12 June 2014 គន្លឹះ Android, គន្លឹះ iPhone
LINE
ជាកម្មវិធីសម្រាប់ជជែកគ្នាមួយដែលទទួលបានការគាំទ្រពីអ្នកប្រើប្រាស់យ៉ាងសន្ធឹកសន្ធាប់
ដោយសារតែកម្មវិធី មួយនេះអាចឱ្យអ្នកប្រើប្រាស់អាច CHAT
លេងជាមួយគ្នាទាំងអក្សរ និង សំលេងព្រមទាំងអាចផ្ញើរូបឱ្យគ្នាបានលឿន
និងមាន Sticker ស្អាតៗ។
នៅពេលនេះសំបុកអាយធីសូមបង្ហាញនូវគន្លឹះមានប្រយោជន៍មួយចំនួន
របស់កម្មវិធី Line ដែលលោកអ្នកប្រហែលជាមិនដឹង ឬ
ក៏បានដឹងមិនទាន់ច្បាស់នៅឡើយ ។

របៀបដកលេខទូរសព្ទ័ចេញពី Line (Unlink Phone Number )
អ្នកបានចុះឈ្មោះប្រើប្រាស់
Line ដំបូងដោយប្រើប្រាស់លេខទូរសព្ទ័
ហើយអ្នកមិនអាចដកលេខទូរសព្ទ័របស់អ្នកចេញវិញបានឬ
ក៏អ្នកចង់ប្តូរលេខទូរសព្ទថ្មីសូម៖
- 1/ បើកកម្មវិធី LINE ចុចលើ More > Settings > Accounts.
- 2/ នៅពេលនេះអ្នកនឹងឃើញ Logo របស់ Facebook សូមធ្វើ Link ទៅកាន់ Facebook Accountរបស់អ្នក (ប្រសិនបើ Link ហើយសូមបន្តរទៅជំហានខាងក្រោមទៀត)
- 3/ នៅពេលពាក្យ Link ប្តូរទៅ Unlink សូមធ្វើការ Uninstall LINE ចេញពីទូរសព្ទ័របស់អ្នកសិន
- 4/ បន្ទាប់មកសូមធ្វើការ Install LINE នៅលើទូរសព្ទ័ដៃរបស់អ្នកសារជាថ្មី។ (សម្រាប់ Android សម្រាប់ iOS) បន្ទាប់មកសូមបើក LINE របស់អ្នកឡើងវិញ។
- 5/ បន្ទាប់មកសូម ធ្វើការ Link ជាមួយ Account Facebook របស់អ្នកម្តងទៀត
- 6/ ប្រសិនបើមានតម្រូវឱ្យវាយ លេខកូដសម្ងាត់សូម វាយបញ្ជូលលេខ 4ខ្ទង់ខាងចុងរបស់លេខទូរសព្ទ័របស់អ្នកដែលប្រើជាមួយ Line កាលពីមុនជាការស្រេច។

ទប់ស្កាត់ការ Add Contact ដោយស្វ័យប្រវតិ្ត
ប្រសិនប្រើអ្នកមិនចង់ឱ្យអ្នកដែលស្គាល់លេខទូរសព្ទ័របស់អ្នក
Add អ្នកចូលទៅក្នុង LINE contact របស់គេដោយស្វ័យប្រវត្តិទេនោះ
លោកអ្នកអាចបិទវាបានដោយនៅពេលដែលគេ Add
អ្នកគេត្រូវរបស់ចាំរហូតដល់អ្នកយល់ព្រមនូវសំណើរបស់គេ ។
- 1/ ចូលទៅ LINE > More > Settings.
- 2/ ចុចលើ Friends ហើយដក Tick នៅលើ Allow Others to Add.

កែប្រែគុណភាពរូបភាពពីមិនច្បាស់ទៅជាច្បាស់
តាមធម្មតារូបភាពដែលមិត្តរបស់អ្នកបានផ្ញើមកអ្នកតាមរយៈ
CHAT
ត្រូវបានប្តូរទៅជាអន់ជាងរូបភាពដើមដើម្បីឱ្យអ្នកទទួលបានរូបភាពនោះលឿន។
សូមធ្វើដូចខាងក្រោមដើម្បីធ្វើឱ្យរូបភាពរបស់អ្នកទៅជាច្បាស់ធម្មតាដូចរូបដើម។
- 1/ បើក LINE ចុចលើ More > Settings.
- 2/ ចុចលើ Chats & Voice > Photo Quality ប្តូរពី Low ទៅ Normal.

