Friday, August 4, 2017

ដូច​ទៅ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Apple នឹង​ប្រព្រឹត្តិ​ទៅ​នៅ​អំឡុង​ខែ​កញ្ញា។ នៅ​ឆ្នាំ​នេះ​គេ​ជឿជាក់​ថា​មាន iPhone ចំនួន ៣ ម៉ូដែល​រួមមាន iPhone 7s/7s Plus និង iPhone 8 ត្រៀម​លេចចេញ​មុខ​មាត់​ពិត​នៅ​ថ្ងៃ​នោះ។ ក្នុង​នោះ​មាន ៧ ចំណុច​ដែល​ភាគរយ​ខ្ពស់​គេ​សង្ឃឹម​នឹង​អាច​កើត​ឡើង​សម្រាប់ iPhone 8។


១.ការ​ផ្លាស់ប្ដូរ​តួ​ខ្លួន


អំឡុង Apple ដាក់​បង្ហាញ iPhone 7s/7s Plus ប៉ុន្តែ​រូបរាង​របស់​ស្មាតហ្វូន ២ ម៉ូដែល​នោះ ទំនង​ជា​មិន​ខុស​គ្នា​ច្រើន​ទៅ​នឹង iPhone 7/7 Plus ធម្មតា​ឡើយ។ អ្វី​ដែល​ពិសេស​គឺ iPhone 8 រូបរាង​របស់​វា​នឹង​ខុស​ពី​គេ​ដាច់​ស្រឡះ ដោយ​មាន​ផ្ទៃ​អេក្រង់​ពេញ ស្រដៀង​ទូរសព្ទ Galaxy S8 នៃ​ក្រុមហ៊ុន SAMSUNG។ ម្ល៉ោះហើយ​វត្តមាន iPhone 8 ក៏​អាច​នឹង​បង្វែរ​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ដទៃ​ទៀត ដើរ​តាម​គន្លង​រូបរាង​ស្រដៀង​គ្នា​នោះ។​

២.ប្រព័ន្ធ​ស្កេន​ក្រយៅដៃ​បង្កប់

ខណៈ​ដែល​គ្រប់​ពាក្យ​ចចាមអារ៉ាម​បាន​លើក​ឡើង​ពី​ការ​បំពាក់​អេក្រង់​ពេញ​សម្រាប់ iPhone 8 ជា​ហេតុ​នាំ​ឱ្យ​ប្រព័ន្ធ​ស្កេន​ក្រយៅដៃ Touch ID ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​ថ្មី។ អ្នក​ខ្លះ​ជឿ​ថា​អាច​ជា​ប្ដូរ​ទៅ​បំពាក់​ក្រោយ​ខ្នង​ម៉ាស៊ីន, ខ្លះ​ទៀត​ថា​បង្កប់​លើ​ប៊ូតុង Power ឬ​អាច​បង្កប់​ក្រោម​ផ្ទៃ​អេក្រង់។ ប៉ុន្តែ​រឿងរ៉ាវ​ជាក់លាក់​បែប​ណា​នោះ មិន​ទាន់​មាន​នរណា​អាច​ប្រាកដ​ទុក​មុន​បាន​នៅ​​ឡើយ។​

៣.កាមេរ៉ា​ភ្លោះ​កាន់​តែ​ពិសេស


ទូរសព្ទ iPhone 8 មាន​គំរូ​ដ្យាក្រាម​ជា​ច្រើន បាន​បង្ហាញ​ទំនង​ជា​ផ្លាស់ប្ដូរ​កាមេរ៉ា​ភ្លោះ​មក​ជា​បញ្ឈរ​វិញ ក្រៅ​ពី​មុខងារ​ពិសេស​អាច​ថត​មុខងារ Portrait Mode ដូច​ទៅ​ iPhone 7+ ក៏​នឹង​បន្ថែម​នូវ​បច្ចេកវិទ្យា​ពិសេស AR ដែល​កំពុង​ពេញ​និយម​ខ្លាំង​​នា​ពេល​បច្ចុប្បន្ន។

៤.បំពាក់​ឈីប A11


រាល់​ការ​បង្ហាញ iPhone ថ្មី មួយ​ជំនាន់​នឹង​មាន​ការ​វិវត្ត​បន្ទះ​ឈីប​ថ្មី​មួយ។ iPhone 7s/7s Plus និង iPhone 8 នឹង​បំពាក់​នូវ​បន្ទះ​ឈីប​ A11 ជំរុញ​ឱ្យ​ល្បឿន​ដំណើរការ​ម៉ាស៊ីន មិន​ថា​លើ iOS 11 កាន់​តែ​លឿន រហ័ស​ទាន់​ចិត្ត ខុស​ពី​ iPhone ជំនាន់​ចាស់ៗ។​

៥.មុខងារ​សាក​ថ្ម​ឥត​ខ្សែ


Wireless Charging ឬ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ មិន​មែន​ជា​បច្ចេកវិទ្យា​ថ្មី សម្រាប់​ទីផ្សារ​ស្មាតហ្វូន​នោះ​ទេ ខណៈ​ពពួក​ស្មាតហ្វូន Android ជា​ច្រើន​ជំនាន់​បាន​ប្រើប្រាស់​វា។ យ៉ាងណាមិញ​ចំពោះ​ iPhone 8 ក៏​នឹង​បង្ហាញ​មុខងារ​នោះ​ដូច​គ្នា ប៉ុន្តែ​អាច​មាន​លក្ខណៈ​ខុស​ពី​គេ និង​មុខងារ​ពិសេស​ប្លែក។

៦.ប្រភេទ​ថ្ម​ជំនាន់​ថ្មី


កន្លង​ទៅ​ពពួក iPhone ជា​ច្រើន​ជំនាន់ បាន​បំពាក់​ថ្ម​រាង​ចតុកោណកែង ប៉ុន្តែ iPhone 8 នឹង​មាន​ការ​ផ្លាស់ប្ដូរ។ របាយការណ៍​មួយ​បាន​ចុះ​ផ្សាយ Apple បាន​ចាប់ដៃ LG ទទួល​ផ្គត់ផ្គង់​ថ្ម​រាង​អក្សរ L សម្រាប់ iPhone ឆ្នាំ ២០១៨ ប៉ុន្តែ​ iPhone នៅ​ឆ្នាំ​នេះ ក៏​ប្រហែល​ទទួល​បាន​អត្ថប្រយោជន៍​ខ្លះ​ពី​ការ​សហការ​មួយ​នោះ។​

៧.បច្ចេកវិទ្យា A True Tone Display


ពពួក iPad Pro មាន​មុខងារ​ពិសេស​មួយ​គេ​ហៅ​ថា A True Tone Display ដែល​ជា​ធម្មតា​អេក្រង់​នឹង​ប្ដូរ​ពណ៌​ផ្អែក​ទៅ​តាម​បរិយាកាស​ផ្លាស់ប្ដូរ​នៅ​ជុំវិញ​ខ្លួន។ iPhone 8 អាច​នឹង​ក្លាយ​ជា iPhone ដំបូង ទទួល​បាន​មុខងារ​នោះ ប៉ុន្តែ​ចំពោះ iPhone 7s/7s Plus គេ​ក៏​មិន​ប្រាកដ​ថា​អាច​ទទួល​បាន​ឬ​អត់​នោះ​ដែរ។​ ​​​​​​

ប្រភព៖ PhoneArena ប្រែសម្រួល៖ កៅ រក្សា                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget