាភ្លោះ និងបច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿនដូចគ្នា។

4. ប្រព័ន្ធកាមេរ៉ាភ្លោះដូចគ្នា

កំពូលស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅកាមេរ៉ាខាងក្រោយដូចគ្នា។ កាមេរ៉ាភ្លោះរបស់ iPhone X ប្រើប្រាស់កែវលែនបែបបញ្ឈរដោយមានអំពូល Quad LED True tone flash នៅកណ្តាល។ កាមេរ៉ាទាំងពីរនេះប្រើ កែវលែនទំហំ 12MP ដូចគ្នាដោយមួយគ្រាប់ជាប្រភេទថតរូបទូលាយ wide angle lens មានកម្រិត aperture f/1.8 និងមួយទៀតជាប្រភេទ telephoto មានកម្រិត aperture f/2.4 ហើយកាមេរ៉ាទាំងពីរគ្រាប់នេះមានមុខងារទប់រំញ័រ OIS (optical image stabilization) និងបន្ថែមមុខងារថ្មីសម្រាប់ការថតរូបផ្ទៃព្រាលបានស្អាតច្បាស់ជាងមុន (Portrait Lighting)។ រីកាមេរ៉ាមុខរបស់វាវិញមានទំហំ 7MP ហើយក៏ភ្ជាប់នូវមុខងារ Portrait Lighting ដូចកាមេរ៉ាទាំងពីរគ្រាប់ខាងក្រោយដែរព្រមទាំងអាចកែតម្រូវបានតាមការចង់បានរបស់យើងថែមទៀតផង នេះពិតជាពិសេស និងត្រូវចិត្តបំផុតសម្រាប់អ្នកនិយមថតរូបសែលហ្វី។ និយាយពីកាមេរ៉ាភ្លោះរបស់ Note 8 វិញក៏មានទំហំ 12MP ដូចគ្នាដែរ និងប្រើប្រាស់កែវលែនផ្តេកទទឹងតួរខ្លួនជាមួយអំពូលភ្លើង Dual LED flash នៅខាងស្តាំ។ កាមេរ៉ាទាំងពីរគ្រាប់របស់ Note8 ក៏មានមុខងារពីរផ្សេងគ្នាដែរដោយមួយជាប្រភេទកាមេរ៉ាថតរូបទូលាយ wide angle lens មានភ្ជាប់ដោយ aperture f/1.7 អាចហ្ស៊ូម optical zoom កម្រិត 2x និងមួយគ្រាប់ទៀតជាប្រភេទ telephoto lens មានកម្រិត aperture f/2.4 អាចហ្ស៊ូម optical zoom បាន 10x។ កាមេរ៉ាទាំងពីរគ្រាប់នេះក៏ភ្ជាប់នូវមុខងារទប់រំញ័រកាមេរ៉ា OIS-4 axis និងមុខងារ Live Focus សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយបានដាច់ស្អាតបំផុត និងអាចកំនត់កម្រិតព្រាលបានទាំងកំឡុងពេលថត និងក្រោយពេលថតរួចទៀតផង។ Note 8 មានកាមេរ៉ាសែលហ្វីទំហំ 8MP ធំជាងកាមេរ៉ាមុខរបស់ iPhone X ព្រមទាំងភ្ជាប់នូវរូប Emoji សម្រាប់លេងរូបភាពកំឡុងពេលថតផងដែរ។ កាមេរ៉ាភ្លោះដែលបំពាក់លើកំពូលស្មាតហ្វូនទាំងពីរនេះមានសមត្ថភាពថតវីដេអូបានដល់កម្រិត 4K ជាមួយមុខងារទប់រំញ័របានល្អដូចគ្នា។

5. កំលាំងថ្ម និងការសាកថ្ម

កំពូលស្មាតហ្វូនទាំងពីរនេះសុទ្ធតែទ្រទ្រង់នូវបច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿន Fast Battery Charging ដូចគ្នាទាំងការសារតាមរយះឆ្នាំសាក និងដុំសាក wireless ប៉ុន្តែខុសគ្នាត្រង់ទំហំអំពែថ្មតែប៉ុណ្ណោះ។ Apple នៅតែកំណាញ់ថ្មសម្រាប់ស្មាតហ្វូនរបស់ខ្លួនព្រោះថា iPhone X មានអេក្រង់ធំប៉ុណ្ណឹងហើយក្រុមហ៊ុននៅតែបំពាក់ថ្មក្រោម 3,000 មីលីអំពែម៉ោងទៀត។ ថ្មរបស់ iPhone X មានទំហំ 2,960 មីលីអំពែម៉ោងធំជាងថ្ម iPhone 7 Plus ប្រមាណ 60 មីលីអំពែ ហើយកាន់ថាមពលប្រើប្រាស់បានយូរជាង 2 ម៉ោងនេះបើតាមការបញ្ជាក់ពី Apple។ ក្រុមហ៊ុន Apple ក៏បានប្រកាសនូវដុំសាកថ្ម Wireless Charge ដែលអាចទ្រទ្រង់ជាមួយ iPhone X ផងដែរ ដោយប្រើប្រាស់បច្ចេកវិទ្យា iQ Technology។ ចំនែកហ្វាប់ប្លែត Galaxy Note 8 វិញមានថ្មក៏មិនសូវធំប៉ុន្មានដែរដោយហ្វាប់ប្លែតអេក្រង់យក្សមួយនេះមានផ្ទុកថ្មកំលាំង 3,300 មីលីអំពែម៉ោងប៉ុណ្ណោះតូចជា Galaxy Note ជំនាន់មុន និង Galaxy S8 Plus ប្រមាណ 200 មីលីអំពែម៉ោង។ ទោះបីជាបែបនេះក្តី Samsung បានបញ្ជាក់ដែរថា សមត្ថភាពថ្ម Note 8 អាចកាន់ប្រើប្រាស់បានយូរជាងថ្ម Note 7 និង S8 Plus ប្រមាណជិត 7 ម៉ោងឯណោះ។ Note 8 ក៏ទ្រទ្រង់បច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿន Fast Battery Charge ដោយប្រើបច្ចេកវិទ្យា Qualcomm Quick Charge 3.0 ទាំងការសារតាមខ្សែឆ្នាំសាក និងដុំសារឥតខ្សែ (Wireless Charge)។

6. ប្រើប្រាស់ញាណដ៏ឆ្លាតវៃ

Apple បានប្រកាសនូវញាណថ្មី ឬសែនស័រថ្មីហៅថា “Face ID” ប្រើនៅលើ iPhone X សម្រាប់ដោះសោរជំនូសការប្រើ Touch ID នៅលើប៊ូតុងហូមដែលប្រើអស់រយះពេល 10 ឆ្នាំមកនេះ។ សែនស័រថ្មីនេះ ប្រើប្រាស់មុនងារ biometric និង authentication ដែលវាប្រតិបត្តិការណ៍យ៉ាងល្អបំផុតជាមួយឈីប A11 Bionic ក្នុងការសំគាល់មុខរបស់ម្ចាស់ iPhone X បានជាក់លាក់បំផុតដោយប្រើប្រាស់បច្ចេកវិទ្យា 3D Map។ Apple បានបញ្ជាក់ថា Face ID នេះ វាមិនច្រឡំផ្ទៃមុខរបស់ម្ទាស់របស់វាឡើយពោល គឺមួយលាននាក់មានតែមួយប៉ុណ្ណោះគឺម្ទាស់របស់វាផ្ទាល់តែម្តង។ សម្រាប់ Galaxy Note 8 វិញប្រើប្រាស់មុខងារដោះសោរដោយប្រើប្រាស់ប្រសី្រភ្នែក និងចំណាំផ្ទៃមុខ (iris scanner & facial recognition) ជាមួយសែនស័រស្កែនក្រយ៉ៅម្រាមដៃនៅផ្ទៃខាងក្រោយ។ ហើយការប្រើប្រាស់គឺមានសុវត្ថិភាពខ្ពស់បំផុត។

7. ប្រព័ន្ធប្រតិបត្តិការ

iPhone X  ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 11 ចេញពីប្រអប់តែម្តង។ ប្រតិបត្តិការ iOS ជំនាន់ថ្មីនេះមានភ្ជាប់នូវរូប Animoji ដែលបង្កើតឡើងយ៉ាងពិសេសដោយ Apple ផ្ទាល់ ហើយរូបភាពទាំងនោះវាអាចធ្វើចលនាតាមកាយវិការមុខរបស់យើងដោយប្រើប្រាស់នូវបច្ចេកវិទ្យាសំគាល់ Facial scanner technology ដែលភ្ជាប់មកពីមុខងារ Face ID។ រី Samsung Galaxy Note 8 វិញដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat ចេញពីប្រអប់ហើយស្រោបដោយផ្ទៃអ៊ីនធើហ្វេស  TouchWiz UI 8.5 វាមានភ្ជាប់នូវមុខងារថ្មីដូចជា Live Message ដែលអាចអោយយើងគូសរូប និងសរសេរសារជាមួយប៊ិច S Pen ដើម្បីបង្កើតរូបភាពមានចលនាប្រភេទ Gifs និង App Pair ដែលអាចអោយអ្នកប្រើប្រាស់ចែកផ្ទៃអេក្រង់ជាពីរដើម្បីដំណើរការកម្មវីធីពីរផ្សេងគ្នាក្នុងពេលតែមួយបានយ៉ាងលឿនបំផុត។

8. តម្លៃ និងកាលបរិច្ឆេទចេញលក់

iPhone X និង Galaxy Note 8 នឹងមានលក់តាមរយះបណ្តាញចែកចាយធំៗ និងបណ្តាញចែកចាយរ៉ៃរងតូចៗជាច្រើនទៀតក៏ដូចជាហាងលក់រាយក្នុងពេលឆាប់ៗនេះផងដែរ។ iPhone X នឹងបើកអោយធ្វើការកុម្ម៉ងមុននៅថ្ងៃទី 27 ខែកញ្ញានេះ និងចេញលក់លើទីផ្សារនៅថ្ងៃទី 03 ខែតុលា ជាមួយតម្លៃចាប់ផ្តើមពី $999 ទៅ។ សម្រាប់ហ្វាប់ប្លែត Galaxy Note 8 វិញបច្ចុប្បន្នបានដាក់អោយកុម្ម៉ងមុនរួចហើយ ហើយនឹងចាប់ផ្តើមចេញលក់ជាផ្លូវការណ៍នៅថ្ងៃទី 29 ខែកញ្ញានេះ ក្នុងទីផ្សារកម្ពុជាមួយតម្លែប្រមាណ $919។ 

Tuesday, August 29, 2017

កាល​ពី​សប្ដាហ៍​មុន​ Samsung បាន​ប្រកាស​ចេញ​ Galaxy Note 8 ដែល​ជា​ត្រកូល​ Note ជំនាន់​ថ្មី​​បន្ទាប់​ពី​ Galaxy Note 7។ ខាង​ក្រោម​នេះ​ជា​ការ​ប្រៀប​ធៀប​ដើម្បី​​បង្ហាញ​ថា​រវាង​ Note 7 និង Note 8 ​មាន​ចំណុច​ខុស​គ្នា​អ្វី​ខ្លះ៖

​@ ការ​រចនា​រូបរាង ៖


Galaxy Note 8 ​ទទួល​បាន​ការ​​រចនា​រូបរាង​ថ្មី​ស្ទើរ​តែ​ទាំង​ស្រុង​ខុស​ប្លែក​ពី​ Galaxy Note 7 ជា​ពិសេស​ត្រង់​ការ​រចនា​ផ្ទៃ​អេក្រង់​ដែល​មាន​ស៊ុម​ជុំវិញ​ស្ដើង​បំផុត។ ចំពោះ​រូបរាង​ខាង​ក្រោយ​វិញ​ Galaxy Note 8 មើល​ទៅ​ហាក់​ស្អេក​ស្កះ​បន្តិច​ដោយ​សារ​តែ​កាមេរ៉ា​ភ្លោះ, ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ និង Sesnor វាស់​ចង្វាក់​បេះដូង​ស្ថិត​នៅ​លើ​គ្រឿង​បង្គំ​តែ​មួយ ហេតុ​នេះ​ពេល​មើល​ទៅ​ហាក់​ដូច​ចម្លែកៗ។ ដោយ​ឡែក​រូបរាង​ខាង​ក្រោយ​​ Note 7 នៅ​តែ​មាន​ភាព​ទាក់​ទាញ​ជាង​បើ​ប្រៀប​នឹង​ Note 8។


Galaxy Note 7 មាន​វិមាត្រ​ ១៥៣,៥x ៧៣,៩ x ៧,៩៩ ម.ម និង មាន​ទម្ងន់​ ១៦៩ ក្រាម​ប៉ុណ្ណោះ​ ដែល​ស្ដើង​ជាង​ និង​ស្រាល​ជាង​ Galaxy Note 8 មាន​វិមាត្រ​ ១៦២,៥x ៧៤,៨ x ៨,៦ ម.ម ទម្ងន់​ ១៩៥ ក្រាម។

@ អេក្រង់ ៖

និយាយ​ពី​រចនា​បថ​អេក្រង់​ Galaxy Note 8 ដឹង​តែ​ស៊ីដាច់​ Galaxy Note 7 ហើយ ប៉ុន្តែ​ចំពោះ​សមត្ថភាព​បង្ហាញ​រូប​វិញ​មិន​ជា​ខុស​គ្នា​ប៉ុន្មាន​ឡើយ។ Galaxy Note 7 អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១៤៤០x២៥៦០ ភីកសែល​ ជា​មួយ​ដង់ស៊ីតេ​រូបភាព​ ៥១៨ ភីកសែល​ក្នុង​មួយ​អ៊ីញ ដោយ​​មាន​អេក្រង់​ទំហំ​ ៥,៧ អ៊ីញ។


ចំណែក​ Galaxy Note 8 មាន​អេក្រង់​ទំហំ​ដល់​ ៦,៣ អ៊ីញ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១៤៤០x២៩៦០ ភីកសែល​ជា​មួយ​ដង់ស៊ីតេ​រូបភាព​ ៥២១ ភីកសែល​ក្នុង​មួយ​អ៊ីញ។ អេក្រង់​ស្មាតហ្វូន​ទាំង​ពីរ​សុទ្ធ​តែ​ជា​ប្រភេទ​ Super AMOLED ដូច​គ្នា។


​@ កាមេរ៉ា ៖


ទាំង​ Note 7 និង Note 8 មាន​កាមេរ៉ា​មេ​ដែល​មាន​ទំហំ​ ១២ MP, Aperture f/1.7, មាន​មុខងារ​រក្សា​លំនឹង​ OIS និង អាច​ចាប់​យក​វីដេអូ​បាន​ដល់​កម្រិត​ 4K ដូច​គ្នា។ ប៉ុន្តែ​ Note 8 ពិសេស​ជាង​ត្រង់​ថា​មាន​បន្ថែម​កាមេរ៉ា​មួយ​គ្រាប់​ទៀត​ទំហំ​ ១២ MP ជា​ប្រភេទ Telephoto ដែល​ជំនួយ​ដល់​ការ​ពង្រីក​ពេល​ថត​រូបភាព​មិន​ឲ្យ​ចេញ​គ្រាប់​ Noise និង​ជំនួយ​ដល់​ការ​ប្រើ​មុខងារ​ Live Focus ដែល​អាច​ថត​រូប​​ព្រាល​ Background បាន។ មិន​តែ​ប៉ុណ្ណោះ​កាមេរ៉ា​ភ្លោះ​​ទីពីរ​របស់​ Note 8 ថែម​មាន​មុខងារ​រក្សា​លំនឹង​ OIS ថែម​ទៀត​ផង។


ចំពោះ​កាមេរ៉ា​ខាង​មុខ​ Note 7 មាន​ទំហំ​ ៥ MP Aperture f/1.7 និង Note 8 មាន​ទំហំ​ ៨ MP Aperture f/1.7 ដូច​គ្នា ប៉ុន្តែ​មាន​មុខងារ​ Autofocus ដែល​ Note 7 មិន​មាន។

@ ម៉ាស៊ីន ៖


Note 7 ប្រើ​​បន្ទះ​ឈីប Exynos 8890, RAM ទំហំ ៤ GB, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ៦៤ GB អាច​បន្ថែម​ទំហំ​បាន។ ចំពោះ​ Note 8 មាន​បន្ទះ​ឈីប​ពីរ​ប្រភេទ​សម្រាប់​ទីផ្សារ​ខុស​គ្នា​ដោយ​ Snapdragon 835 សម្រាប់​សហរដ្ឋ​អាមេរិក/ចិន និង Exynos 8895 សម្រាប់​ទីផ្សារ​ដទៃ​ទៀត, RAM មាន​ទំហំ​ ៦ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​មាន​ជម្រើស​ ៦៤/១២៨/២៥៦ GB ដែល​អាច​បន្ថែម​ទំហំ​បាន​តាម​មេមូរី​កាត។

@ ទំហំ​ថ្ម ៖

Note 7 មាន​ទំហំ​ថ្ម​ ៣៥០០ mAh ចំណែក​លើ​ Note 8 បាន​បន្ថយ​ទំហំ​ថ្ម​មក​នៅ​ត្រឹម​ ៣៣០០ mAh វិញ។ ​លោក​ DJ Koh ប្រធាន​ក្រុមហ៊ុន​ Samsung Mobile បាន​លើក​ឡើង​​ពី​មូលហេតុ​បន្ថយ​ទំហំ​ថ្ម​ថា ៖ "មាន​មូលហេតុ​ខ្លះ​ទាក់​ទង​នឹង​ការ​បន្ថយ​ទំហំ​ថ្ម​នេះ។ មួយ​ក្នុង​ចំណោម​នោះ​គឺ​ទាក់​ទង​នឹង​បន្ទះ​ឈីប​ទំហំ​ ១០ ណាណូម៉ែត្រ​ដែល​អាច​សន្សំ​សំចៃ​ថាមពល​បាន​ ៣០%។ ពេល​នេះ​ខ្ញុំ​អាច​ធានា​បាន​ថា​ថ្ម​គឺ​មាន​សុវត្ថិភាព។ ​ថ្ម​​នឹង​អាច​រក្សា​សុពលភាព​បាន​ ៩៥% បន្ទាប់​ពី​ការ​ប្រើ​ប្រាស់​រយៈពេល​ ២ ឆ្នាំ​​”។

@ តម្លៃ ៖

​Note 7 ពេល​ចេញ​លក់​ដំបូង​នៅ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ ៨៥០ ដុល្លារ។ ពេល​មក​ដល់​ Note 8 តម្លៃ​ក៏​បាន​ឡើង​ដល់​ខ្ទង់​ ៩៥០ ដុល្លារ​ឯណោះ។

តាម​រយៈ​ការ​ប្រៀប​ធៀប​ខាង​លើ​នេះ​ឃើញ​ថា​ Note 8 មាន​ចំណុច​ខុស​ពី​ Note 7 ជា​ច្រើន​ដូច​ជា​អេក្រង់, ការ​រចនា​រូបរាង, កាមេរ៉ា, សមត្ថភាព​ម៉ាស៊ីន, ថាមពល​ថ្ម និង តម្លៃ​ផង​ដែរ។ ​ការ​ប្រែ​ប្រួល​នៃ​ចំណុច​ទាំង​នេះ​ធ្វើ​ឲ្យ​ Galaxy Note 8 កាន់​តែ​លេច​ធ្លោ​ក្នុង​ចំណោម​គូ​ប្រជែង​ដទៃ៕​

Friday, August 25, 2017

1. អេក្រង់​ធំ​ជាង​គូ​ប្រជែង តែ​មាន​ទំហំ​សម​ល្មម



Huawei Mate 9 បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ5.9 inch​ដែល​ធំជាង​គូ​ប្រជែង​នានា​ដូច​ជា​One Plus 3T, Samsung Galaxy S7 Edge រួម​ទាំង​iPhone 7Plusផង​ដែរ។​ទំហំ​អេក្រង់​ធំ​ មិន​មែន​មាន​ន័យ​ថា​វា​ធំ​ពិបាក​កាន់​នោះ​ទេ ដោយ​សារ​តែ​Huawei បាន​រចនា​រូប​រាង​របស់​Mate 9 បាន​ល្អ​ឥត​ខ្ចោះ ទើប​ធ្វើ​អោយ​ទំហំ​របស់​Mate 9 ប្រហាក់​ប្រហែល​នឹង​iPhone 7Plusដែល​មាន​អេក្រង់​ត្រឹម​5.5 inch ប៉ុណ្ណោះ។

2. កាមេរ៉ា​ខ្លាំង​​
Mate 9 (left) vs. iPhone 7 (right). @ AndroidPIT
ទិញ​ស្មាតហ្វូន​ត្រូវ​នឹក​ដល់​សមត្ថភាព​កាមេរ៉ា​។​ហើយ​គ្រាន់​តែ​នឹក​ដល់​Huawei ស៊េរី​P9 និង​P9 Plus អ្នក​ទាំង​អស់​គ្នា​ក៏​បាន​ដឹង​ពី​សមត្ថភាព​ដ៏​ខ្លាំង​របស់​វា​រួច​មក​ហើយ។សម្រាប់​Mate 9វិញ​រឹត​តែ​ពិសេស​ដោយ​សារ​វា​បំពាក់​មក​ជាមួយ​កាមេរ៉ា​Leica ជំនាន់​ទី​២​ ដូច្នេះ​ការ​ថត​ ចាប់​យក​រូប​ភាព​និង​វីដេអូ​នោះ អ្នក​ទាំង​អស់​គ្នា​ពិបាន​នឹង​រក​ចំណុច​ទាស់​ចិត្ត​ណាស់។

រូប​ខាង​ឆ្វេង​ថត​ដោយ​Mate 9 និង​ខាង​ស្តាំ​ដោយ​iPhone 7Plus

3. សមត្ថភាព​ម៉ាស៊ីន​ខ្លាំង​



វា​ជា​ស្មាតហ្វូន​ដំបូង​បង្អស់​របស់Huawei ដែល​បំពាក់​មក​ជាមួយ​បន្ទះ​ឈីប​​ល្បឿន​លឿន​​ Kirin 960 ព្រម​ទាំង​មាន​RAM 4GB។​ដូច្នេះ​ការ​ដំណើរ​ហ្គេម​ឬ​កម្មវិធី​ធំៗ​នៅ​លើ​ស្មាតហ្វូន​មួយ​នេះ​ដូច​ជា​គ្មាន​ការ​បារម្ភ​នោះ​ទេ។​អ្វី​ដែល​ពិសេស​ដែល​ខ្ញុំ​ក៏​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺMachine Learning​។​Huawei ពិត​ជា​គិត​គូ​បាន​ល្អ​ត្រង់​ចំណុច​នេះ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​មាន​បទ​ពិសោធន៍​ឬ​យ៉ាង​ហោច​ណាស់​ក៏​ធ្លាប់​លឺ​ថា​ស្មាតហ្វូន​Android ប្រើ​យូរ​ទៅ​នឹង​ស្ទក់​ ដំណើរ​ការ​លែង​រហ័ស។​ប៉ុន្តែ​សម្រាប់​Mate 9 វា​នឹង​មាន​ធ្លាក់​ចុះ​នូវ​ល្បឿន​ដំណើរ​ការ​ឡើយ​ ដូច្នេះ​វា​នឹង​នៅ​តែ​ដំណើរ​ការ​លឿន​ដូច​បើក​ពី​ប្រអប់​ដដែល​ទោះ​ជា​ប្រើ​យូរ​ក៏​ដោយ។

4. ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Android ចុង​ក្រោយ​ចេញ​ពី​ប្រអប់​ស្រាប់



អ្នក​នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​ជាមួយAndroid Nougat ដែល​ស្មាតហ្វូន​ផ្សេង​ៗ​ទៀត នៅ កំពុង​រង់​ចាំ​Update នៅ​ឡើយ ប៉ុន្តែ​Mate 9 វា​ដំណើរ​ការ​មក​ស្រាប់​តែ​ម្ដង។

5. ថាមពល​ថ្ម​​ខ្លាំង



បើ​និយាយ​ទៅ​ស្ទើរ​តែ​គ្រប់​ស្មាត​ហ្វូន​របស់​Huawei សុទ្ធ​តែ​ផ្ដោត​សំខាន់​ត្រង់​ចំណុច​ថាមពល​ថ្ម​នេះ ដោយ​សារ​តែ​ម្នាក់​ៗ​តែង​តែ​ប្រើ​ប្រាស់​ស្មាតហ្វូន​ធ្វើ​ការងារ​ជា​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ។​ដូច្នេះ អ្នក​ប្រាកដ​ជា​ប្រាថ្នា​ស្មាតហ្វូន​ដែល​នៅ​ជា​មួយ​អ្នក​ពេញ​មួយ​ថ្ងៃ​ដោយ​មិន​បាច់​មាន​Power Bank។​Mate 9បំពាក់​មក​ជាមួយ​ថាមពល​ថ្ម​ធំ​រហូត​ដល់​4000 mAh ព្រម​ទាំង​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស​ផង​ដែរ។


