Wednesday, August 16, 2017

អ្នក​ប្រើប្រាស់​ទូរសព្ទ iPhone មិន​អាច​ដឹង​មុន​នោះ​ទេ ថា​ថ្ងៃ​ណា​មួយ​អាច​ជួប​រឿង​ស៊យ​ធំ​ត្រូវ​ជ្រុះ​បាត់ iPhone ដោយ​ចៃដន្យ។
ក្រៅ​ពី​តម្លៃ​ដែល​មិន​អាច​គណនា​បាន ការ​បាត់បង់​ទិន្នន័យ​ដ៏​សំខាន់​ក៏​ពិបាក​រក​អ្វី​មក​ទូទាត់​បាន។
Sabay ណែនាំ​បើ​ករណី​ជួប​រឿង​បែប​នោះ ត្រូវ​អនុវត្ត​នូវ​ ២ ចំណុច​នេះ​ភ្លាម។

១.ករណី​ iPhone អ្នក​ប្រើ iCloud

ដើម្បី​បញ្ចៀស​ពី​ការ​បែក​ធ្លាយ​នូវ​ទិន្នន័យ​ខាង​ក្នុង​ទូរសព្ទ iPhone អ្នក​ដែល​បាន​ប្រើ iCloud អាច​មាន​ឱកាស ២ ក្នុង​ការ​ស្វែងរក​ទូរសព្ទ​ដែល​បាត់​មក​វិញ និង លុប​ទិន្នន័យ​ចោល​ទាំង​ស្រុង​ពី iPhone។

  • -ចូល​ទៅ​កាន់​កម្មវិធី Find my iPhone ឬ​គេហទំព័រ iCloud.com ហើយ​ Sign In គណនី​ដែល​អ្នក​បាន​ប្រើ​លើ iPhone ដែល​បាត់
  • -ត្រង់​កន្លែង Find iPhone សូម​ Select លើ​ឧបករណ៍​ដែល​បាត់ (ករណី​បើ iPhone ដែល​បាត់ នៅ​បន្ត​ Connect ទៅ​កាន់​ប្រព័ន្ធ​អ៊ីនធឺណិត​ នោះ​អ្នក​អាច​មាន​ឱកាស​ចាប់​ទីតាំង​ដែល iPhone កំពុង​នៅ ដោយ​ចុច​លើ​ពាក្យ Play Sound ហើយ​សំដៅ​ទៅ​តាម​ Location ក្នុង​ផែនទី​ដែល​បង្ហាញ ពេល​អ្នក​ដល់​ទី​នោះ សំឡេង​នឹង​បង្ហាញ​ចេញ​ពី​ទូរសព្ទ​ដើម្បី​ឱ្យ​អ្នក​បាន​ដឹង)
  • -បើ​ជំហាន​ខាង​លើ អ្នក​មិន​អាច​ធ្វើ​បាន​ទេ សូម​អ្នក​ចុច Erase iPhone ចោល​តែ​ម្តង ធ្វើ​បែប​នោះ iPhone នឹង​ក្លាយ​ជា​ដុំ​ថ្ម​ហើយ ទោះ​ Restore ម៉ាស៊ីន​ថ្មី ក៏​ប្រើ​មិន​កើត​ទៀត​ដែរ ដោយឡែក​រាល់​ឯកសារ​មិន​ថា​រូបភាព​អ្វី​ក៏​ដោយ​ នឹង​បាត់បង់​ចេញ​ពី​ iPhone ទាំង​អស់។
២.ករណី iPhone អ្នក​ពុំ​ប្រើ iCloud

  • -ទៅ​ក្រុមហ៊ុន​ទូរសព្ទ ធ្វើ​ការ​ផ្ដាច់​សេវា​ស៊ីម​ចេញ​ពី​លេខ​ទូរសព្ទ ដែល​ជាប់​លើ iPhone
  • -ក្រៅ​ពី​រូបភាព​ អ្វី​ដែល​សំខាន់​បន្ទាប់​គឺ​ទាក់ទង​ការ​ប្រើ​បណ្ដាញ​សង្គម ម្ល៉ោះ​ហើយ​សូម​អ្នក​ធ្វើ​ការ​ផ្លាស់ប្ដូរ Password នៃ​បណ្ដាញ​សង្គម​ទាំង​នោះ​ជា​បន្ទាន់ ហើយ​បើ​សម្រាប់​បណ្ដាញ​សង្គម​ LINE, WhatsApp ជា​ដើម អ្នក​គ្រាន់​តែ​ធ្វើ​ការ​ចុះ​ឈ្មោះ​សារ​ជា​ថ្មី វា​នឹង​លោត​ចូល​មក​កាន់​ឧបករណ៍​ថ្មី​របស់​អ្នក​ហើយ
+អ្វី​ដែល​អ្នក​គួរ​ប្រយ័ត្ន​នៅ​ពេល​ក្រោយ

ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ខ្លាច​មាន​ការ​លួច​យក​នូវ​ឯកសារ​រូបភាព ការ​ប្រើ​បណ្ដាញ​សង្គម ឬ​កំណត់​ត្រា​សំខាន់ៗ ដែល​អ្នក​លាក់​ទុក​ក្នុង iPhone ប្រិយមិត្ត​គួរ​ប្រើប្រាស់ Passcode មុខ​អេក្រង់ ឬ​ប្រព័ន្ធ​ស្កេន​ក្រយៅដៃ ព្រោះ​ថា​ទោះ​បើ​វា​បាត់​ទៅ​ក្ដី តែ​អ្នក​ដែល​រើស​បាន​មិន​អាច​ធ្វើ​ការ​ចម្លង​ចេញ​នូវ​ឯកសារ​ទាំង​នោះ​បាន​ឡើយ ហើយ​បើ​ចង់​ប្រើ​លុះ​ត្រា​តែ Restore ម៉ាស៊ីន​ថ្មី ទាមទារ​បាត់​ឯកសារ​ទាំង​អស់។​

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget