ខាងក្រោមនេះ ជាចំណុចដែលលោកអ្នកត្រូវអនុវត្តន៍ មុននឹងសម្រេចចិត្ត Restore ឬ Update iPhone ឬ iPad លោកអ្នកចេញពីការ Jailbreak ។
@មុននឹង Restore
មានហេតុផលជាច្រើនដែលអាចជាមូលហេតុ
ឲ្យអ្នក Restore ឧបករណ៍ដែលកំពុងប្រើ
ប៉ុន្តែមានហេតុផលតែមួយដែលអ្នកប្រើគ្រប់គ្នា ចង់បាននោះគឺ ការ
Update ទៅជំនាន់ចុងក្រោយរបស់ iOS ដែលភាគច្រើននៃកំណែប្រែចុងក្រោយ
មិនអាច Jailbreak បាននៅឡើយ ។ បច្ចុប្បន្ននេះ iOS 7.1.2 អាច Jailbreak
បានដោយជោគជ័យ (តែលឺថា មានភ្ជាប់ Malware មកជាមួយ សូមប្រយ័ត្ន)
តែក៏មិនមែនមានន័យថា អ្នកអាច Upgrade ដោយគ្រាន់តែចូលទៅកាន់ Settings > General > Software Update បាននោះទេ ។
ឧបករណ៍ iOS មួយចំនួនត្រូវការ Jailbreak
ជាចាំបាច់ ដើម្បីអាចប្រើបាន ដែល iPhone មួយចំនួនបានជាប់ Lock
ពីស្រុកគេមក ហើយអាច Unlock វិញបាន ដោយការ Jailbreak ។ ប្រសិនបើអ្នក
Restore ឬ Update នោះអ្នកនឹងបាត់ Unlock ចេញពី iPhone នោះហើយ
វាអាចនឹងគាំង iPhone ក៏ថាបាន ។
អត្ថបទគួរអាន៖ ចំណុចគួរពិចារណាក្នុងការ Unlock iPhone
វិធីតែមួយគត់ដែលអាច Restore Unlock បានគឺត្រូវរក្សាទុក (Save) SHSH blobs ដែលជាអាចបញ្ជាក់ទូរស័ព្ទនោះ
ជាមួយ Apple បាន ។ យ៉ាងណាមិញ ការអនុវត្តបែបនេះបានតែជាមួយការ
Downgrade តែប៉ុន្នោះ ហើយពិបាកនឹងកំណត់ថាវាអាចជោគជ័យបានឬអត់ ទៀតផង ។
ចំណុចគួរចងចាំ៖
ក្នុងហេតុផលនេះ លោកអ្នកមិនគួរ Upgrade ឬ Restore កំណែប្រែ iOS
ដែលមានក្នុង iPhone អ្នកនោះទេ ប្រសិនបើ iPhone លោកអ្នកត្រូវការ
Jailbreak ដើម្បី Unlock ទូរស័ព្ទនោះ ។
@វិធី Restore ឲ្យបានត្រឹមត្រូវ
បើឧបករណ៍ iOS
លោកអ្នកមិនមានបញ្ហាដូចលើកឡើងខាងលើ (Original Unlock)
ហើយលោកអ្នកមិនចង់ឈឺក្បាលបញ្ហាអស់ថាមពលថ្មលឿនខុសប្រក្រតី
សូមអនុវត្តន៍តាមជំហានខាងក្រោម ។ សូមកុំ Update តាមវិធី OTA (On the
Air) ដោយគ្រាន់តែ Update តាម 3G ឬ WiFi អី ។
- សូមទាញយក ឬ Update កម្មវិធី iTunes ក្នុងកុំព្យូទ័រទៅ កំណែប្រែចុងក្រោយ ។
- សូមចូលទៅ Settings > iCloud ហើយ Disable Find my iPhone/iPad ។
- ភ្ជាប់ឧបករណ៍ iOS របស់អ្នកទៅកាន់កុំព្យូទ័ររបស់អ្នក តាមរយៈខ្សែ USB នៅពេល iPhone/iPad មាននៅក្នុង iTune សូមជ្រើសរើស Device ដែលអ្នកភ្ជាប់នោះ ។
- ចូលទៅ Summary Tab ហើយចុចលើពាក្យ Restore ។