ទាំង​នេះ​ជា​លក្ខណះ​សម្បត្តិ​សំខាន់​ៗ​តែ​ប៉ុណ្ណោះ ជឿ​ថា​​អ្នក​​នឹង​ទទួល​បាន​មុខ​ងារ​ពិសេស​ៗ​ផ្សេង​ទៀត​នៅ​ពេល​ដែល​វា​ក្លាយ​ជា​កម្មសិទ្ធិ​របស់​អ្នក។​ប៉ុន្តែ​នៅ​ពេល​នេះ សាខាHuawei នៅ​ប្រទេស​យើង​មិន​ទាន់​បង្ហើប​ដំណឹង​នៅ​ឡើយ​ ថា​វា​នឹង​មាន​វត្តមាន​នៅ​លើ​ទី​ផ្សារ​ពេល​ណា ហើយ​នៅ​ក្នុង​តម្លៃ​ប៉ុន្មាន​។​ដូច្នេះ​មាន​តែ​រង់​ចាំ​ទាំង​អស់​គ្នា៕
​​​​​​​​
ប្រភព: AndroidPit

Thursday, August 24, 2017

សម្រាប់ដើមឆ្នាំ 2017 នេះក៏មិនខុសកាលពីឆ្នាំ 2016 ដែរសម្រាប់ Huawei ដែលត្រៀមនឹង ប្រកាសចេញនូវ កំពូលស្មាតហ្វូន ត្រកូល P ជំនាន់ថ្មីជំនួស P9 និង P9 Plus ចេញកាលពី ឆ្នាំកន្លងទៅ ដោយលើកនេះគឺ P10 និង P10 Plus វិញម្ដង ជាមួយនឹងកម្លាំង ម៉ាស៊ីនខ្លាំង និងមានសមត្ថភាព កាន់តែប្រសើរ ដែលអាចនឹង បង្ហាញខ្លួន ជាផ្លូវការ នៅខែមិនា ឬខែមេសា ខាងមុខនេះ (ថ្ងៃប្រកាសចេញ នៅមិនទាន់ ច្បាស់ការ)។


បើទោះបីជាថ្ងៃប្រកាសចេញរបស់កំពូលស្មាតហ្វូន P10 និង P10 Plus នៅមិនទាន់ បានប្រកាសឲ្យ ដឹងពីសំណាក់ ក្រុមហ៊ុន Huawei ក៏ពិតមែន តែថ្ងៃនេះយើង ទទួលបានដំណឹង ជុំវិញតម្លៃ របស់វាទាំង 2 នេះហើយ ដែលជាតម្លៃមួយ ថ្លៃគ្រាន់បើដែរ សម្រាប់ទីផ្សារ ស្រុកខ្មែរយើង ដូចរូបភាព ខាងក្រោមនេះ៖


ដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹង P10 មានទំហំតូចជាង P10 Plus ដែលវានឹងមាន ទំហំអេក្រង់ និងថ្មតូចជាង តែកម្លាំងម៉ាស៊ីន និងសមត្ថភាព ថតរូប ក៏ដូចជាវីដេអូ គឺដូចទៅនឹង P10 Plus អញ្ចឹងដែរ ដែលជាហេតុ ធ្វើឲ្យវាមាន តម្លៃធូរថ្លៃ ជាងបន្តិច ហើយមាន 3​ ជម្រើសម្រាប់ ជ្រើសរើស ដូចជា P10 មាន RAM ទំហំ 4GB និងអង្គផ្ទុក ទិន្នន័យ 32GB តម្លៃ 508$, ចំនែក RAM 4GB និងអង្គផ្ទុកទិន្នន័យ 64GB តម្លៃ 595$ និងជម្រើស ចុងក្រោយ គេមាន RAM ទំហំដល់ទៅ 6GB និងអង្គផ្ទុកទិន្នន័យ 128GB តម្លៃដល់ទៅ 683$ ឯណោះ។

ចំនែក P10 Plus មាន 2 ជម្រើសប៉ុណ្ណោះ ដោយមួយមាន RAM 4GB អង្គផ្ទុកទិន្នន័យ 64GB តម្លៃ 726$ និងមួយទៀត RAM 6GB អង្គផ្ទុកទិន្នន័យ 128GB តម្លៃដល់ទៅ 828$ អាមេរិក ដែលរាល់តម្លៃ ដូចបានរៀបរាប់ ខាងលើគឺជា តម្លៃត្រៀមចេញ លក់នៅក្នុង ទីផ្សារប្រទេសចិន ដូច្នេះបើអាច មកដល់ ខ្មែរយើង គឺថ្លៃ ជាងនេះ។



យ៉ាងណាមិញសម្រាប់កម្លាំង និងសមត្ថភាពផ្សេងៗ របស់ P10 និង​ P10 Plus ពុំបានបញ្ជាក់ ប្រាប់ជាមួយនឹង តម្លៃបែកធ្លាយ នេះនោះទេ ដូច្នេះយើងនឹង រង់ចាំមើល ថ្ងៃប្រកាសចេញ លក់ជាផ្លូវការ ទាំងអស់គ្នា នាខែក្រោយ ឬខែមេសា ឆាប់ៗខាង មុខនេះ។

អេក្រង់
P10: 5.1 អ៊ីញ Full HD (1920 x 1080; 432ppi)
P10 Plus: 5.5-អ៊ីញ WQHD (2560 x 1440; 534ppi)
អេក្រង់របស់ទូរស័ព្ទទាំងពីរមានផ្ទៃរាបស្មើរ មិនកោងទេ

កាមេរ៉ា
P10: Leica Dual Camera 2.0 (28mm equiv. f/2.2 Summarit lenses)
P10 Plus: Leica Dual Camera 2.0 Pro (28mm equiv. f/1.8 Summilux lenses)

P10 & P10 Plus: 20MP B&W sensor និង 12MP colour sensor
P10 & P10 Plus: មានគ្រឿងទប់លំញ័រ Built-in optical image stabilisation

P10 & P10 Plus: កាមេរ៉ាមុខជាលើកដំបូងមានមុខងារថតរូប “Portrait mode”

Hardware
Kirin 960 chipset, octa-core (4x 2.4GHz, 4x 1.8GHz)
Mali G71 MP8 GPU, Vulkan API

P10: 4GB RAM, 64GB storage (plus microSD/dual SIM)
P10 Plus: 6GB RAM, 128GB storage (plus microSD/dual SIM)

កម្លាំងថ្ម P10: 3200mAh រីឯ P10 Plus: 3750mAh
មានមុខងារសាកថ្មលឿន

Software
EMUI 5.1 (Android Nougat 7.1)

ចំណុចពិសេសមានតែនៅលើ Huawei P10 Plus
4×4 MIMO connectivity

IR Blaster

Wednesday, August 23, 2017

កំពូលស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung ដែលអ្នកទាំងអស់គ្នា កំពុងរង់ចាំ  ពេលនេះបានមក ដល់ហើយ គឺទូរស័ព្ទ Galaxy Note 8 ។ ក្រោយពីបានឆ្លងកាត់ ព្យុះភ្លៀងនៃពាក្យ ចចាមអារ៉ាម កន្លងមក ថ្ងៃនេះគ្រប់យ៉ាងត្រូវ បានបញ្ចប់យ៉ាង ត្រឹមត្រូវ បន្ទាប់ពីក្រុមហ៊ុន Samsung បានធ្វើការបង្ហាញ អំពីលក្ខណៈសម្បត្តិ ជាច្រើន របស់ទូរស័ព្ទ Galaxy Note 8 ដែលធ្វើអោយគ្រប់គ្នា មានការភ្ញាក់ ផ្អើលម្តងទៀត។

តែអ្វីដែល សំខាន់នោះគឺ ការរៀបរាប់ពី លក្ខណៈពិសេសទាំង 8 ចំនុច របស់ Galaxy Note 8 ដែលអ្នកនឹង មិនត្រូវបានរកឃើញ នៅលើទូរស័ព្ទ iPhone ម៉ូឌែល ណាមួយឡើយ ព្រោះអ្នកណាៗ ក៏គេបានដឹងដែរ ថា ដៃគូប្រកួតប្រជែង ដ៏សំខាន់របស់ Samsung គឺ ក្រុមហ៊ុន Apple។ ចង់ដឹងទេថា តើ Galaxy Note 8 វាមានលក្ខណៈ ពិសេសអ្វីខ្លះ បានជា Samsung ហ៊ាន អះអាងបែបនេះ?
  1. 1/ កញ្ចក់លាតពេញផ្ទៃអេក្រង់
យើងសង្គេតឃើញថា Galaxy Note 8​ គឺមានបំពាក់មកជាមួយនូវ អេក្រង់យក្ស ប្រភេទ Super AMOLED ដែលអេក្រង់ទូរស័ព្ទនេះ មានទំហំ 6.3inches លាតស្ទើរតែពេញ ផ្នែកខាងមុខនៃ ទូរស័ព្ទតែម្តង។ ហើយសព្វថ្ងៃនេះ ក៏មិនទាន់ មាន iPhone ណាមាន អេក្រង់លាត ដូច្នេះដែរ បើទោះជាគេ រំពឹងថានឹងមាន នៅលើ iPhone 8 ក៏ដោយ។
  1. 2/ ការសាកថ្មឥតខ្សែ
មានពាក្យចចាមអារ៉ាមជាច្រើនបាន និយាយថា iPhone ជំនាន់ក្រោយរបស់ Apple នឹងទទួលបាន ការសាកថ្ម ដោយឥតខ្សែ ប៉ុន្តែ iPhone ដែលមាននៅ លើទីផ្សារនាពេល បច្ចុប្បន្ននេះ គឺមិនទាន់មាន នៅឡើយទេ។ ទន្ទឹមនឹងនេះដែរ Note 8 គឺបានដំណើរការ ជាមួយនឹងការ សាកថ្មឥតខ្សែ បែបស្តង់ដារ បានលឿនជាងមុន រួចទៅហើយ។
  1. 3/ ការបន្ថែមអង្គផ្ទុកចងចាំដោយឥតកំណត់
ជាយូរយារណាស់មកហើយ ដែលក្រុមហ៊ុន Apple មិនបានធ្វើនូវ រឿងមួយគឺ ការបន្ថែមអង្គផ្ទុកទិន្នន័យ ពីលើ អង្គចងចាំដែលបាន កំណត់មកស្រាប់។ ប៉ុន្តែ ក្រុមហ៊ុន Samsung នៅតែ សប្បាយរីករាយ ក្នុងការបន្តផ្តល់ជូន នូវរន្ធ microSD នៅក្នុងទូរស័ព្ទ Galaxy Note 8 របស់ខ្លួន ដដែល។
  1. 4/ ដោះសោរដោយប្រើប្រស្រីភ្នែក (Iris Scanner)
ការដោះសោរដោយប្រើទ្រនាប់ស្គែនម្រាមដៃ និងលេខសំងាត់សុវត្ថិភាព គឺជាវិធីសាស្ត្រ ដែលកំពុងតែប្រើ នៅលើទូរស័ព្ទ iPhone សព្វថ្ងៃ ប៉ុន្តែសម្រាប់ Galaxy Note 8 ក៏អាចដោះសោរ ដោយប្រើប្រស្រីភ្នែក របស់អ្នកបាន ផងដែរ ដូចដែលធ្លាប់មាន នៅលើ Note 7 អញ្ចឹង ហើយវាក៏ដំណើរការ បានលឿនគួរ ឱ្យភ្ញាក់ផ្អើលផងដែរ បើទោះជាអ្នកពាក់ វ៉ែនតាក៏ដោយ
  1. 5/ បទពិសោធន៍ការប្រើប្រាស់ជាមួយ Desktop
Samsung DeX គឺជាឧបករណ៍គ្រឿងអេឡិចត្រូនិចដ៏អស្ចារ្យបំផុតមួយ ដែលអាចភ្ជាប់ជាមួយ កុំព្យូទ័រលើតុបាន។ ប្រសិនបើអ្នក មានគម្រោងទិញ Galaxy Note 8 អ្នកគួរតែទិញ DeX ប្រើ ជាមួយក៏ល្អដែរ ព្រោះឥឡូវនេះ នៅលើ Amazon ព្រោះពួកគេមាន លក់ក្នុង តម្លៃក្រោម 100 ដុល្លារ។  វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android ដែលមាន សមត្ថភាពល្អ ជាមួយនឹងល្បឿន នៃការប្រើប្រាស់។
  1. 6/ លក្ខណៈពិសេសរបស់ S Pen នៅលើ Galaxy Note 8
S Pen គឺជាប៊ិចមួយ ដែលបានភ្ជាប់មកជាមួយនឹង Galaxy Note 8 ដែលវាមានសមត្ថភាព មិនធម្មតានោះទេ ដោយអ្នកអាច សរសេរអក្សរ នៅលើរូបភាពបាន ហើយអាចអោយវា មានចលនាដូចជា Slide អញ្ចឹង មិនតែប៉ុណ្ណោះ វាអាចមានសមត្ថភាព ល្អច្រើន ជាមួយការ ប្រើទៅលើ កម្មវិធីដែលមាន ស្រាប់នៅលើ Note 8។
  1. 7/ មុខងារ Always On Display
ក្រុមហ៊ុន Samsung រក្សានូវលក្ខណៈពិសេស គឺមុខងារ Always On Display នៅលើទូរស័ព្ទ Galaxy Note 8  ដែលមុខងារនេះ វាមានលក្ខណៈ ពិសេសត្រង់ថា វានឹងបង្ហាញរាល់ ព័ត៌មានសំខាន់ៗ ដូចជាពេលវេលា ដែលអ្នកបាន កំណត់សម្រាប់ការ ណាត់ជួប និង ការជូនដំណឹងផ្សេងៗ ជាដើម បើទោះបីជាទូរស័ព្ទ បានចាក់សោរ ហើយក៏ដោយ។
  1. 8/ សមត្ថភាពនៃកាមេរ៉ាភ្លោះ
ទូរស័ព្ទ iPhone 7 Plus របស់ក្រុមហ៊ុន Apple បានទទួលនូវប្រជាប្រិយភាព មិនធម្មតាប៉ុន្មានទេ បន្ទាប់ពីបាន បំពាក់នូវ កាមេរ៉ាពីរគ្រាប់ នៅលើស្មាតហ្វូន មួយនេះ ដែលមានមុខងារ អាចថតព្រាលបាន ប៉ុន្តែក្រុមហ៊ុន Samsung ក៏បានផលិតនូវ ចំនុចពិសេសថ្មី មួយចំនួនផងដែរ ដែលមិនមាន នៅលើ iPhone ។ តែអ្វីដែល សំខាន់នោះគឺ Samsung បានបំពាក់នូវ បច្ចេកវិទ្យាថ្មី សម្រាប់ការថតរូប បែបព្រាលផ្ទៃ ខាងក្រោយ ដោយគ្រាន់តែអូសពី ឆ្វេងមកស្តាំ ដើម្បីកំណត់ ចំនុចព្រាលដែល យើងចង់បាន គឺជាការស្រេច បន្ថែមពីនេះ រាល់ការថតរូប គឺមិនទាមទារ អោយចុច Focus នោះទេ ពោលគឺ ការ ចាប់យករូបភាព មានភាពរហ័ស និង ច្បាស់ថែម ទៀតផង។

