iPhone
ត្រូវបានរចនាបង្កើតឡើងដែលទ្រាំទ្រនូវកម្ដៅធម្មតាចន្លោះពី ០ ទៅ
៣៥ អង្សាសេ។ ដោយឡែកក្រៅពីកត្តាសីតុណ្ហភាព
តើមានហេតុផលអ្វីផ្សេងទៀត ដែលបង្កឲ្យ iPhone
របស់យើងឆាប់ឡើងកម្ដៅលឿន? ចុះដំណោះស្រាយបែបណាវិញ?
+មូលហេតុដែលធ្វើឲ្យ iPhone ឡើងកម្ដៅ៖
-ដំណើរការម៉ាស៊ីនខ្លាំងជ្រុល ៖ ប្រសិនបើអ្នកកំពុងធ្វើការកាត់តឬថតវីដេអូកម្រិត 4K ក៏ដូចជាការលេងហ្គេមដែលមានក្រាហ្វិកធំ មិនត្រឹមតែធ្វើឲ្យ iPhone ឡើងកម្ដៅលឿននោះទេ ទៀតសោតទាំងថាមពលថ្មក៏ស្រករហ័សផងដែរ។ ខណៈ iPhone មានស្រទាប់អាលុយមីញ៉ូមជាសំបកការពារ ប៉ុន្តែមិនអាចធន់កម្ដៅបានល្អ បន្ថែមនឹងក្នុងម៉ាស៊ីនពុំមានកង្ហារបញ្ចុះកម្ដៅថែមទៀត។
-ទុកឧបករណ៍នៅទីតាំងក្ដៅ ៖អ្នកអាចទម្លាប់ទុកទូរសព្ទចោលនៅក្នុងរថយន្តដែលចាំងត្រូវពន្លឺព្រះអាទិត្យពេញទំហឹង ឬទុកកណ្ដាលវាលពេលទៅលេងនៅឆ្នេរសមុទ្រ សុទ្ធសឹងជាបញ្ហាចម្បងធំៗទាំងអស់។
-ថ្មខូច ៖ ក្រៅពីបញ្ហា Software អាចទាក់ទងនឹងបញ្ហាផ្នែកគ្រឿងថ្មនៃ iPhone ខូច ដែលធ្វើឲ្យថាមពលថ្មឆាប់អស់, មិនកាន់ ហើយឡើងក្ដៅរហ័សបំផុត។
+ដំណោះស្រាយ ៖
- -ដោះស្រោម (Case) ចេញពី iPhone របស់យើង
- -បិទកម្មវិធីចោលទាំងអស់តាមរយៈ Multitasking ដោយចុចប៊ូតុង Home ២ ដង ហើយអូសកម្មវិធីឡើងទៅលើទាំងអស់
- -បិទ Background App Refresh ដោយចូល Settings > General > Background App Refresh > Disable
- -បើកមុខងារ Low Power Mode ដោយចូល Settings > Battery > ចុចបើក Low Power Mode
- -ទម្លាក់ពន្លឺអេក្រង់ ដោយអូសផ្នែកខាងក្រោមអេក្រង់មកលើ ចូលផ្ទាំង Control Center > ទម្លាក់ពន្លឺអេក្រង់ដល់អស់
- -បិទមុខងារ Location Service ដោយចូល Settings > Privacy > Location Services > ធ្វើការ Turn Off
- -បិទមុខងារ Bluetooth តាមរយៈ Control Center ឬក្នុង Settings ផ្ទាល់
- -ទុកឧបករណ៍នៅឆ្ងាយពីទីតាំងក្ដៅ
0 comments:
Post a Comment