ត្រូវប្រាកដថា អ្នកប្រើប្រាស់ Tripod
ដូច្នេះកាមេរ៉ាមិនអង្គើពេលថត ហើយនឹងកំណត់ Exposure settings
និង Focus ដោយខ្លួនឯង។
- @ការកំណត់ Setting សម្រាប់ការថតបែប Time Lapse
ជ្រើសរើស Setting Time Lapse សម្រាប់ការថតវីដេអូ
ដោយដំបូងអ្នកជ្រើសរើស Interval
ជាកម្រិតដែលអ្នកចង់ឲ្យកាមេរ៉ារបស់អ្នកថតនូវ Frame នីមួយៗ។
អ្នកក៏អាចជ្រើសរើស Interval ណាមួយពី Frame
មួយក្នុងមួយវិនាទីឡើងដល់ Frame មួយក្នុងរយៈពេល ១០ នាទី។
បន្ទាប់មកកំណត់រយៈពេលប៉ុន្មានដែលអ្នកចង់ឲ្យកាមេរ៉ាថតនូវ
Frame នីមួយៗដោយស្វ័យប្រវត្តិ ដែលអាចប៉ុន្មាននាទី
ឬដល់ប៉ុន្មានម៉ោង។ ប្រសិនបើអ្នកមិនចង់ធ្វើការគណនាអ្វីនោះទេ
អ្នកអាចមើលលើព័ត៌មាននៅលើអេក្រង់តែម្ដង
ដែលអាចដឹងពីរយៈពេលរបស់វីដេអូ។ បន្ទាប់មកចុច OK
កាមេរ៉ានឹងធ្វើការថតនៅរយៈពេលដែលបានកំណត់នោះ។
- @ប្រើប្រាស់ Interval Timer
ប្រើប្រាស់ Interval Time Shooting setting រយៈពេលប្រមាណ ១០
វិនាទី នឹងយកបណ្ដុំរូបភាពមានចលនាដែលត្រូវការផ្គុំគ្នា
ដោយប្រើប្រាស់ Third party software ដើម្បីបង្កើតវីដេអូ Time
Lapse។ Interval អាចកំណត់បានគ្រប់យ៉ាងពី Frame
មួយគ្រប់វិនាទី ឡើងដល់ Frame មួយស្ទើរតែគ្រប់ ២៤ ម៉ោង។
ជំនួសឲ្យការកំណត់ Shooting time អ្នកជ្រើសរើសចំនួននៃ Frame
សរុបដែលអ្នកចង់ថត ហើយកាមេរ៉ានឹងបន្តថតរហូតដល់ចំនួននោះ។
នេះជាការល្អសម្រាប់ការថត Time Lapse រយៈពេលយូរច្រើនម៉ោង
ឬពេញមួយថ្ងៃ ដរាបណាអ្នកមានថ្មគ្រប់គ្រាន់សម្រាប់ប្រើប្រាស់
និងការការពារកាមេរ៉ាអ្នកសម្រាប់ការថតវីដេអូបែបនេះ។
Interval Timer
មានសារប្រយោជន៍ព្រោះពេលអ្នកថតរូបភាពមានចលនាកម្រិត
High-resolution អ្នកអាចបង្កើតវីដេអូ Time Lapse ដែលមាន 4K
Resolution ឬខ្ពស់ជាងនេះ។ ប្រសិនបើអ្នកធ្វើការលើវីដេអូ Full
HD អ្នកក៏អាចទទួលនូវគុណប្រយោជន៍នៃរូបភាពដែលមាន Resolution
ខ្ពស់ដោយការប្រើប្រាស់ Third party software ដើម្បីបន្ថែម
Motion ដូចជា Pans និង Zooms ទៅលើវីដេអូ Time Lapse
របស់អ្នកផងដែរ៕
ប្រភព៖
Nikonusa
ប្រែសម្រួល ៖ ប៊ុន ធឿន
0 comments:
Post a Comment