@ ត្រួសៗ អំពី Galaxy Note 8 នេះគឺវា ត្រូវបានបំពាក់ មកជាមួយ៖
  • - ផ្ទៃខាងមុខ គឺជាកញ្ចក់ Infinity Display និងអេក្រង់បង្ហាញរូបភាពមាន ទំហំ 6.3 អ៊ីញ ជាប្រភេទ Super AMOLED
  • - បន្ទះឈីបមាន ២ ប្រភេទ មួយជា Exynos 8895 និងមួយទៀតជា Snapdragon 835
  • - RAM មានទំហំ 6GB រីឯអង្គផ្ទុកទិន្នន័យខាងក្នុង មាន ៣ ជម្រើសគឺ 64GB, 128GB និង 256GB
  • - ថាមពលថ្ម មានទំហំ 3300 mAh ភ្ជាប់ជាមួយនឹង មុខងារ Fast Charging ទាំងការសាក ប្រើខ្សែ និងឥតខ្សែ
  • - កាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ មានទំហំ 12MP ដូចគ្នា តែមួយជា ប្រភេទធម្មតា និងមួយទៀត ជាប្រភេទ កាមេរ៉ាពង្រីក អាចដំណើរការ មុខងារ Portrait បាន ហើយកាមេរ៉ាទាំង ២ នេះសុទ្ធតែបំពាក់ កែវទប់រំញ័រ មកជាមួយ ទាំងទ្វេតែម្តង ដែល Samsung អះអាងថា វាជួយអោយ រូបភាព ដិតច្បាស់ល្អ និងមិនបែកព្រាល ឬញ័រឡើយ។
  • - មានជំរើសប្រព័ន្ធសុវត្ថិភាពដល់ទៅ 6 ឯណោះ ដើម្បីការពារទូរស័ព្ទ របស់យើង ក្នុងនោះ មានដូចជា ស្កេនប្រស្រីភ្នែក, ស្កេនមុខ, ស្កេនម្រាមដៃ, ដាក់ជា Pattern, អក្សរសំងាត់ និងលេខសំងាត់។
  • - មុខងារ Bixby បង្កើតឡើង ក្នុងទម្រង Artificial Intelligence (AI) ដែលវាអាច វិភាគ អាចធ្វើការសម្រេចចិត្ត ណែនាំទៅដល់អ្នក ប្រើប្រាស់បាន ដែលនេះគឺជាផ្លូវ ឆ្ពោះទៅកាន់ អនាគតមួយ នៃជំនួយ ការសម្លេង លើទូរស័ព្ទ។
  • - ប៊ិច S Pen អាចស្គាល់ សម្ពាធ គូសវាស បានល្អ មានភាពថ្នឹក នឹងដៃ ហើយ Samsung ក៏បានភ្ជាប់ មកជាមួយ កម្មវិធីថ្មីៗ ផងដែរ ដូចជា អាចបកប្រែភាសា នានាភ្លាមៗ, អាចបង្កើត Live Message គូសវាសតាមចិត្ត, អាចកត់ចំណាំពេល អេក្រង់កំពុងបិទ និងគូសរូប ផាត់ពណ៌ កែច្នៃនានា។ ប៊ិចថ្មីនេះ ក៏អាចអោយយើង គូសវាស ក្រោមតំណក់ ភ្លៀងផងដែរ។



​​​​វិបសាយ​ Bloomberg បាន​ធ្វើ​ការ​វិភាគ​ស៊ី​ជម្រៅ​មួយ​លើ​ចំណុច​ពិសេស​​​​មួយ​ចំនួន​ដែល​មាន​​បំពាក់​លើ​ iPhone 8 ដោយ​ចង់​ដឹង​ថា​ចំណុច​ណា​ខ្លះ​ជា​ការ​បង្កើត​ថ្មី​របស់​ Apple និង​ចំណុច​ណា​ខ្លះ​​ដែល​ស្មាតហ្វូន​របស់​​​គូ​ប្រជែង​មាន​ប្រើ​រួច​មក​ហើយ​នោះ។
​ចំណុច​ថ្មីៗ​មួយ​ចំនួន​​ដែល​អាច​មាន​លើ​ iPhone 8 មាន​ដូច​ជា៖​
#Smart Camera នៅ​ផ្នែក​ខាង​មុខ​ដែល​ធ្វើ​ឲ្យ​រូបភាព​មាន​គុណភាព​ល្អ​ និង​ចាប់​យក​ Subject បាន​ប្រសើរ​ជាង​មុន

#3D Facial Recognition ជា​បច្ចេកវិទ្យា​ដែល​ប្រើ​ Sensor សម្រាប់​ដោះ​សោ និង​ធ្វើ​ការ​ទូទាត់​សាច់​ប្រាក់​តាម​រយៈ​ការ​ស្កេន​មុខ

#Infrared Sensor ជំនួយ​ដល់​ការ​ស្កេន​មុន​នៅ​ទី​ងងឹត

#កាមេរ៉ា​ភ្លោះ​បញ្ឈរ ការ​ផ្លាស់​ប្ដូរ​សណ្ឋាន​កាមេរ៉ា​​សម្រាប់​​សម្រួល​ដល់​ការ​ប្រើ​កម្មវិធី​ដែល​មាន​បច្ចេកវិទ្យា​ AR


#បន្ទះ​ឈីប​ A11 រចនា​ឡើង​ដោយ​មាន​ទំហំ​ ១០ ណាណូម៉ែត្រ​ ​មាន​ល្បឿន​លឿន​ជាង​មុន

@ចំណុច​មួយ​ចំនួន​​ដែល​ថ្មី​សម្រាប់​ iPhone ប៉ុន្តែ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ជា​គូ​ប្រជែង​មាន​ប្រើ​យូរ​មក​ហើយ មាន​ដូច​ជា៖​

#ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ មាន​ប្រើ​លើ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ Palm នៅ​ឆ្នាំ​ ២០០៩ និង​មាន​ប្រើ​លើ​ស្មាតហ្វូន​របស់​ LG, Google និង Samsung ជា​បន្ត​បន្ទាប់
#ស៊ុម​អេក្រង់​ស្ដើង ​មាន​លើ​ Xiaomi Mi Mix តាំង​ពី​ចុង​ឆ្នាំ​ ២០១៦ ​និង​មាន​ជា​បន្ត​បន្ទាប់​លើ​ Samsung S8, LG G6 និង Essential Phone ជា​ដើម


#រចនា​បថ​ផ្នែក​ខាង​មុខ​ស្ទើរ​តែ​ជា​ផ្ទាំង​អេក្រង់​សុទ្ធ មាន​លើ​​ Xiaomi Mi Mix មុន​គេ​ និង​បន្ត​មាន​លើ​ Galaxy S8 និង Essential Phone ជា​ដើម
#អេក្រង់​ OLED Samsung បាន​ប្រើ​អេក្រង់​ប្រភេទ​នេះ​តាំង​ពី​ឆ្នាំ​ ២០០៩ លើ​​ទូរសព្ទ​ i7710 រួច​បន្ត​មាន​លើ​ HTC និង​លើ​​ត្រកូល Samsung Galaxy
#គោះ​អេក្រង់​ដើម្បី​ឲ្យ​ទូរសព្ទ​ភ្ញាក់ (ចេញ​ពន្លឺ) ​មាន​ប្រើ​លើ​ស្មាតហ្វូន​ Android ​ភាគ​ច្រើន​យូរ​ឆ្នាំ​មក​ហើយ
អ្នក​គាំទ្រ​ផលិត​ Apple ជា​ពិសេស​ iPhone ច្បាស់​ជា​ដឹង​ហើយ​ថា​​ត្បិត​តែ​ Apple មិន​សម្បូរ​បច្ចេកវិទ្យា​ថ្មីៗ​ប្រើ​ប្រាស់​មុន​គេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​តែង​ខិតខំ​​កែ​សម្រួល​បច្ចេកវិទ្យា​ដែល​​គូ​ប្រជែង​​ប្រើ​​​រួច​ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​​ដើម្បី​យក​មក​បំពាក់​លើ iPhone ជំនាន់​ថ្មីៗ៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ សុខហេង                      

Tuesday, August 15, 2017

Huaweiត្រូវបានពិភពលោកទទួលស្គាល់ថាជាម៉ាកស្មាតហ្វូនដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាប្រកួតប្រជែង ជាមួយនឹងតម្លៃសមរ្យ ម។ទាំងនេះជាអត្តសញ្ញាណរបស់Huaweiដែលមនុស្សគ្រប់គ្នាស្គាល់ក្រុមហ៊ុនស្មាតហ្វូនកំពូលរបស់ចិនមួយនេះ។ជាមួយនឹងកេរ្ត៍ឈ្មោះP9 P9 Plus Huaweiបានឆក់យកដំណែងលេខមួយដែលជាក្រុមហ៊ុនស្មាតហ្វូនលក់ដាច់និងកើបប្រាក់ចំណូលយ៉ាងច្រើនកាលពីឆ្នាំ២០១៦។

ដូច្នេះហើយទើប Huaweiបន្តចេញជំនាន់ថ្មី P10មកបន្តទៀតដោយមានសមត្ថភាពខ្លាំងក្លាជាងមុន ប៉ុន្តែវាក៏មានចំណុចដែលធ្វើអោយអ្នករង់ចាំP10 P10 Plusដែលមានទាំងខ្ញុំម្នាក់ដែរនោះ ខកចិត្តមិនស្ទើរ។ទាំងនេះជាចំណុចដែលអ្នកគួរតែដឹង មុនពេលសម្រេចចិត្តថាទិញវាយកមកប្រើ៖
1. ការរចនារូបរាង