- សូមបដិសេធចំពោះ រាល់ការ Invite ឱ្យបង្កើតការ Backup (សំបុកអាយធីនឹងបញ្ជាក់មូលហេតុខាងក្រោម *) ។
- រង់ចាំរហូតដល់ដំណើរការបញ្ចប់ សូមកុំទាន់ដកខ្សែចេញពី ឧបករណ៍ iOS របស់អ្នកភ្លាម សូមរងចាំរហូតដល់វារួចរាល់ (Activated) ។ បន្ទាប់មកសូមធ្វើការ ភ្ជាប់ Apple ID ។
- បើអាចទៅរួចសូមធ្វើការ Restore ពីការ Backup ដែលអ្នកបានបាន Backup មុននឹង Jailbreak ។
“ករណីឧបករណ៍ iOS របស់អ្នកមិនបង្ហាញនៅក្នុង iTunes”
ប្រសិនបើ iPhone/iPad
របស់អ្នកមិនបង្ហាញនៅក្នុង iTunes ក្នុងពេលដែលអ្នកព្យាយាម Restore
នោះទេ អ្នកត្រូវចូលទៅកាន់ DFU mode មុននឹងធ្វើការ Restore
- សូមចុចបិទ ឧបករណ៍ iOS របស់អ្នក ។
- ចុចប៊ូតុង Power ឱ្យជាប់ប្រហែល ៣ វិនាទី ។
- ចុចលើប៊ូតុង Home ឱ្យជាប់ដំណាលគ្នានឹងប៊ូតុង Power ប្រហែល ១០ វិនាទី ។
- លែងប៊ូតុង Power ប៉ុន្តែកុំទាន់លែងប៊ូតុង Home ចុចឱ្យជាប់ទៀតប្រហែល ១៥ វិនាទី ។
- ឧបករណ៍ iOS របស់អ្នកត្រូវបានបង្ហាញនៅលើ iTunes ហើយអ្នកអាចធ្វើតាម ជំហានទី ៣ខាងលើ ។
@ហេតុអីមិន Backup ពេលកំពុង Restore? *
មានទស្សនៈជាច្រើនចំពោះការ Backup ឧបករណ៍
iOS នៅពេល Jailbreak ហើយ ថាជាគំនិតដែលមិនត្រឹមត្រូវ ។
ដោយមានហេតុផលមួយចំនួនដែលមិនគួរឱ្យអ្នកធ្វើការ Backup នៅពេល
Jailbreak ហើយ៖ វាអាចជាភស្តុតាងប្រាប់ Apple ថា ឧបករណ៍
iOS របស់អ្នកធ្លាប់បាន Jailbreak រួចមកហើយដូចនេះអាចធ្វើការឱ្យ
បាត់បង់ការធានា (warranty) ។
ប្រសិនបើលោកអ្នកធ្វើការ Backup
នោះទិន្នន័យដែលមានក្នុងប្រព័ន្ធរបស់ ឧបករណ៍ iOS លោកអ្នក ក៏ត្រូវបាន
Backup ផងដែរ ដែលទិន្នន័យទាំងនោះ នឹងមិនអាចលុបចោលបានទេ នៅពេលក្រោយ ។
ភាគច្រើននៃទិន្នន័យដែលជាប់ក្នុងប្រព័ន្ធ ជាប្រភេទ Tweak
ឬកម្មវិធីដែលអ្នកដំឡើងពេលដែលបាន Jailbreak ហើយ ។
នេះជាកត្តាមួយដែលអាចប៉ះពាល់ដល់ទំហំរក្សាទុករបស់លោកអ្នក
ឲ្យកាន់តែតិចៗទៅ ។
ដំណោះស្រាយបញ្ហាទំហំផ្ទុកខ្វះខាត ដែលអ្នកអាចពង្រីកទំហំរហូតដល់ 1,000 GB ចុចទីនេះ ។
តើឧបករណ៍
iOS លោកអ្នកធ្លាប់បាន Jailbreak ដែរឬទេ? សូមប្រាកដថា iPhone
លោកអ្នកមិនជាប់ Lock ទេ មុននឹងសម្រេចចិត្ត Restore ឬ Update iOS
ទៅជំនាន់ថ្មី ដោយចោល Jailbreak ដែលអ្នកកំពុងប្រើ ។
សូមទាក់ទងអ្នកជំនាញ បើមិនលោកអ្នកស្រពិចស្រពិល ។ សូមដាក់មតិ
ឬសំណួរនៅក្នុងប្រអប់ខាងក្រោម បើលោកអ្នកត្រូវការជំនួយបឋម
ពីសំបុកអាយធី ។
0 comments:
Post a Comment