កាលពីសប្ដាហ៍មុន Samsung បានប្រកាសចេញ Galaxy Note 8
ដែលជាត្រកូល Note ជំនាន់ថ្មីបន្ទាប់ពី Galaxy Note 7។
ខាងក្រោមនេះជាការប្រៀបធៀបដើម្បីបង្ហាញថារវាង Note 7 និង Note 8
មានចំណុចខុសគ្នាអ្វីខ្លះ៖
@ ការរចនារូបរាង ៖
Galaxy Note 8 ទទួលបានការរចនារូបរាងថ្មីស្ទើរតែទាំងស្រុងខុសប្លែកពី Galaxy Note 7 ជាពិសេសត្រង់ការរចនាផ្ទៃអេក្រង់ដែលមានស៊ុមជុំវិញស្ដើងបំផុត។ ចំពោះរូបរាងខាងក្រោយវិញ Galaxy Note 8 មើលទៅហាក់ស្អេកស្កះបន្តិចដោយសារតែកាមេរ៉ាភ្លោះ, ទ្រនាប់ស្កេនខ្ចៅដៃ និង Sesnor វាស់ចង្វាក់បេះដូងស្ថិតនៅលើគ្រឿងបង្គំតែមួយ ហេតុនេះពេលមើលទៅហាក់ដូចចម្លែកៗ។ ដោយឡែករូបរាងខាងក្រោយ Note 7 នៅតែមានភាពទាក់ទាញជាងបើប្រៀបនឹង Note 8។
Galaxy Note 7 មានវិមាត្រ ១៥៣,៥x ៧៣,៩ x ៧,៩៩ ម.ម និង មានទម្ងន់ ១៦៩ ក្រាមប៉ុណ្ណោះ ដែលស្ដើងជាង និងស្រាលជាង Galaxy Note 8 មានវិមាត្រ ១៦២,៥x ៧៤,៨ x ៨,៦ ម.ម ទម្ងន់ ១៩៥ ក្រាម។
@ អេក្រង់ ៖
និយាយពីរចនាបថអេក្រង់ Galaxy Note 8 ដឹងតែស៊ីដាច់ Galaxy Note 7 ហើយ ប៉ុន្តែចំពោះសមត្ថភាពបង្ហាញរូបវិញមិនជាខុសគ្នាប៉ុន្មានឡើយ។ Galaxy Note 7 អាចបង្ហាញរូបភាពក្នុងកម្រិត ១៤៤០x២៥៦០ ភីកសែល ជាមួយដង់ស៊ីតេរូបភាព ៥១៨ ភីកសែលក្នុងមួយអ៊ីញ ដោយមានអេក្រង់ទំហំ ៥,៧ អ៊ីញ។
ចំណែក Galaxy Note 8 មានអេក្រង់ទំហំដល់ ៦,៣ អ៊ីញអាចបង្ហាញរូបភាពក្នុងកម្រិត ១៤៤០x២៩៦០ ភីកសែលជាមួយដង់ស៊ីតេរូបភាព ៥២១ ភីកសែលក្នុងមួយអ៊ីញ។ អេក្រង់ស្មាតហ្វូនទាំងពីរសុទ្ធតែជាប្រភេទ Super AMOLED ដូចគ្នា។
@ កាមេរ៉ា ៖
ទាំង Note 7 និង Note 8 មានកាមេរ៉ាមេដែលមានទំហំ ១២ MP, Aperture f/1.7, មានមុខងាររក្សាលំនឹង OIS និង អាចចាប់យកវីដេអូបានដល់កម្រិត 4K ដូចគ្នា។ ប៉ុន្តែ Note 8 ពិសេសជាងត្រង់ថាមានបន្ថែមកាមេរ៉ាមួយគ្រាប់ទៀតទំហំ ១២ MP ជាប្រភេទ Telephoto ដែលជំនួយដល់ការពង្រីកពេលថតរូបភាពមិនឲ្យចេញគ្រាប់ Noise និងជំនួយដល់ការប្រើមុខងារ Live Focus ដែលអាចថតរូបព្រាល Background បាន។ មិនតែប៉ុណ្ណោះកាមេរ៉ាភ្លោះទីពីររបស់ Note 8 ថែមមានមុខងាររក្សាលំនឹង OIS ថែមទៀតផង។
ចំពោះកាមេរ៉ាខាងមុខ Note 7 មានទំហំ ៥ MP Aperture f/1.7 និង Note 8 មានទំហំ ៨ MP Aperture f/1.7 ដូចគ្នា ប៉ុន្តែមានមុខងារ Autofocus ដែល Note 7 មិនមាន។
@ ម៉ាស៊ីន ៖
Note 7 ប្រើបន្ទះឈីប Exynos 8890, RAM ទំហំ ៤ GB, អង្គផ្ទុកទិន្នន័យទំហំ ៦៤ GB អាចបន្ថែមទំហំបាន។ ចំពោះ Note 8 មានបន្ទះឈីបពីរប្រភេទសម្រាប់ទីផ្សារខុសគ្នាដោយ Snapdragon 835 សម្រាប់សហរដ្ឋអាមេរិក/ចិន និង Exynos 8895 សម្រាប់ទីផ្សារដទៃទៀត, RAM មានទំហំ ៦ GB និងអង្គផ្ទុកទិន្នន័យមានជម្រើស ៦៤/១២៨/២៥៦ GB ដែលអាចបន្ថែមទំហំបានតាមមេមូរីកាត។
@ ទំហំថ្ម ៖
Note 7 មានទំហំថ្ម ៣៥០០ mAh ចំណែកលើ Note 8 បានបន្ថយទំហំថ្មមកនៅត្រឹម ៣៣០០ mAh វិញ។ លោក DJ Koh ប្រធានក្រុមហ៊ុន Samsung Mobile បានលើកឡើងពីមូលហេតុបន្ថយទំហំថ្មថា ៖ "មានមូលហេតុខ្លះទាក់ទងនឹងការបន្ថយទំហំថ្មនេះ។ មួយក្នុងចំណោមនោះគឺទាក់ទងនឹងបន្ទះឈីបទំហំ ១០ ណាណូម៉ែត្រដែលអាចសន្សំសំចៃថាមពលបាន ៣០%។ ពេលនេះខ្ញុំអាចធានាបានថាថ្មគឺមានសុវត្ថិភាព។ ថ្មនឹងអាចរក្សាសុពលភាពបាន ៩៥% បន្ទាប់ពីការប្រើប្រាស់រយៈពេល ២ ឆ្នាំ”។
@ តម្លៃ ៖
Note 7 ពេលចេញលក់ដំបូងនៅសហរដ្ឋអាមេរិកមានតម្លៃ ៨៥០ ដុល្លារ។ ពេលមកដល់ Note 8 តម្លៃក៏បានឡើងដល់ខ្ទង់ ៩៥០ ដុល្លារឯណោះ។
តាមរយៈការប្រៀបធៀបខាងលើនេះឃើញថា Note 8 មានចំណុចខុសពី Note 7 ជាច្រើនដូចជាអេក្រង់, ការរចនារូបរាង, កាមេរ៉ា, សមត្ថភាពម៉ាស៊ីន, ថាមពលថ្ម និង តម្លៃផងដែរ។ ការប្រែប្រួលនៃចំណុចទាំងនេះធ្វើឲ្យ Galaxy Note 8 កាន់តែលេចធ្លោក្នុងចំណោមគូប្រជែងដទៃ៕

0 comments:
Post a Comment