Huaweiនៅតែធ្វើបានល្អត្រង់ចំណុចរូបរាងនេះ វាមើលទៅស្រស់ស្អាត រឹងមាំថ្លៃថ្នូរ និងមិនមានអ្វីខុសគ្នាដាច់ឆ្ងាយពីP9ប៉ុន្មានទេ។ប៉ុន្តែP10មានរូបរាងមូលត្រង់ជ្រុងគែមដែលហ៊ាននិយាយបើកចំហថា វាស្រដៀងiPhone 7មែនទែន។ ចំណុចដែលអន់ចិត្តមិនស្ទើរគឺការវិវត្តន៍របស់Huawei P10នេះដែលយល់ថាវាមិនដើរទៅមុខទេ តែដូចជាបោះមួយជំហ៊ានថយក្រោយវិញ។នោះគឺទ្រនាប់ស្កេនម្រាមដៃនៅលើP10តែម្ដង កាន់ពីជំនាន់មុនHuaweiបានយកវាទៅដាក់នៅខាងក្រោយ ដែលពេលនោះវាស្ទើរតែធ្វើអោយគ្រប់គ្នាយល់ថាHuaweiពិតជាឆ្លាតដែលចេះរកឃើញកន្លែងដែលងាយស្រួលដាក់ម្រាមដៃដោះសោរ និងប្លែកពីគេ។ប៉ុន្តែសម្រាប់P10ស្រាប់តែវារត់មកនៅមុខទៅវិញ ខណៈសូម្បីតែSamsungក៏ចម្លងចំណុចនេះទៅបំពាក់លើGalaxy S8ដែរនោះ។ចំណុចនេះចង់តែស្រែក Oh No Huawei។ជាថ្មីម្ដងទៀតសង្ឈឹមថា P11នៅឆ្នាំក្រោយនឹងមិនមានប៊ូតុងនៅខាងមុខបែបនេះទៀតទេ ហើយក៏មិនចង់អោយយកវាទៅដាក់ខាងក្រោយនាំអោយគេសើចចំអកដែរ គឺដាក់បង្កប់ក្នុងអេក្រង់តែម្ដងទៅ។
2. បច្ចេកវិទ្យា

ចង់និយាយថាHuaweiពិតជាAppleទី២មែនខាងមិនសូវអភិវឌ្ឈន៍បច្ចេកវិទ្យាមកបំពាក់លើស្មាតហ្វូននេះ។ស្របពេលដែលកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃដូចជាLG G6, Samsung Galaxy S8 សុទ្ធតែបំពាក់អេក្រង់AMOLEDដែលអាចបង្ហាញរូបភាពបានច្បាស់ម៉ត់ល្អ និងសូម្បីiPhoneត្រៀមចេញក៏លឺថានឹងបំពាក់ដែរទៅហើយHuaweiនៅតែព្រងើយកន្តើយដោយផលិតP10 មកបែរជាបំពាក់អេក្រង់IPSធម្មតា។ចំណែកបច្ចេកវិទ្យាដទៃទៀតដូចជាWireless Charge, Face Scannerក៏គួរតែមានដែរ។ត្រង់នេះសង្ឈឹមថា Huaweiនឹងពិចារណាឡើងវិញម្ដងទៀត សម្រាប់P11ព្រោះថាបើចង់ខ្លាំង បើចង់ជោគជ័យHuaweiគួរតែធ្វើអោយមានបច្ចេកវិទ្យាលេចធ្លោជាងនេះ បើអាចនាំមុខគេខាងបច្ចេកវិទ្យាក៏ល្អ ហើយសម្រាប់ពេលនេះគឺចង់និយាយថាវានៅស្ទើរច្រើន។
3. Software

Huaweiនៅតែធ្វើបានល្អនិងបំពាក់Androidជំនាន់ចុងក្រោយនៅលើP10 ប៉ុន្តែក៏ចង់និយាយពីផ្ទៃស្រោបខ្លួន EMUIរបស់វា។ការពិតទៅEMUIជំនាន់ថ្មីនេះ វាល្អប្រសើរជាងមុន ប៉ុន្តែពាក្យថាប្រសើរវាមិនទាន់តាមដែលចង់បាននៅឡើយ។ខ្ញុំមិនដឹងថាហ្វេនHuaweiដទៃទៀតគិតយ៉ាងម៉េច ប៉ុន្តែសម្រាប់ខ្ញុំជាហ្វេនម្នាក់ដែរសុំនិយាយតាមត្រង់ថាអត់សូវពេញចិត្តប៉ុន្មានលើការរចនាiconរបស់Huawei វាមើលទៅបែបថាសាមញ្ញតែមិនទាក់ភ្នែក។ខ្ញុំចូលចិត្តភាពសាមញ្ញ ប៉ុន្តែចង់អោយមើលមកស្រស់ស្អាត។ដូច្នេះសង្ឈឹមថាEMUIជំនាន់ថ្មីនឹងស្រស់ស្អាតជាងមុន ងាយស្រួលប្រើនិងមានតែមុខងារមានប្រយោជន៍អោយច្រើនជាងមុន។
3. តម្លៃ
អ្នកសម្រេចចិត្តទិញHuaweiពិតជាមិនដែលស្តាយក្រោយរឿងចំណាយលុយទិញវានោះទេ ព្រោះថាវាជាក្រុមហ៊ុនមិនដែលធ្លាក់ថ្លៃ។ជាឧទារហណ៍ P9នៅតែមានតម្លៃដូចដើមមិនខ្ចីធ្លាក់ បើទោះជាP10ចេញមកក៏ដោយ ដោយHuaweiសុខចិត្តតម្លើងតម្លៃP10 អោយដល់ជាង៦០០ដុល្លារ។ មិនថ្លៃពេកទេសម្រាប់អ្នកស្រលាញ់វា ហើយក៏មិនថ្លៃដែរបើប្រៀបធៀបនឹង iPhone 7ឬ Samsung Galaxy S8នោះ ប៉ុន្តែHuaweiហាក់ដូចជាចង់កាត់ចំនួនការលក់ដោយខ្លួនឯងតែម្ដង។ត្រឹមបច្ចេកវិទ្យាលើសP9តិចតួច វាមិនសមពិតមែន។បើសិនជាHuaweiទម្លាក់តម្លៃP9បន្តិច ចំណែកP10 ត្រឹមជាង៥០០ និង P10 Plusត្រឹម៦០០ជាងប្រហែលជាហ្វេនមិនស្ទាក់ស្ទើរចិត្តដូចពេលនេះទេ។
4. ចំណុចលេចធ្លោ
វាយហើយអង្អែលខ្នង អាចនឹងស្រងាកចិត្តនឹងចំណុច៣ខាងលើប៉ុន្តែអ្នកអាចនឹងពេញចិត្តចំណុចនេះ។ដំបូងគឺកាមេរ៉ាបច្ចេកវិទ្យា Leica ដោយវាបន្ដពីP9មក។ P10នៅតែមានកាមេរ៉ាល្អលំដាប់កំពូលមួយ ជាមួយនឹងLensពីរគ្រាប់ ដែលវាជាចំណុចលេចធ្លាជាងគេសម្រាប់អ្នកដែលចាប់អារម្មណ៍P10 ដោយសារតែវាអាចផ្តិតយករូបភាពបានល្អមិនចាញ់កាមេរ៉ាអាជីព ម្យ៉ាងវាក៏មានមុខងារPro Modeសម្រាប់អ្នកចូលចិត្តកាន់កាមេរ៉ាបែបអាជីពគឺស្រលាញ់ចំណុចនេះខ្លាំងជាងគេ។ បន្ទាប់ពីនេះគឹថាមពលថ្មរបស់P10 ដែលមានថាមពល3200 mAhអាចនិយាយបានថាអ្នកដែលប្រើច្រើនទិញវាទៅមិនខុសទេ។ចំណុចចុងក្រោយគឹបន្ទះឈីបល្បឿនលឿន។ បើទោះវាជាឈីបដែលប្រើសម្រាប់តែHuaweiផ្ទាល់តែវាធ្វើការបានល្អមិនចាញ់Snapdragon 835ឡើយ ដូច្នេះអ្នកនឹងទទួលបានស្មាតហ្វូនដែលដើរមិនចេះទាក់ បើសិនជាសម្រេចចិត្តទិញP10។
សរុបមកនេះជាការសង្ខេបឡើងវិញពីគុណវិបត្តិនិងគុណសម្បត្តិរបស់P10សម្រាប់អ្នកចង់ប្រាថ្នាកាន់ស្មាតហ្វូននេះ។វាតែងតែមានចំណុចលេចធ្លោនិងចំណុចខ្វះខាតជារឿងធម្មតាសម្រាប់ស្មាតហ្វូនដូច្នេះសម្រាប់អ្នកអានដែលយល់ថាគ្មានបញ្ហាសម្រាប់ចំណុចអវិជ្ជមានទេ សូមសប្បាយចិត្តនឹងចាប់កាន់P10និង P10 Plusហើយធ្វើដំណើរថតរូបជាមួយវាទៅចុះ អ្នកនឹងរីករាយពេញចិត្តពីគុណសម្បត្តិដ៏ច្រើនផ្សេងទៀតរបស់វា។
ប្រភព៖ knowyourmobile
កាល​ពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី ២១ ក្រុមហ៊ុន​ OnePlus របស់​ប្រទេស​ចិន បាន​ប្រកាស​បង្ហាញ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដំបូង​របស់​ខ្លួន​ម៉ូដែល​ OnePlus 5។

មាន​ចំណុច​ចាប់​អារម្មណ៍​ជា​ច្រើន​សម្រាប់​ទូរសព្ទ​ស៊េរី​ថ្មី​នេះ។ Sabay ប្រៀបធៀប​ចំណុច​ឈ្នះ​ចាញ់ OnePlus 5 ទៅ​ទូរសព្ទ​ជំនាន់​ចុងក្រោយ​របស់​ Samsung Galaxy S8 ដើម្បី​ពិចារណា។

១.កម្រិត​បង្ហាញ​អេក្រង់


ចំណុច​សំខាន់​បំផុត​នៃ​ស្មាតហ្វូន​គឺ​ភាព​ទាក់ទាញ​នៃ​អេក្រង់។ ចំណុច​មួយ​ដ៏​វិសេស​វិសាល​របស់​ S8 គឺ​មាន​អេក្រង់​ធំ​ទំហំ ៥,៨ អ៊ីញ កម្រិត​ Quad-HD AMOLED ដែល​មាន​រាង​កោង​សង​ខាង​និង​ជា​ផ្ទៃ​អេក្រង់​ពេញ។​

ចំណែក OnePlus 5 មាន​ផ្ទៃ​អេក្រង់ ៥,៥ អ៊ីញ​មិន​ជា​ធំ​ប៉ុន្មាន​ទេ​ ហើយ​មាន​រូបរាង​អេក្រង់​មុខ​ស្រដៀង​ទៅ​នឹង​ស្មាតហ្វូន​ដទៃៗ​ទៀត​នៅ​លើ​ទីផ្សារ។ ប៉ុន្តែ​កម្រិត​បង្ហាញ​អេក្រង់​របស់​ OP5 មាន​ត្រឹម​តែ 1080P កម្រិត​ HD AMOLED ធម្មតា​នៅ​ចាញ់​ឆ្ងាយ​ធៀប​ទៅ​នឹង​ S8 ។​

ត្រង់​ចំណុច​នេះ បើ​អ្នក​ពេញ​ចិត្ត​អេក្រង់​ធំ S8 គឺ​ល្អ​បំផុត ប៉ុន្តែ​បើ​ស្រលាញ់​ម៉ូដ​អេក្រង់​សល់​ផ្ទៃ​ហើយ​រាង​តូច​ល្មម OP5 ពិត​ជា​មិន​ខុស​ឡើយ។

២.ការ​រចនា​


តួ​ខ្លួន​របស់​ OnePlus 5 ជា​លោហៈ​រឹង​មាំ​ទាំង​អស់​មិន​ថា​តែ​ផ្នែក​ខាង​ក្រោយ ទោះ​បី​វា​មិន​សូវ​ប្លែក​ភ្នែក ប៉ុន្តែ​យើង​មិន​សូវ​ភ័យ​ខ្លាច​រឿង​ធ្លាក់​បែក​ប្រេះ​ស្រាំ​ឡើយ។ ផ្ទុយ​ទៅ​វិញ S8 ជា​ប្រភេទ​កញ្ចក់​ស្រោប​ពី​ក្រៅ ដែល​មើល​ទៅ​វា​លេច​ធ្លោ ប៉ុន្តែ​រឿង​ធ្លាក់​អាច​ជា​ចាញ់​ OnePlus ។​ ចំពោះ​ការ​ដាក់​ទ្រនាប់​ស្កេន​ក្រយៅដៃ​ យើង​មាន​ជម្រើស ២ សម្រាប់​អ្នក​ទាំង​អស់​គ្នា រវាង​នៅ​ទីតាំង​ក្រោយ​ក្បែរ​កាមេរ៉ា​របស់ S8 និង​នៅ​លើ​ប៊ូតុង​ Home របស់​ OP5 ទាំង​ល្បឿន​​ចាប់​យក​របស់​វា​អាច​ប្រហាក់​ប្រហែល​គ្នា។​
យ៉ាង​ណាមិញ OP5 ចាញ់​គេ​ត្រង់​មុខងារ​ គ្មាន​បំពាក់​អាវ​ក្រោះ​ការពារ​ទឹក​តែ​ម្ដង នៅ​ចាញ់ S8 មាន​អាវក្រោះ​ស្តង់​ដារ​ IP68 ដែល​អាច​ចុច​លេង​ក្នុង​ទឹក​ជម្រៅ​ជាង ១ ម៉ែត្រ​កន្លះ រយៈ​ពេល ៣០ នាទី​បាន​យ៉ាង​ព្រងើយ។

៣.លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន


អ្វី​ដែល​ជា​ចំណុច​រសើប​បំផុត​ ត្រង់​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន OP5 តម្លៃ​ត្រឹម ៤៧៩ ដុល្លារ សឹង​តែ​មាន​កម្លាំង​ប្រហែល​គ្នា​ទៅ​នឹង S8 ដែល​មាន​តម្លៃ​ជាង ៧០០ ដុល្លារ។​

+លក្ខណៈ​សម្បត្តិ​ OP5
  • -អេក្រង់​ ៥,៥ អ៊ីញ កម្រិត 1080p HD AMOLED
  • -បន្ទះឈីប​ Snapdragon 835 (ដូច​ S8)
  • -បំពាក់​ RAM 6GB អង្គ​ផ្ទុក 64GB ឫ​ជម្រើស​ RAM 8GB អង្គ​ផ្ទុក 128GB
  • -គ្មាន​រន្ធ​បន្ថែម Micro-SD Card
  • -ដំណើរការ​ Android Nougat ជាមួយ​ Oxygen OS
  • -កាមេរ៉ា​ក្រោយ​ភ្លោះ​មួយ​គ្រាប់ 20MP មាន​ Aperture f/2.6 និង​មួយ​គ្រាប់​ទៀត 16MP មាន​ Aperture f/1.7
  • -កាមេរ៉ា​មុខ​ទំហំ 16MP
  • -ទ្រនាប់​ស្កេន​ក្រយៅដៃ​នៅ​ខាង​មុខ ​​​​​​- ថាមពល​ថ្ម​ 3,300mAh មាន​មុខងារ​សាក​ថ្ម​រហ័ស Faster Dash Charging (0-92% ក្នុង​មួយ​ម៉ោង)
  • -USB ប្រភេទ C មាន​រន្ធ​ដោត​កាស និង​បិទ​បើក​ Mute
  • -ផ្នែក​ក្រោម​ជា​ឧបករណ៍​បំពង​សម្លេង... ​ +លក្ខណៈ​សម្បត្តិ​ S8
  • -អេក្រង់ ៥,៨ អ៊ីញ កម្រិត Quad HD 2560x1440 ភីកសែល​ ជា​អេក្រង់​ពេញ​កោង​
  • -ប្រើ​ឈីប​ Snapdragon 835 ឫ​​ Exynos របស់​ SAMSUNG
  • -ទំហំ RAM 4GB និង​អង្គ​ផ្ទុក 64GB មាន​រន្ធ​បន្ថែម Micro-SD (RAM 6GB តាម​ទីផ្សារ​ប្រទេស​ផ្សេងៗ)
  • -Android 7.1.1 Nougat ជាមួយ​ប្រព័ន្ធ SAMSUNG TouchWiz
  • -កាមេរ៉ា​មួយ​គ្រាប់​ទំហំ 12MP ប្រភេទ DualPixel មាន​ Aperture f/1.7
  • -កាមេរ៉ា​មុខ 8MP មាន​មុខងារ​ Auto-Focus
  • -មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​និង​មុខ
  • -ទ្រនាប់​ស្កេន​ក្រយៅដៃ​នៅ​ខាង​ក្រោយ
  • -មាន​មុខងារ​ការ​ពារ​ទឹក​និង​ធូលី​ដី ​IP68
  • -ថាមពលថ្ម​ 3,000mAh
  • -មុខងារ​ Always-On Display
  • -SAMSUNG Pay
  • -មាន​រន្ធដោត​កាស​, USB ប្រភេទ​ C និង​មុខងារ​ Bixby AI
បើ​យើង​និយាយ​ពី​ល្បឿន​អាច​ថា​វា​មិន​ជា​ស៊ី​ដាច់​គ្នា​ទេ ប៉ុន្តែ​មុខងារ​កាមេរ៉ា​យើង​មិន​ទាន់​អាច​សន្មត់​បាន​ថា S8 ធ្វើ​បាន​ប្រសើរ​ជាង​ OP5 ឫ​អត់​ឡើយ លុះ​ត្រា​តែ​មាន​វីដេអូ​តេស្ត​សាកល្បង​ពិត​ប្រាកដ​ចេញ​ផ្សាយ​សិន។ សម្រាប់​មុខងារ​ពិសេសៗ ត្រូវ​ទទួល​ស្គាល់​ S8 មាន​ច្រើន​ជាង​ OP5 ។

ប៉ុន្តែ​សម្រាប់​ជម្រើស​ក្រោយ​បំផុត​របស់​ OP5 ដែល​មាន​ RAM 8GB និង​អង្គ​ផ្ទុក 128GB តម្លៃ​របស់​វា​ក៏​នៅ​តែ​ថោក​ជាង​ S8 ដល់​ទៅ​ជិត ២០០ ដុល្លារ​ឯ ណោះ។

៤.កាមេរ៉ា

សម្រាប់​ផ្នែក​កាមេរ៉ា​ OP5 អាច​ធ្វើ​បាន​ប្រហែល​នឹង​ iPhone 7 Plus ខណៈ​វា​មាន​មុខងារ​ថត​រូប​ព្រាល​ដាច់​ Background ក្រោយ​ដូច​គ្នា។​ មុខងារ​ជា​ច្រើន​នៃ​ការ​ថត​រូប​របស់ OnePlus ដូច​ជា​ Pro Mode វា​ជា​មុខងារ​ពិសេស​បំផុត។​

បើ​យើង​ធៀប​ទៅ​នឹង​ S8 ត្រង់​មុខងារ​ Focus វិញ ក្រុមហ៊ុន​ OnePlus បាន​ប្រកាស​ហើយ​ ថា​មាន​ល្បឿន​លឿន​ជាង ៤០ ភាគរយ​ធៀប​នឹង​ OP 3T ដែល​ត្រង់​ចំណុច​នេះ OP5 អាច​ធៀប​ទៅ​នឹង​ S8 បាន។ កាមេរ៉ា​ក្រោយ​ ២ គ្រាប់​ទំហំ 20+16MP វា​ទាំង​ពីរ​ជួយ​បាន​គ្រប់​ស្ថានភាព​នៃ​ការ​ថតរូប​បាន​យ៉ាង​ល្អ។​ ត្រង់​កាមេរ៉ា​មុខ​ទំហំ 16MP អាច​ថត​ Selfie មិន​ថា​នៅ​ទីតាំង​ងងឹត​ វា​ធ្វើ​បាន​ល្អ​បំផុត គួបផ្សំ​នឹង​មុខងារ​ Wide-Angel អាច​ថត​បាន​មនុស្ស​ច្រើន​គ្នា ហើយ​ថត​វីដេអូ​ក្នុង​កម្រិត 1080p ។​
រំលឹក​ថា​ចំពោះ S8 កន្លង​ទៅ បាន​ជាប់​ឈ្មោះ​ជា​ស្មាតហ្វូន​មាន​កាមេរ៉ា​ល្អ​បំផុត ប៉ុន្តែ​បើ​ធៀប​នឹង​ ​OP5 យើង​មិន​អាច​សន្និដ្ឋាន​បាន​ឡើយ​ក្នុង​ពេល​នេះ ព្រោះ​ត្រូវ​រង់ចាំ​វីដេអូ​តេស្ត​ផ្ទាល់​ ទើប​អាច​យក​ជា​ការ​បាន។
៥.តម្លៃ
-OnePlus 5 ទំហំ​ផ្ទុក 64GB មាន​ RAM 6GB តម្លៃ​ ៤៧៩ ដុល្លារ -OnePlus 5 ទំហំ​ផ្ទុក 128GB មាន​ RAM 8GB តម្លៃ ៥៣៩ ដុល្លារ ​​​​-Galaxy S8 ទំហំ RAM 4GB អង្គផ្ទុក​ 64GB តម្លៃ ៧៤៩ ដុល្លារ​ (ទៅ​តាម​តំបន់)
តម្លៃ​របស់​វា​គឺ​ខុស​គ្នា​ជាង ២៥០ ដុល្លារ ប៉ុន្តែ​លក្ខណៈ សម្បត្តិ​ដូច​ជា​មិន​ខុស​គ្នា​ច្រើន​ឡើយ។​ ត្រង់​ចំណុច​នេះ​ក៏​សំខាន់​លើ​អ្នក​ផ្ទាល់ បើ​អ្នក​ស្រលាញ់​ស្មាតហ្វូន​មាន​រូបរាង​ស្អាត​​ ទាន់​សម័យ និង​មាន​អេក្រង់​ធំ ហើយ​អាវក្រោះ​ការពារ​ទឹក គួរ​រើស​យក S8 ប៉ុន្តែ​បើ​អ្នក​គិត​ថា​ត្រឹម​រូបរាង​វា​មិន​សំខាន់ ហើយ​មុខងារ​ការពារ​ទឹក វា​មិន​ជា​ចាំ​បាច់​សម្រាប់​អ្នក អ្នក​ក៏​គួរ​សាកល្បង​រើស​យក​ OnePlus 5 ហើយ​សល់​លុយ ២៥០ ដុល្លារ​ទុក​ទៅ​ទិញ​របស់​របរ​អ្វី​ផ្សេង​ទៀត​ក៏បាន។

ប្រភព៖ GottabeMobile ប្រែសម្រួល៖ កៅ រក្សា                      

Friday, August 4, 2017

ដូច​ទៅ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Apple នឹង​ប្រព្រឹត្តិ​ទៅ​នៅ​អំឡុង​ខែ​កញ្ញា។ នៅ​ឆ្នាំ​នេះ​គេ​ជឿជាក់​ថា​មាន iPhone ចំនួន ៣ ម៉ូដែល​រួមមាន iPhone 7s/7s Plus និង iPhone 8 ត្រៀម​លេចចេញ​មុខ​មាត់​ពិត​នៅ​ថ្ងៃ​នោះ។ ក្នុង​នោះ​មាន ៧ ចំណុច​ដែល​ភាគរយ​ខ្ពស់​គេ​សង្ឃឹម​នឹង​អាច​កើត​ឡើង​សម្រាប់ iPhone 8។


១.ការ​ផ្លាស់ប្ដូរ​តួ​ខ្លួន


អំឡុង Apple ដាក់​បង្ហាញ iPhone 7s/7s Plus ប៉ុន្តែ​រូបរាង​របស់​ស្មាតហ្វូន ២ ម៉ូដែល​នោះ ទំនង​ជា​មិន​ខុស​គ្នា​ច្រើន​ទៅ​នឹង iPhone 7/7 Plus ធម្មតា​ឡើយ។ អ្វី​ដែល​ពិសេស​គឺ iPhone 8 រូបរាង​របស់​វា​នឹង​ខុស​ពី​គេ​ដាច់​ស្រឡះ ដោយ​មាន​ផ្ទៃ​អេក្រង់​ពេញ ស្រដៀង​ទូរសព្ទ Galaxy S8 នៃ​ក្រុមហ៊ុន SAMSUNG។ ម្ល៉ោះហើយ​វត្តមាន iPhone 8 ក៏​អាច​នឹង​បង្វែរ​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ដទៃ​ទៀត ដើរ​តាម​គន្លង​រូបរាង​ស្រដៀង​គ្នា​នោះ។​

២.ប្រព័ន្ធ​ស្កេន​ក្រយៅដៃ​បង្កប់

ខណៈ​ដែល​គ្រប់​ពាក្យ​ចចាមអារ៉ាម​បាន​លើក​ឡើង​ពី​ការ​បំពាក់​អេក្រង់​ពេញ​សម្រាប់ iPhone 8 ជា​ហេតុ​នាំ​ឱ្យ​ប្រព័ន្ធ​ស្កេន​ក្រយៅដៃ Touch ID ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​ថ្មី។ អ្នក​ខ្លះ​ជឿ​ថា​អាច​ជា​ប្ដូរ​ទៅ​បំពាក់​ក្រោយ​ខ្នង​ម៉ាស៊ីន, ខ្លះ​ទៀត​ថា​បង្កប់​លើ​ប៊ូតុង Power ឬ​អាច​បង្កប់​ក្រោម​ផ្ទៃ​អេក្រង់។ ប៉ុន្តែ​រឿងរ៉ាវ​ជាក់លាក់​បែប​ណា​នោះ មិន​ទាន់​មាន​នរណា​អាច​ប្រាកដ​ទុក​មុន​បាន​នៅ​​ឡើយ។​

