បើនិយាយពីប្រេងម៉ាស៊ីនម៉ូតូអូតូ អ្នកទាំងអស់គ្នា
ប្រាកដជាបានធ្លាប់ដឹង និងធ្លាប់បានប្ដូរជារឿយៗ
ប៉ុន្តែចំពោះប្រេងកាឡេ
ដែលមានតួនាទីសំខាន់ជួយឲ្យដំណើរការនៃការមូលដុំម៉ូតូដើរស្រួល
មិនស្ទក់ បែរជាមិនសូវចាប់អារម្មណ៍ ទុករហូតដល់ខ្មៅ
មិនបានប្តូរវាឲ្យបានទៀងទាត់នោះទេ។
ដើម្បីជួយឲ្យការតំហែទាំម៉ាស៊ីនម៉ូតូដំណើរការល្អលោក សីហា បានឲ្យដឹងថា ជាធម្មតា ៣ ខែទើបគេប្តូរប្រេងកាឡេម៉ូតូអូតូម្ដង។ តែប្រសិនបើម៉ូតូអ្នកមិនសូវជិះឆ្ងាយប៉ុន្មាននោះទេ គ្រាន់តែចាំថា ប្ដូរប្រេងម៉ាស៊ីន ៣ ដងទើបប្តូរប្រេងកាឡេម្តង ការធ្វើដូចនេះជួយឲ្យម៉ូតូស្ទុះលឿន មិនយ៉ុងម៉ាស៊ីន។
បើដូរប្រេងម៉ាស៊ីនម្ដង ហើយប្រេងកាឡេម្ដង បានទេ? លោកបាននិយាយថា មិនចាំបាច់ដល់ថ្នាក់ហ្នឹងទេ! ប្រេងកាឡេ មិនប្តូរក៏នៅតែម៉ូតូរត់បានធម្មតា តែបើមិនប្តូរប្រេងម៉ាស៊ីនទើបជារឿងធំ។
អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា បើអ្នកមិនចាប់អារម្មណ៍ប្ដូរប្រេងកាឡេសោះ វាប៉ះពាល់ដល់ម៉ាស៊ីនម៉ូតូ និងដំណើរការរត់របស់ម៉ូតូដូចជា កាលណាអស់ជាតិប្រេងរំអិលកាឡេ ធ្វើឲ្យម៉ូតូស៊ីសាំងខ្លាំងជាងមុន ព្រោះថាវាប្រឹងតែម៉ាស៊ីន ចំណែកឯល្បឿនមិនសូវស្ទុះខ្លាំង ហើយឮសំឡេងខ្លាំងៗទៀតផង។
ការប្ដូរប្រេងម៉ាស៊ីន ប្រេងហ្វ្រាំង ប្រេងច្រវ៉ាក់ និងប្រេងកាឡេម៉ូតូនេះ ជាជម្រើសល្អបំផុតមួយក្នុងការថែទាំឲ្យម៉ាស៊ីនម៉ូតូនៅតែស្ទុះល្អ ហើយចំពោះតម្លៃនៃការប្ដូរម្ដង មិនសូវជាថ្លៃណាស់ណាទេ ពោលគឺប្រេងម៉ាស៊ីន ប្រេងហ្វ្រាំង ប្រេងច្រវ៉ាក់ ប្រេងកាឡេ នឹងទឹកស្អំជាដើមអស់ប្រហែលជា ១៣ ឬ ១៥ ដុល្លារប៉ុណ្ណោះ៕
0 comments:
Post a Comment