វាជារឿងស្មុគស្មាញមួយ
ដែលអ្នកប្រើប្រាស់មួយចំនួនមិនចង់សាកល្បង ឬអនុវត្តន៍តាមនោះទេ
ប៉ុន្តែកម្មវិធីនីមួយៗ ដែលមាននៅក្នុង Google Play
គឺទាមទារចាំបាច់ឲ្យលោកអ្នកត្រូវភ្ជាប់ជាមួយអ៊ីនធើណេត
ទើបអាចទាញយកបាន ចុះបើកម្មវធីទំហំធំ? គិតដល់ចំនុចនោះ
លោកអ្នកប្រហែលជាចង់អាន អត្ថបទនេះវិញមែនទេ? តោះ!
អនុវត្តន៍ជាមួយសំបុកអាយធី នូវគន្លឹះជំនួយមួយនេះ ។
ដើម្បីអាចទាញយក File កម្មវិធីប្រភេទ apk មកដាក់លើកុំព្យូទ័របាន លោកអ្នកចាំបាច់ត្រូវការជំនួយពី Chrome Extension ដែលជាធាតុផ្សំ ដ៏ពេញនិយមរបស់ Chrome Browser ក្នុងការបន្ថែមមុខងារពិសេសៗ ។ សូមចំណាំថា៖ គន្លឹះនេះ មិនមែនសម្រាប់ទាញយក File APK ដែលជាប្រភេទលក់នោះទេ គឺសម្រាប់តែ កម្មវិធីដែលឥតគិតថ្លៃតែប៉ុន្នោះ ។
សូមចុចលើ Options នោះលោកអ្នកនឹងត្រូវទាមទារឲ្យបញ្ចូលគណនី លេខសម្ងាត់ និង Device ID ។ សូមបញ្ជាក់ថា អ្នកត្រូវអនុវត្តន៍តាមការណែនាំនេះ ដោយទំនួលខុសត្រូវលើខ្លួនឯង ទោះមានបញ្ហាលើគណនី Google របស់អ្នកក៏ដោយ ។
ដើម្បីអាចបញ្ចូល Device ID លោកអ្នកត្រូវចុចថា *#*#8255#*#* រួចចុចបញ្ចូល (ចុចតេ – Call) ហើយលោកអ្នកនឹងទទួលបានលេខដូចរូប ។
ជាចុងក្រោយ បន្ទាប់ពីវាយបញ្ចូលព័ត៌មានត្រូវការ រួចរាល់ហើយ លោកអ្នកនឹងអាចទាញយក File APK ដោយសេរី និងអាចចែករំលែកទៅអ្នកដទៃឲ្យប្រើប្រាស់ ដោយមិនចាំបាច់ដំឡើង ឬទាញយកដោយផ្ទាល់ពី Google Play ទៀតទេ ។
ដើម្បីអាចទាញយក File កម្មវិធីប្រភេទ apk មកដាក់លើកុំព្យូទ័របាន លោកអ្នកចាំបាច់ត្រូវការជំនួយពី Chrome Extension ដែលជាធាតុផ្សំ ដ៏ពេញនិយមរបស់ Chrome Browser ក្នុងការបន្ថែមមុខងារពិសេសៗ ។ សូមចំណាំថា៖ គន្លឹះនេះ មិនមែនសម្រាប់ទាញយក File APK ដែលជាប្រភេទលក់នោះទេ គឺសម្រាប់តែ កម្មវិធីដែលឥតគិតថ្លៃតែប៉ុន្នោះ ។
ទាញយក APK Downloader extension for Chrome មិនមែននៅក្នុង Chrome Extension Store នោះទេ
បញ្ជាក់៖ វិធីនេះមិនស្របតាមច្បាប់ដែល Google តម្រូវឲ្យអនុវត្តន៍តាមនោះទេ Google’s Terms of Service ដែលលោកអ្នកត្រូវប្រើប្រាស់ ឬទាញយក App ដោយផ្ទាល់ពី Google តែប៉ុន្នោះ ឬលោកអ្នកអាចបាត់បង់គណនី Google បើប្រើខុសច្បាប់ ។
វិធីដំឡើង APK Downloader
សូមចុចលើ តំណភ្ជាប់ទាញយកខាងលើ ដើម្បីដំឡើង Chrome Extension ឈ្មោះ APK Downloader នេះ ។សូមចុចលើ Options នោះលោកអ្នកនឹងត្រូវទាមទារឲ្យបញ្ចូលគណនី លេខសម្ងាត់ និង Device ID ។ សូមបញ្ជាក់ថា អ្នកត្រូវអនុវត្តន៍តាមការណែនាំនេះ ដោយទំនួលខុសត្រូវលើខ្លួនឯង ទោះមានបញ្ហាលើគណនី Google របស់អ្នកក៏ដោយ ។
ដើម្បីអាចបញ្ចូល Device ID លោកអ្នកត្រូវចុចថា *#*#8255#*#* រួចចុចបញ្ចូល (ចុចតេ – Call) ហើយលោកអ្នកនឹងទទួលបានលេខដូចរូប ។
ជាចុងក្រោយ បន្ទាប់ពីវាយបញ្ចូលព័ត៌មានត្រូវការ រួចរាល់ហើយ លោកអ្នកនឹងអាចទាញយក File APK ដោយសេរី និងអាចចែករំលែកទៅអ្នកដទៃឲ្យប្រើប្រាស់ ដោយមិនចាំបាច់ដំឡើង ឬទាញយកដោយផ្ទាល់ពី Google Play ទៀតទេ ។
ប្រសិនបើ File នោះតូចជាង ២០ មេកាបៃ ឬលោកអ្នកមានអ៊ីនធើណេតសម្រាប់ទាញយក សូមអនុវត្តន៍តាមវិធីធម្មតា ដោយពុំចាំបាច់ប្រើប្រាស់គន្លឺះខាងលើនេះទេ ព្រោះវាអាចប៉ះពាល់ដល់គណនី Google របស់អ្នក ។
0 comments:
Post a Comment