៣.កាមេរ៉ា​ភ្លោះ​កាន់​តែ​ពិសេស


ទូរសព្ទ iPhone 8 មាន​គំរូ​ដ្យាក្រាម​ជា​ច្រើន បាន​បង្ហាញ​ទំនង​ជា​ផ្លាស់ប្ដូរ​កាមេរ៉ា​ភ្លោះ​មក​ជា​បញ្ឈរ​វិញ ក្រៅ​ពី​មុខងារ​ពិសេស​អាច​ថត​មុខងារ Portrait Mode ដូច​ទៅ​ iPhone 7+ ក៏​នឹង​បន្ថែម​នូវ​បច្ចេកវិទ្យា​ពិសេស AR ដែល​កំពុង​ពេញ​និយម​ខ្លាំង​​នា​ពេល​បច្ចុប្បន្ន។

៤.បំពាក់​ឈីប A11


រាល់​ការ​បង្ហាញ iPhone ថ្មី មួយ​ជំនាន់​នឹង​មាន​ការ​វិវត្ត​បន្ទះ​ឈីប​ថ្មី​មួយ។ iPhone 7s/7s Plus និង iPhone 8 នឹង​បំពាក់​នូវ​បន្ទះ​ឈីប​ A11 ជំរុញ​ឱ្យ​ល្បឿន​ដំណើរការ​ម៉ាស៊ីន មិន​ថា​លើ iOS 11 កាន់​តែ​លឿន រហ័ស​ទាន់​ចិត្ត ខុស​ពី​ iPhone ជំនាន់​ចាស់ៗ។​

៥.មុខងារ​សាក​ថ្ម​ឥត​ខ្សែ


Wireless Charging ឬ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ មិន​មែន​ជា​បច្ចេកវិទ្យា​ថ្មី សម្រាប់​ទីផ្សារ​ស្មាតហ្វូន​នោះ​ទេ ខណៈ​ពពួក​ស្មាតហ្វូន Android ជា​ច្រើន​ជំនាន់​បាន​ប្រើប្រាស់​វា។ យ៉ាងណាមិញ​ចំពោះ​ iPhone 8 ក៏​នឹង​បង្ហាញ​មុខងារ​នោះ​ដូច​គ្នា ប៉ុន្តែ​អាច​មាន​លក្ខណៈ​ខុស​ពី​គេ និង​មុខងារ​ពិសេស​ប្លែក។

៦.ប្រភេទ​ថ្ម​ជំនាន់​ថ្មី


កន្លង​ទៅ​ពពួក iPhone ជា​ច្រើន​ជំនាន់ បាន​បំពាក់​ថ្ម​រាង​ចតុកោណកែង ប៉ុន្តែ iPhone 8 នឹង​មាន​ការ​ផ្លាស់ប្ដូរ។ របាយការណ៍​មួយ​បាន​ចុះ​ផ្សាយ Apple បាន​ចាប់ដៃ LG ទទួល​ផ្គត់ផ្គង់​ថ្ម​រាង​អក្សរ L សម្រាប់ iPhone ឆ្នាំ ២០១៨ ប៉ុន្តែ​ iPhone នៅ​ឆ្នាំ​នេះ ក៏​ប្រហែល​ទទួល​បាន​អត្ថប្រយោជន៍​ខ្លះ​ពី​ការ​សហការ​មួយ​នោះ។​

៧.បច្ចេកវិទ្យា A True Tone Display


ពពួក iPad Pro មាន​មុខងារ​ពិសេស​មួយ​គេ​ហៅ​ថា A True Tone Display ដែល​ជា​ធម្មតា​អេក្រង់​នឹង​ប្ដូរ​ពណ៌​ផ្អែក​ទៅ​តាម​បរិយាកាស​ផ្លាស់ប្ដូរ​នៅ​ជុំវិញ​ខ្លួន។ iPhone 8 អាច​នឹង​ក្លាយ​ជា iPhone ដំបូង ទទួល​បាន​មុខងារ​នោះ ប៉ុន្តែ​ចំពោះ iPhone 7s/7s Plus គេ​ក៏​មិន​ប្រាកដ​ថា​អាច​ទទួល​បាន​ឬ​អត់​នោះ​ដែរ។​ ​​​​​​

ប្រភព៖ PhoneArena ប្រែសម្រួល៖ កៅ រក្សា                      

Wednesday, June 21, 2017

កាល​ពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី ២១ ក្រុមហ៊ុន​ OnePlus របស់​ប្រទេស​ចិន បាន​ប្រកាស​បង្ហាញ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដំបូង​របស់​ខ្លួន​ម៉ូដែល​ OnePlus 5។
មាន​ចំណុច​ចាប់​អារម្មណ៍​ជា​ច្រើន​សម្រាប់​ទូរសព្ទ​ស៊េរី​ថ្មី​នេះ។ Sabay ប្រៀបធៀប​ចំណុច​ឈ្នះ​ចាញ់ OnePlus 5 ទៅ​ទូរសព្ទ​ជំនាន់​ចុងក្រោយ​របស់​ Samsung Galaxy S8 ដើម្បី​ពិចារណា។


១.កម្រិត​បង្ហាញ​អេក្រង់




ចំណុច​សំខាន់​បំផុត​នៃ​ស្មាតហ្វូន​គឺ​ភាព​ទាក់ទាញ​នៃ​អេក្រង់។ ចំណុច​មួយ​ដ៏​វិសេស​វិសាល​របស់​ S8 គឺ​មាន​អេក្រង់​ធំ​ទំហំ ៥,៨ អ៊ីញ កម្រិត​ Quad-HD AMOLED ដែល​មាន​រាង​កោង​សង​ខាង​និង​ជា​ផ្ទៃ​អេក្រង់​ពេញ។​

ចំណែក OnePlus 5 មាន​ផ្ទៃ​អេក្រង់ ៥,៥ អ៊ីញ​មិន​ជា​ធំ​ប៉ុន្មាន​ទេ​ ហើយ​មាន​រូបរាង​អេក្រង់​មុខ​ស្រដៀង​ទៅ​នឹង​ស្មាតហ្វូន​ដទៃៗ​ទៀត​នៅ​លើ​ទីផ្សារ។ ប៉ុន្តែ​កម្រិត​បង្ហាញ​អេក្រង់​របស់​ OP5 មាន​ត្រឹម​តែ 1080P កម្រិត​ HD AMOLED ធម្មតា​នៅ​ចាញ់​ឆ្ងាយ​ធៀប​ទៅ​នឹង​ S8 ។​
ត្រង់​ចំណុច​នេះ បើ​អ្នក​ពេញ​ចិត្ត​អេក្រង់​ធំ S8 គឺ​ល្អ​បំផុត ប៉ុន្តែ​បើ​ស្រលាញ់​ម៉ូដ​អេក្រង់​សល់​ផ្ទៃ​ហើយ​រាង​តូច​ល្មម OP5 ពិត​ជា​មិន​ខុស​ឡើយ។

២.ការ​រចនា​



តួ​ខ្លួន​របស់​ OnePlus 5 ជា​លោហៈ​រឹង​មាំ​ទាំង​អស់​មិន​ថា​តែ​ផ្នែក​ខាង​ក្រោយ ទោះ​បី​វា​មិន​សូវ​ប្លែក​ភ្នែក ប៉ុន្តែ​យើង​មិន​សូវ​ភ័យ​ខ្លាច​រឿង​ធ្លាក់​បែក​ប្រេះ​ស្រាំ​ឡើយ។ ផ្ទុយ​ទៅ​វិញ S8 ជា​ប្រភេទ​កញ្ចក់​ស្រោប​ពី​ក្រៅ ដែល​មើល​ទៅ​វា​លេច​ធ្លោ ប៉ុន្តែ​រឿង​ធ្លាក់​អាច​ជា​ចាញ់​ OnePlus ។​ ចំពោះ​ការ​ដាក់​ទ្រនាប់​ស្កេន​ក្រយៅដៃ​ យើង​មាន​ជម្រើស ២ សម្រាប់​អ្នក​ទាំង​អស់​គ្នា រវាង​នៅ​ទីតាំង​ក្រោយ​ក្បែរ​កាមេរ៉ា​របស់ S8 និង​នៅ​លើ​ប៊ូតុង​ Home របស់​ OP5 ទាំង​ល្បឿន​​ចាប់​យក​របស់​វា​អាច​ប្រហាក់​ប្រហែល​គ្នា។​
យ៉ាង​ណាមិញ OP5 ចាញ់​គេ​ត្រង់​មុខងារ​ គ្មាន​បំពាក់​អាវ​ក្រោះ​ការពារ​ទឹក​តែ​ម្ដង នៅ​ចាញ់ S8 មាន​អាវក្រោះ​ស្តង់​ដារ​ IP68 ដែល​អាច​ចុច​លេង​ក្នុង​ទឹក​ជម្រៅ​ជាង ១ ម៉ែត្រ​កន្លះ រយៈ​ពេល ៣០ នាទី​បាន​យ៉ាង​ព្រងើយ។

៣.លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន



អ្វី​ដែល​ជា​ចំណុច​រសើប​បំផុត​ ត្រង់​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន OP5 តម្លៃ​ត្រឹម ៤៧៩ ដុល្លារ សឹង​តែ​មាន​កម្លាំង​ប្រហែល​គ្នា​ទៅ​នឹង S8 ដែល​មាន​តម្លៃ​ជាង ៧០០ ដុល្លារ។​

+លក្ខណៈ​សម្បត្តិ​ OP5

-អេក្រង់​ ៥,៥ អ៊ីញ កម្រិត 1080p HD AMOLED
-បន្ទះឈីប​ Snapdragon 835 (ដូច​ S8)
-បំពាក់​ RAM 6GB អង្គ​ផ្ទុក 64GB ឫ​ជម្រើស​ RAM 8GB អង្គ​ផ្ទុក 128GB
-គ្មាន​រន្ធ​បន្ថែម Micro-SD Card
-ដំណើរការ​ Android Nougat ជាមួយ​ Oxygen OS
-កាមេរ៉ា​ក្រោយ​ភ្លោះ​មួយ​គ្រាប់ 20MP មាន​ Aperture f/2.6 និង​មួយ​គ្រាប់​ទៀត 16MP មាន​ Aperture f/1.7
-កាមេរ៉ា​មុខ​ទំហំ 16MP
-ទ្រនាប់​ស្កេន​ក្រយៅដៃ​នៅ​ខាង​មុខ ​​​​​​
-ថាមពល​ថ្ម​ 3,300mAh មាន​មុខងារ​សាក​ថ្ម​រហ័ស Faster Dash Charging (0-92% ក្នុង​មួយ​ម៉ោង)
-USB ប្រភេទ C មាន​រន្ធ​ដោត​កាស និង​បិទ​បើក​ Mute
-ផ្នែក​ក្រោម​ជា​ឧបករណ៍​បំពង​សម្លេង... ​

+លក្ខណៈ​សម្បត្តិ​ S8



-អេក្រង់ ៥,៨ អ៊ីញ កម្រិត Quad HD 2560x1440 ភីកសែល​ ជា​អេក្រង់​ពេញ​កោង​
-ប្រើ​ឈីប​ Snapdragon 835 ឫ​​ Exynos របស់​ SAMSUNG
-ទំហំ RAM 4GB និង​អង្គ​ផ្ទុក 64GB មាន​រន្ធ​បន្ថែម Micro-SD (RAM 6GB តាម​ទីផ្សារ​ប្រទេស​ផ្សេងៗ)
-Android 7.1.1 Nougat ជាមួយ​ប្រព័ន្ធ SAMSUNG TouchWiz
-កាមេរ៉ា​មួយ​គ្រាប់​ទំហំ 12MP ប្រភេទ DualPixel មាន​ Aperture f/1.7
-កាមេរ៉ា​មុខ 8MP មាន​មុខងារ​ Auto-Focus
-មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​និង​មុខ
-ទ្រនាប់​ស្កេន​ក្រយៅដៃ​នៅ​ខាង​ក្រោយ
-មាន​មុខងារ​ការ​ពារ​ទឹក​និង​ធូលី​ដី ​IP68
-ថាមពលថ្ម​ 3,000mAh
-មុខងារ​ Always-On Display
-SAMSUNG Pay
-មាន​រន្ធដោត​កាស​, USB ប្រភេទ​ C និង​មុខងារ​ Bixby AI