ប្តូរសំលេងរោទ៍
អ្នកអាចផ្លាស់ប្តូរសំលេងរោរ៍នៅពេលមានមិត្តរបស់អ្នកChat មករកអ្នកបានដែរដោយចូលទៅ៖
- 1/ បើក LINE app ហើយចុចលើ More > Settings.
- 2/ ចុចលើ Notifications > Tone បន្ទាប់មកជ្រើសសម្លេងដែលអ្នកពេញចិត្ត

លុប, Forward ឬ រក្សារទុកMessages ចូលទៅ Note
អ្នកអាច លុបសារ ឬ Forward សារទៅកាន់អ្នកផ្សេង ឬ រក្សារទុកសារដាក់ក្នុង Note ដែលជម្រើសទាំងនេះមាននៅក្នុង Edit Messages
- 1/ ចូលទៅកាន់ chat room របស់មិត្តណាមួយរបស់អ្នកហើយចុចលើើ សញ្ញាព្រួញចុះក្រោម ដែលស្ថិតនៅខាងលើឈាងខាងស្តាំ. ចុចលើពាក្យ Edit Messages ។
- 2/ ជ្រើសរើសជម្រើសសកម្មភាពដែលអ្នកចង់ធ្វើ (Delete Messages, Forward or Save to Note) ។
- 3/ បន្ទាប់មក Tick ទៅលើសារណាមួយដែលអ្នកចង់លុប ហើយចុចលើ Delete (ឧទាហរណ៍ទៅលើការលុបសារ) ។

បិទសារ Invite ផ្សេងៗ ដែលមានក្នុង LINE Family
មិត្តរបស់អ្នកនៅក្នុង
LINE ផ្ញើសារ Invite អ្នកឱ្យលេង Games ផ្សេងៗដែលមាននៅក្នុង LINE
Family ដែលអ្នកមានអារម្មណ៍រំខានពីវា ដូចនេះអ្នកក៏អាចបិទវាបានដែរ។
- 1/ ចូលទៅក្នុង LINE ចុចលើ More > Settings > Notifications > Additional Services.
- 2/ នៅខាងក្រោម Unauthorized Apps, ដក Tickពី Receive Messages.

Backup Chat History
រាល់ Chart history
របស់អ្នកមិនបានរក្សារទុកនៅក្នុង LINE cloud server
នោះទេមានន័យថានៅពេលដែលអ្នក Uninstall LINE ពីទូរសព្ទ័ដៃអ្នកហើយ
នោះរាល់ Chat
របស់អ្នកពីមុនមកនឹងត្រូវបាត់អស់ដូចនេះដើម្បីរក្សារទិន្នន័យទាំងនោះបានអ្នកអាចធ្វើការ
Backup បាន ។
- 1/ ចូលទៅកាន់ chat room របស់មិត្តណាមួយរបស់អ្នកដែលអ្នកចង់រក្សារទុក ហើយចុចលើ សញ្ញាព្រួញចុចក្រោម ដែលស្ថិតនៅខាងលើខាងស្តាំហើយចុចលើ Chat Settings។
- 2/ ចុចលើ Backup Chat History ហើយជ្រើសយក Backup as a Text File ឬ Backup All នោះទិន្នន័យរបស់អ្នកនឹងធ្វើការរក្សារទុកនៅក្នុង Cloud ដូចជា Dropbox ជាដើម ។
- 3/ ប្រសិនបើអ្នកជ្រើសយក Backup as a Text File អ្នកមិនអាច Restore Chat Historyវិញបានទេ។ ប្រសិនបើជ្រើស Backup All អ្នកអាច Restore បាន ។

មើលរូបភាព ឬ រក្សារទុករូបភាពដែលមិត្តអ្នកបានផ្ញើមកពីមុន
អ្នកមិនចាំបាច់
Scroll រកមើលរូបភាពនៅក្នុង History Chat
ដែលមិត្តអ្នកបានផ្ញើមកពីមុននោះទេ
ហើយអ្នកក៏អាចធ្វើការរក្សារទុកឬប្តុំជា Album
- 1/ ចូលទៅកាន់ LINE ហើយចូលទៅ chat room ណាមួយរបស់មិត្តអ្នកដែលមានរូបភាព
- 2/ ចុចលើសសញ្ញាព្រួចចុះក្រោម ហើយចុច Photos.
- 3/ ចុចលើ Save ដែលស្ថិតនៅខាងក្រោម ហើយ tick ទៅលើ រូបភាព ដែលអ្នកចង់រក្សារទុក អ្នកអាចជ្រើសទីតាំងក្នុងការរក្សារទុកនៅក្នុង LINE chat album ឬនៅក្នុងទូរសព្ទ័ដៃផ្ទាល់។

0 comments:
Post a Comment