
Huawei Mate 9 បំពាក់មកជាមួយអេក្រង់ទំហំ5.9 inchដែលធំជាងគូប្រជែងនានាដូចជាOne Plus 3T, Samsung Galaxy S7 Edge រួមទាំងiPhone 7Plusផងដែរ។ទំហំអេក្រង់ធំ មិនមែនមានន័យថាវាធំពិបាកកាន់នោះទេ ដោយសារតែHuawei បានរចនារូបរាងរបស់Mate 9 បានល្អឥតខ្ចោះ ទើបធ្វើអោយទំហំរបស់Mate 9 ប្រហាក់ប្រហែលនឹងiPhone 7Plusដែលមានអេក្រង់ត្រឹម5.5 inch ប៉ុណ្ណោះ។
2. កាមេរ៉ាខ្លាំង

រូបខាងឆ្វេងថតដោយMate 9 និងខាងស្តាំដោយiPhone 7Plus
3. សមត្ថភាពម៉ាស៊ីនខ្លាំង

វាជាស្មាតហ្វូនដំបូងបង្អស់របស់Huawei ដែលបំពាក់មកជាមួយបន្ទះឈីបល្បឿនលឿន Kirin 960 ព្រមទាំងមានRAM 4GB។ដូច្នេះការដំណើរហ្គេមឬកម្មវិធីធំៗនៅលើស្មាតហ្វូនមួយនេះដូចជាគ្មានការបារម្ភនោះទេ។អ្វីដែលពិសេសដែលខ្ញុំក៏ចាប់អារម្មណ៍ជាងគេនោះគឺMachine Learning។Huawei ពិតជាគិតគូបានល្អត្រង់ចំណុចនេះ អ្នកទាំងអស់គ្នាប្រាកដជាមានបទពិសោធន៍ឬយ៉ាងហោចណាស់ក៏ធ្លាប់លឺថាស្មាតហ្វូនAndroid ប្រើយូរទៅនឹងស្ទក់ ដំណើរការលែងរហ័ស។ប៉ុន្តែសម្រាប់Mate 9 វានឹងមានធ្លាក់ចុះនូវល្បឿនដំណើរការឡើយ ដូច្នេះវានឹងនៅតែដំណើរការលឿនដូចបើកពីប្រអប់ដដែលទោះជាប្រើយូរក៏ដោយ។
4. ដំណើរការដោយប្រព័ន្ធប្រតិបត្តិការAndroid ចុងក្រោយចេញពីប្រអប់ស្រាប់

អ្នកនឹងទទួលបានបទពិសោធន៍ថ្មីជាមួយAndroid Nougat ដែលស្មាតហ្វូនផ្សេងៗទៀត នៅ កំពុងរង់ចាំUpdate នៅឡើយ ប៉ុន្តែMate 9 វាដំណើរការមកស្រាប់តែម្ដង។
5. ថាមពលថ្មខ្លាំង

បើនិយាយទៅស្ទើរតែគ្រប់ស្មាតហ្វូនរបស់Huawei សុទ្ធតែផ្ដោតសំខាន់ត្រង់ចំណុចថាមពលថ្មនេះ ដោយសារតែម្នាក់ៗតែងតែប្រើប្រាស់ស្មាតហ្វូនធ្វើការងារជាច្រើនក្នុងមួយថ្ងៃៗ។ដូច្នេះ អ្នកប្រាកដជាប្រាថ្នាស្មាតហ្វូនដែលនៅជាមួយអ្នកពេញមួយថ្ងៃដោយមិនបាច់មានPower Bank។Mate 9បំពាក់មកជាមួយថាមពលថ្មធំរហូតដល់4000 mAh ព្រមទាំងបំពាក់បច្ចេកវិទ្យាសាកថ្មរហ័សផងដែរ។
ទាំងនេះជាលក្ខណះសម្បត្តិសំខាន់ៗតែប៉ុណ្ណោះ ជឿថាអ្នកនឹងទទួលបានមុខងារពិសេសៗផ្សេងទៀតនៅពេលដែលវាក្លាយជាកម្មសិទ្ធិរបស់អ្នក។ប៉ុន្តែនៅពេលនេះ សាខាHuawei នៅប្រទេសយើងមិនទាន់បង្ហើបដំណឹងនៅឡើយ ថាវានឹងមានវត្តមាននៅលើទីផ្សារពេលណា ហើយនៅក្នុងតម្លៃប៉ុន្មាន។ដូច្នេះមានតែរង់ចាំទាំងអស់គ្នា៕
ប្រភព: AndroidPit
0 comments:
Post a Comment