បើ​យើង​និយាយ​ពី​ល្បឿន​អាច​ថា​វា​មិន​ជា​ស៊ី​ដាច់​គ្នា​ទេ ប៉ុន្តែ​មុខងារ​កាមេរ៉ា​យើង​មិន​ទាន់​អាច​សន្មត់​បាន​ថា S8 ធ្វើ​បាន​ប្រសើរ​ជាង​ OP5 ឫ​អត់​ឡើយ លុះ​ត្រា​តែ​មាន​វីដេអូ​តេស្ត​សាកល្បង​ពិត​ប្រាកដ​ចេញ​ផ្សាយ​សិន។ សម្រាប់​មុខងារ​ពិសេសៗ ត្រូវ​ទទួល​ស្គាល់​ S8 មាន​ច្រើន​ជាង​ OP5 ។ ប៉ុន្តែ​សម្រាប់​ជម្រើស​ក្រោយ​បំផុត​របស់​ OP5 ដែល​មាន​ RAM 8GB និង​អង្គ​ផ្ទុក 128GB តម្លៃ​របស់​វា​ក៏​នៅ​តែ​ថោក​ជាង​ S8 ដល់​ទៅ​ជិត ២០០ ដុល្លារ​ឯ ណោះ។


៤.កាមេរ៉ា

សម្រាប់​ផ្នែក​កាមេរ៉ា​ OP5 អាច​ធ្វើ​បាន​ប្រហែល​នឹង​ iPhone 7 Plus ខណៈ​វា​មាន​មុខងារ​ថត​រូប​ព្រាល​ដាច់​ Background ក្រោយ​ដូច​គ្នា។​ មុខងារ​ជា​ច្រើន​នៃ​ការ​ថត​រូប​របស់ OnePlus ដូច​ជា​ Pro Mode វា​ជា​មុខងារ​ពិសេស​បំផុត។​

បើ​យើង​ធៀប​ទៅ​នឹង​ S8 ត្រង់​មុខងារ​ Focus វិញ ក្រុមហ៊ុន​ OnePlus បាន​ប្រកាស​ហើយ​ ថា​មាន​ល្បឿន​លឿន​ជាង ៤០ ភាគរយ​ធៀប​នឹង​ OP 3T ដែល​ត្រង់​ចំណុច​នេះ OP5 អាច​ធៀប​ទៅ​នឹង​ S8 បាន។ កាមេរ៉ា​ក្រោយ​ ២ គ្រាប់​ទំហំ 20+16MP វា​ទាំង​ពីរ​ជួយ​បាន​គ្រប់​ស្ថានភាព​នៃ​ការ​ថតរូប​បាន​យ៉ាង​ល្អ។​ ត្រង់​កាមេរ៉ា​មុខ​ទំហំ 16MP អាច​ថត​ Selfie មិន​ថា​នៅ​ទីតាំង​ងងឹត​ វា​ធ្វើ​បាន​ល្អ​បំផុត គួបផ្សំ​នឹង​មុខងារ​ Wide-Angel អាច​ថត​បាន​មនុស្ស​ច្រើន​គ្នា ហើយ​ថត​វីដេអូ​ក្នុង​កម្រិត 1080p ។​
រំលឹក​ថា​ចំពោះ S8 កន្លង​ទៅ បាន​ជាប់​ឈ្មោះ​ជា​ស្មាតហ្វូន​មាន​កាមេរ៉ា​ល្អ​បំផុត ប៉ុន្តែ​បើ​ធៀប​នឹង​ ​OP5 យើង​មិន​អាច​សន្និដ្ឋាន​បាន​ឡើយ​ក្នុង​ពេល​នេះ ព្រោះ​ត្រូវ​រង់ចាំ​វីដេអូ​តេស្ត​ផ្ទាល់​ ទើប​អាច​យក​ជា​ការ​បាន។

៥.តម្លៃ

-OnePlus 5 ទំហំ​ផ្ទុក 64GB មាន​ RAM 6GB តម្លៃ​ ៤៧៩ ដុល្លារ
-OnePlus 5 ទំហំ​ផ្ទុក 128GB មាន​ RAM 8GB តម្លៃ ៥៣៩ ដុល្លារ
​​​​-Galaxy S8 ទំហំ RAM 4GB អង្គផ្ទុក​ 64GB តម្លៃ ៧៤៩ ដុល្លារ​ (ទៅ​តាម​តំបន់)
តម្លៃ​របស់​វា​គឺ​ខុស​គ្នា​ជាង ២៥០ ដុល្លារ ប៉ុន្តែ​លក្ខណៈ សម្បត្តិ​ដូច​ជា​មិន​ខុស​គ្នា​ច្រើន​ឡើយ។​ ត្រង់​ចំណុច​នេះ​ក៏​សំខាន់​លើ​អ្នក​ផ្ទាល់ បើ​អ្នក​ស្រលាញ់​ស្មាតហ្វូន​មាន​រូបរាង​ស្អាត​​ ទាន់​សម័យ និង​មាន​អេក្រង់​ធំ ហើយ​អាវក្រោះ​ការពារ​ទឹក គួរ​រើស​យក S8 ប៉ុន្តែ​បើ​អ្នក​គិត​ថា​ត្រឹម​រូបរាង​វា​មិន​សំខាន់ ហើយ​មុខងារ​ការពារ​ទឹក វា​មិន​ជា​ចាំ​បាច់​សម្រាប់​អ្នក អ្នក​ក៏​គួរ​សាកល្បង​រើស​យក​ OnePlus 5 ហើយ​សល់​លុយ ២៥០ ដុល្លារ​ទុក​ទៅ​ទិញ​របស់​របរ​អ្វី​ផ្សេង​ទៀត​ក៏បាន។
បន្ត​ចុច​អាន៖

ប្រភព៖ GottabeMobile ប្រែសម្រួល៖ កៅ រក្សា                      

Tuesday, March 28, 2017

ក្នុង​កម្មវិធី​សមាជ​​ទូរសព្ទ​ពិភពលោក​កាល​ពី​យប់​មិញ​ Huawei បាន​បញ្ចេញ​ស្មាតហ្វូន​លំដាប់​កំពូល​របស់​ខ្លួន​ម៉ូដែល​ P10 និង P10 Plus ដែល​មាន​ចំណុច​ថ្មីៗ​មួយ​ចំនួន​ខុស​ប្លែក​ពី P9 និង P9 Plus។ ខាង​ក្រោម​នេះ​នឹង​ប្រៀប​ធៀប​ត្រួស​រវាង​ P9/P9 Plus និង P10/P10 Plus៖

#ការ​រចនា ​៖





P10/P10 Plus ​មាន​ការ​រចនា​រូបរាង​ខុស​ប្លែក​ពី​ P9/P9 Plus ​ដោយ​មាន​​ចំណុច​​ជ្រុង​ទាំង​បួន​​មាន​រាង​កោង​ស្រដៀង​ទៅ​នឹង​ iPhone 6 ដែរ ខុស​ពី​ P9/P9 Plus មាន​រាង​ជ្រុង។ លើស​ពី​នេះ​នៅ​ផ្នែក​ខាង​ក្រោយ​របស់​ P10 ក៏​មាន​ខ្សែ​អង់តែន​ស្រដៀង​នឹង iPhone 7 ទៀត​ផង។



ចំណុច​ខុស​ប្លែក​មួយ​ទៀត​គឺ​ទ្រនាប់​ស្កេន​ក្រយៅដៃ​បាន​ប្ដូរ​ពី​ផ្នែក​ខាង​ក្រោយ​មក​នៅ​ផ្នែក​ខាង​មុខ​វិញ​លើ P10/P10 Plus។ Huawei ក៏​បាន​បន្ថែម​ពណ៌​លេច​ៗ​ចំនួន​ពីរ​លើ​ P10 រួម​មាន​​ពណ៌​ខៀវ​ និង​ពណ៌​បៃតង រួម​ជា​មួយ​ពណ៌​ខ្មៅ​, មាស​, ផ្កាឈូក និង ពណ៌​ប្រាក់។


#អេក្រង់ ៖





​​​​​​​​​​​​​P10 ​មាន​ទំហំ​អេក្រង់​ ៥,២ អ៊ីញ​ ធំ​ជាង​ P9 ​តែ​​ ០,១ អ៊ីញ​ប៉ុណ្ណោះ​ ហើយ​ P10 Plus និង P9 Plus គឺ​មាន​អេក្រង់ ៥,៥ អ៊ីញ​​ដូច​គ្នា។ P9/P9 Plus និង P10 សុទ្ធ​តែ​មាន​អេក្រង់​កម្រិត​ Full HD (1080x1920) ដូច​គ្នា ​លើក​លែង​តែ​ P10 Plus មាន​កម្រិត​ Quad HD (2560x1440) អាច​បង្ហាញ​រូបភាព​បាន​​​ដិត​​ និង ច្បាស់​ជាង។

#កាមេរ៉ា ៖





ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​លើ​ P10 ទាំង​ពីរ​ប្រភេទ​​បាន​អាប់ដេត​ថ្មី​​ដោយ​​កាមេរ៉ា​​ធម្មតា​​មាន​កម្រិត​ ១២ MP និង ​កាមេរ៉ា​សម្រាប់​ថត​រូប​ ស-ខ្មៅ​ មាន​កម្រិត​ ២០ MP ឯ​ណោះ។ ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នេះ​ផលិត​ឡើង​ដោយ​ Leica ដែល​មាន​ Aperture f/2.0 អាច​ចាប់​យក​រូបភាព​បាន​ល្អ​ក្នុង​ទី​ងងឹត។ ចំណែក​ឯ​កាមេរ៉ា​មុខ​នៅ​តែ​មាន​កម្រិត​ ៨ MP ដដែល។

#ម៉ាស៊ីន​ ៖





បន្ទះ​ឈីប​ថ្មី​ដែល​បំពាក់​លើ​ P10/P10 Plus គឺ​ជា​ម៉ូដែល​ Kirin 960 ផលិត​ឡើង​ដោយ​ Huawei ផ្ទាល់​ដែល​មាន​ទំហំ​ RAM 4 GB សម្រាប់​ P10 និង P10 Plus មាន​ជម្រើស​ RAM 4 GB និង 6 GB។ អង្គ​ផ្ទុក​ទិន្នន័យ​មាន​ទំហំ​ចាប់​ពី​ 64 GB និង​មាន​រន្ធ​សម្រាប់​បន្ថែម​ទំហំ​បាន។


#ប្រព័ន្ធ​ប្រតិបត្តិការ ៖


ទាំង​ P10/P10 Plus មាន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.0 Nougat មក​ស្រាប់​ដោយ​ប្រើ​ប្រាស់​ UI Huawei Emotion ជំនាន់​ 5.1 របស់​ Huawei។


#ថ្ម ៖

ថាមពល​ថ្ម​មាន​ទំហំ​កាន់​តែ​ធំ​ជាង​មុន​ដោយ​ P10 មាន​ទំហំ​ ៣២០០ mAh អ្នក​ប្រើ​ធម្មតា​អាច​ប្រើ​បាន​ ១,៨ ថ្ងៃ​សម្រាប់​ការ​សាក​បំពេញ​ម្ដង ឯ​អ្នក​ប្រើ​ប្រាស់​​លើស​ពី​ធម្មតា​អាច​ប្រើ​បាន​ ១,៣ ថ្ងៃ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ Huawei។ ចំណែក​ឯ​ P10 Plus មាន​ទំហំ​ ៣៧៥០ mAh ​ហើយ​ទាំង​ពីរ​ម៉ូដែល​សុទ្ធ​តែ​មាន​​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​បាន​លឿន​ Huawei Super Charge។

#តម្លៃ ៖

ស្មាតហ្វូន​ម៉ូដែល​ទាំង​ពីរ​នឹង​មាន​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ជា​ច្រើន​ជុំ​វិញ​ពិភពលោក​ចាប់​ពី​ខែ​មីនា​​ខាង​មុខ​នេះ​ត​ទៅ​ដោយ​​តម្លៃ​មាន​ដូច​ខាង​ក្រោម៖

  • P10 អង្គ​ផ្ទុក​ 64 GB និង​ RAM ​ 4 GB តម្លៃ​​ប្រមាណ​** ៦៨៧ ដុល្លារ**
  • -P10 Plus អង្គ​ផ្ទុក​ 64 GB និង​ RAM ​ 4 GB តម្លៃ​​ប្រមាណ​** ៧៤០ ដុល្លារ**
  • ​​-P10 Plus អង្គ​ផ្ទុក​ 128 GB និង​ RAM ​ 6 GB តម្លៃ​​ប្រមាណ​** ៨៤៥ ដុល្លារ**
  • ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង         

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget