Sunday, August 13, 2017

បើ​ក្រឡេក​ទៅ​មើល​ផ្នែក​ខាង​លើ​បង្អស់​នៃ​កម្មវិធី Facebook អ្នក​នឹង​ឃើញ​រង្វង់​នៃ​គណនី​ជា​ច្រើន ដែល​យើង​ហៅ​មុខងារ​នោះ​ថា Stories។ អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​បង្ហោះ​នូវ​រូបភាព​ឬ​វីដេអូ​វែង​បំផុត​ ២០ វិនាទី​ក្នុង Timeline របស់​ពួក​គេ។​ រាល់​រូបភាព​និង​វីដេអូ​ដែល​បង្ហោះ​ចេញ​ទៅ គឺ​អាច​មើល​ឃើញ​ក្នុង​រយៈ​ពេល​ត្រឹម​ ២៤ ម៉ោង​ប៉ុណ្ណោះ ដូច​ទៅ​នឹង​កម្មវិធី Snapchat និង Instagram ដែរ។​

+វិធី​ប្រើប្រាស់ Stories លើ Facebook (សម្រាប់​តែ​ទូរសព្ទ) ៖

  • -ក្រឡេក​ផ្នែក​ខាង​លើ​នៃ​ Facebook មាន​រង្វង់​មួយ ជា​រូប​យន្តហោះ​ដែល​មាន​អក្សរ Direct (ករណី​បើ​ថ្ងៃ​នេះ​អ្នក​បាន​ផុស​រូប​អ្វី វា​នឹង​លោត​បង្ហាញ​ក្នុង​តារាង​នោះ) ឬ​ម្យ៉ាង​ទៀត​អាច​ចុច​ Your Story ផ្ទាល់​តែ​ម្ដង​ក៏​បាន
  • -ចុច​ពាក្យ Send Photo/Video ដើម្បី​ចូល​ទៅ​កាន់​ផ្ទាំង​កាមេរ៉ា
  • -អ្នក​អាច​ធ្វើ​ការ​កែច្នៃ​រូបភាព​ចាស់​តាម​រយៈ​ Camera Roll ក៏​បាន ដោយ​ចុច​លើ​ផ្នែក​បណ្ដុំ​រូប​តូច​មួយ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​បង្អស់ ចំហៀង​ខាង​ស្ដាំ​ឬ​ចង់​ថត​ផ្ទាល់​សារ​ជា​ថ្មី ដោយ​រូបភាព​ថត​ធម្មតា​ និង​វីដេអូ​ចុច​លើ​ប៊ូតុង​ថត​ឲ្យ​ជាប់​កុំ​លេង​ដៃ​ដល់​ថត​ចប់ (បញ្ជាក់: មិន​អាច​លើស ២០ វិនាទី)
  • -អ្នក​ក៏​អាច​ធ្វើ​ការ​ប្ដូរ​ Filter ដែល​តម្រូវ​ឲ្យ​អូស​ផ្នែក​អេក្រង់​ចុះ​ក្រោម​ឡើង​លើ សម្រប​នឹង​គ្រាប់​ចុចៗ​មាន​ចំហៀង​ខាង​ឆ្វេង​ដៃ
  • -ពេល​ថត​ហើយ​ អ្នក​អាច​ធ្វើ​ការ​បញ្ចូល Text (អក្សរ) ឬ​ម៉ូដ​បន្ទាត់​ជា​ច្រើន ដែល​ Tool របស់​វា​ មាន​នៅ​ផ្នែក​ខាង​ក្រោម​បង្អស់
  • -ចូល​ដល់​ជំហាន​បន្ទាប់ អ្នក​អាច​ធ្វើ​ការ​ជ្រើសរើស​ថា​ត្រូវ​បង្ហោះ Stories នោះ​ជា​លក្ខណៈ Public ទៅ​កាន់​បុគ្គល​ណា​ម្នាក់ តាម​រយៈ​កំណត់​ដោយ​ខ្លួន​ឯង។​

សរុប​មក​ការ​ប្រើប្រាស់ Stories នៅ​លើ Facebook អាច​និយាយ​ថា​ងាយ​ស្រួល​ហើយ​សាមញ្ញ ជាង​ Instagram ​ព្រោះ​មិន​សូវ​មាន​មុខងារ​​ច្រើន​នោះ​ឡើយ៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget