Wednesday, August 9, 2017

ការ​ថត​សំឡេង​អាច​ប្រើ​សម្រាប់​ការ​អាន​ព័ត៌មាន​ ​ឬ​សាកល្បង​អនុវត្ត​នូវ​ភាសា​អន្តរជាតិ​ ​ដើម្បី​ពិនិត្យ​មើល​នូវ​ការ​លើក​ដាក់​សំឡេង​របស់​អ្នក។ ចំពោះ​នៅ​លើ​ ​Mac​ ​ប្រិយមិត្ត​អាច​ថត​សំឡេង​បាន​យ៉ាង​ច្បាស់​មិន​ចាញ់​ថត​ក្នុង​ស្ទូឌីយោ​ ជា​មួយ​កម្មវិធី​ដែល​មាន​ស្រាប់​លើ​ ​Mac​ ​ឈ្មោះ​ថា​ ​QuickTime Player។


បើក​ដំណើរការ​កម្មវិធី​ ​QuickTime Player
  • -ចុច​លើ​ ​File menu​ ​រួច​ជ្រើសរើស​យក​ ​New Audio Recording
  • -អ្នក​នឹង​ឃើញ​ផ្ទាំង​សាមញ្ញ​មួយ​សម្រាប់​ថត​សំឡេង​ ​ជាមួយ​នឹង​ ​Controls​ ​មួយ​ចំនួន​
  • -អ្នក​អាច​ចុច​លើ​សញ្ញា​ធំ​ជាង​ចុះ​ក្រោម​ ​ក្បែរ​នឹង​ប៊ូតុង​ពណ៌ក្រហម​ ​ដើម្បី​ជ្រើសរើស​ ​Sound Input​ ​និង​គុណភាព​សំឡេង
  • -អ្នក​អាច​គ្រប់គ្រង​លើ​សំឡេង​ ​Microphone​ ​តាម​ ​Slider​ ​នៅ​ក្រោម​នឹង​ប៊ូតុង​ពណ៌ក្រហម

សម្រាប់​គុណភាព​សំឡេង​ ​High​ ​វា​នឹង​រក្សា​ទុក​ជា​ប្រភេទ​ ​File​ ​M4A​ ​ដែល​ប្រើ​ ​AAC code​ ​ខណៈ​ Maximum​ ​វា​នឹង​រក្សា​ទុក​ជា​ប្រភេទ​ ​File​ ​AIFC​ ​ដែល​ប្រើ​ ​PCM S24 codec​ ​ដោយ​មាន​ទំហំ​ធំ​ ប៉ុន្តែ​អាច​គាំង​ពេល​ខ្លះ​ ​ដូច្នេះ​អ្នក​គួរ​ប្រើប្រាស់​ត្រឹម​ ​High។

កម្មវិធី​ Audacity

អ្នក​ក៏​អាច​ប្រើប្រាស់​កម្មវិធី​បន្ថែម​ឈ្មោះ​ ​Audacity​ ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ ​ថត​ ​កាត់ត​ ​និង​បម្លែង​បាន​ដែរ​ ​ហើយ​អាច​ប្រើប្រាស់​ឥត​គិត​ថ្លៃ៕ ចុច​ទាញ​យក​កម្មវិធី​ ​Audacity


Related Posts:

  • កម្មវិធី Photo Slideshow កំពូល​ទាំង​ ១០ 27 April 2014 រៀនបង្កើតចលនា ដាក់មតិ Photo ឬ​រូប​ថត របស់​លោកអ្នក​ បាន​បង្ហាញ​ប្រាប់​អំពី​រឿងរ៉ាវ​ផ្សេងៗ ទាំង​ភាព​សប្បាយ​ រីករាយ សំណើច កំសត់ ឈឺផ្សារ​ ខ្លោច​ចិត្ត​ អាណិត ស្អប់​ ខឹង ក៏​មាន។ ជាមួយ​គ្នា​នេះ ក្នុង​កម្មវិ… Read More
  • របៀប​​បើក​មើល​រូប Street View ​តាម​ប្រាសាទ​នៅ​តំបន់​អង្គរ​​កម្រិត​៣៦០​ដឺក្រេ ក្រុម​ហ៊ុន ​Google​ ទើប​តែ​សម្ពោធ​រូប​ទេសភាព​តាម​ដង​វីថី​ (Street View) នៅ​ប្រាសាទ​តំបន់​អង្គរ​ កាល​ពី​ម្សិល​មិញ។ ភ្លាមៗ​​នោះ​​ ​ក៏​មាន​មនុស្ស​ទូទាំង​សាកល​លោក​ចូល​ទៅ​មើល​រូប​ភាព​​​​ដែល​មាន​ជាង​​៩០០០០​រូប​ កម្រិត​៣៦០​ដឺក្រេ​ … Read More
  • របៀប​ទាញ​យក​ឯកសារ​ពី Torrent 17 September 2013 គន្លឹះ និងដំណោះស្រាយ មតិ កាល​ពី​ប្រកាស​មុន សំបុកអាយធី​បាន​រៀបចំ​អត្ថបទ​ខ្លី​មួយ​ និយាយ​ពី​ការ​ស្វែងយល់​អំពី Torrent ដែល​ក្នុង​នោះ​មាន​បញ្ជាក់​ពី​គុណសម្បត្តិ និង​ផល​ប៉ះពាល់​ផងដែរ ។ ថ្ងៃនេះ​សំបុកអា… Read More
  • ធ្វើ​ឱ្យ​មិត្ត​អ្នក​រំភើប​​​​ក្នុង​ថ្ងៃ​ខួប​កំណើត​ដោយ ProShow អម​ដោយ​បទ​ចម្រៀង​យ៉ាង​ពីរោះ រាល់ ​ពេលវេលា​ពិសេស​ដ៏​កម្រ​ជាក់​ស្ដែង​ថ្ងៃ​ខួប​កំណើត​ដែល​មួយ​ឆ្នាំ​មាន​ម្ដង ជឿ​ថា​ប្រិយមិត្ត​ប្រាកដ​ជា​បាន​ផ្ដិត​យក​រូបថត​អនុស្សាវរីយ​ដែល​មិត្ត​ ទាំងឡាយ​ជូន​ពរ​ដល់​ខ្លួន។ ចុះ​តើ​ឆ្នាំ​បន្ទាប់​ ចង់​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​… Read More
  • Duplicate File Cleaner កម្មវិធី​លុប​ឈ្មោះ​ឯកសារ​ស្ទួន​ ការ ​រក្សា​ទុក​ឯកសារ ពេល​ខ្លះ​មាន​ការ​ចម្លង​ឈ្មោះ​និង​ប្រភេទ​ឯកសារ​ដដែលៗ ហើយ​គិត​ថា​វា​គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា បើ​សិន​ជា​ទុក​ឯកសារ​ដដែល​ជាន់​គ្នា​ច្រើន​វា​នឹង​ប៉ះពាល់​អ្វី​ខ្ល… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget