១- សម្អាតកញ្ចក់អេក្រង់ iPhone ឬ iPad
ធូលីដី ឬទឹកស្អិតៗមានសារធាតុប្រេងប្រឡាក់នៅលើផ្ទៃអេក្រង់ អាចនឹងប៉ះពាល់ដល់ដំណើរការនៃអេក្រង់នៅពេលដែលលោកអ្នកយកម្រាមដៃទៅប៉ះបញ្ជា។ បើដូច្នេះមែន សូមយកក្រណាត់ស្អាតទុនៗជ្រលុកជាមួយទឹកជូតសម្អាត់វាចេញ រួចសាកល្បងចុចប៉ះបញ្ជាលើអេក្រង់ម្តងទៀតលមើល។
២- លុប និងបញ្ចូលកម្មវិធីសាឡើងវិញ
ប្រសិនបើអេក្រង់ iPhone លោកអ្នកដើររអាក់រអួល ឬគាំងលើកម្មវិធីណាមួយ ដោយវាប្រែមកធម្មតាវិញនៅពេលចុចចាកចេញ នោះបញ្ហាមិនមែនកើតឡើងពីអេក្រង់នោះទេ។ ដូច្នេះ លោកអ្នកអាចប្រើ Update កម្មវិធីនោះបាន ប្រសិនបើមាន។ តែបើគ្មានវិញ លោកអ្នកអាចលុប និងបញ្ចូលវាឡើងវិញបាន។
៣- ចុច Hard Reboot
ជួនកាលបញ្ហាអេក្រង់ដើរគាំងៗ មិនឆ្លើយតបការប៉ះបញ្ជាពីម្រាមដៃបានល្អ អាចបណ្តាលមកពីប្រព័ន្ធកម្មវិធីដំណើរការខុសប្រក្រតី។ ក្នុងករណីនេះ លោកអ្នកអាចធ្វើការ Hard Reboot (ចុចបិទដោយបង្ខំ) បាន ដោយចុចលើប៊ូតុង Home និង Power (សម្រាប់ iPhone ស៊េរី 6s ចុះ) ឬចុចប៊ូតុងបន្ថយសំឡេង និងប៊ូតុង Power (សម្រាប់ iPhone ស៊េរី 7 ឡើង) ដំណាលគ្នា រហូតដល់អេក្រង់រលត់រួចលោតចេញរូបផ្លែប៉ោម។
៤- ទុកមេម៉ូរីឱ្យនៅមានចម្លោះទំនេរ
ទូរសព្ទក៏ដូចជាកុំព្យូទ័រអីចឹងដែរ គឺវាត្រូវការទំហំមេម៉ូរីឱ្យនៅទំនេរក្នុងកម្រិតណាមួយ ដើម្បីអាចប្រតិបត្តិការកម្មវិធីផ្សេងៗដែលបញ្ជាដោយអ្នកប្រើប្រាស់។ បើមិនដូច្នោះទេ បញ្ហាអាចនឹងកើតមានឡើង រាប់បញ្ចូលទាំងដំណើរការរបស់អេក្រង់។ សូមឆែកមើលមេម៉ូរី iPhone លោកអ្នកថាតើវានៅសល់ទំហំទំនេរប៉ុន្មាន ដោយចូលទៅកាន់កម្មវិធី Settings-> General-> Storage and iCloud Usage-> Manage Storage។ បើវាផ្ទុកពេញណែននោះ សូមលុបឯកសារណាចោលខ្លះ ហើយធ្វើការបិទ/បើកទូរសព្ទ ឬ Reboot វាម្តងចោល។
៥- ធ្វើការ Restore ទូរសព្ទ
បើដំណោះស្រាយខាងលើមិនបានលទ្ធផល ជំហៀនចុងក្រោយ គឺមានតែធ្វើការ Restore (ឈួសកម្មវិធី) ប្រព័ន្ធកម្មវិធី iOS ឡើងវិញតែប៉ុណ្ណោះ ដើម្បីផ្តាច់ចោលនូវរាល់បញ្ហាទាំងឡាយ ដែលអាចកើតឡើងក្នុងរយ:ពេលដែលលោកអ្នកប្រើប្រាស់ និងដែលអាចបណ្តាលឱ្យអេក្រង់ដំណើរការខុសប្រក្រតី។ សូមអានបន្តអត្ថបទខាងក្រោមនេះ ដើម្បីមើលពីរបៀប Restore។
0 comments:
Post a Comment