ចូលមកដល់សប្ដាហ៍ថ្មីនេះ Sabay
បន្តពន្យល់នូវអត្ថន័យនៃពាក្យបច្ចេកទេសថ្មី ៣ ផ្សេងទៀតរួមមាន
IMEI, iMessage និង IPS។ អ្នកខ្លះប្រាកដជាធ្លាប់ឮ
តែមិនធ្លាប់ចាប់អារម្មណ៍ស្វែងយល់អំពីវា
ខណៈនៅពីក្រោយពាក្យទាំងនោះ
ខ្លះបានបង្កប់អាថ៌កំបាំងមានអត្ថប្រយោជន៍ជាច្រើន។
១.IMEI
IMEI ឬពាក្យពេញ International Mobile Equipment Identity ជាលេខសម្គាល់ដាច់ដោយឡែកពីគ្នា នៃឧបករណ៍ប្រព័ន្ធ GSM, WCDMA និងពពួកទូរសព្ទផ្កាយរណប។ មានបិទនៅគ្រប់ប្រភេទទូរសព្ទទាំងអស់ ដែលជាធម្មតាយើងអាចរកឃើញនូវផ្នែកខាងក្រោយថ្មនៃម៉ាស៊ីន។
វិធីម្យ៉ាងទៀតក្នុងការឆែកមើលលេខ IMEI នៃទូរសព្ទរបស់អ្នក សូមចូលទៅកាន់កម្មវិធី Phone > វាយបញ្ចូលលេខ *#06# ភ្លាមៗវានឹងលោតលេខ IMEI ចំនួន ១៥ ទៅ ១៧ ខ្ទង់តាមប្រភេទឧបករណ៍។ ទៀតសោតអ្នកក៏អាចចូលឆែកមើលបានតាមរយៈ Settings > General > About > ហើយស្វែងរកលេខ IMEI នៅខាងក្រោម (សម្រាប់ iPhone/iPad)។
ក្នុងនាទីជាលេខអត្តសញ្ញាណសម្គាល់នៃម៉ាស៊ីននីមួយៗ ទាក់ទងប្រព័ន្ធ GSM លេខ IMEI ក៏អាចប្រើសម្រាប់ធ្វើការបញ្ឈប់នូវទូរសព្ទដែលបានលួចឬបាត់ ក្នុងការផ្ដាច់សេវាលែងឲ្យដំណើរការប្រើប្រាស់បាន។
២.iMessage
iMessage ជាសេវាផ្ញើសារលឿនរហ័សមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុន Apple Inc។ ប្រកាសជាលើកដំបូងដោយលោក Scott Forstall នាព្រឹត្តិការណ៍ WWDC 2011 ហើយកម្មវិធី iMessage គាំទ្រឧបករណ៍ដំណើរការពី iOS 5 និង OS X Mountain Lion ឡើងទៅ។ នៅឆ្នាំ ២០១៧ អ្នកវិភាគផ្នែកបច្ចេកវិទ្យា David Garrity បានបង្ហើបថាមានសារប្រមាណ ៦,៣ ពាន់ពាន់លានផ្ញើចេញជារៀងរាល់ឆ្នាំ ហើយប្រមាណ ២០ មុឺនសារផ្ញើក្នុងមួយវិនាទីនៃកម្មវិធីមួយនេះ។
iMessage អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើសារជាអក្សរ, ឯកសារ, រូបភាព/វីដេអូ, ព័ត៌មានបញ្ជីឈ្មោះនិងបង្កើតជា Group Message តាមរយៈប្រព័ន្ធ WiFi ឬអ៊ីនធឺណិតស៊ីម។ ប៉ុន្តែអាចប្រើប្រាស់បានចំពោះតែឧបករណ៍ iOS ឬ macOS ជាមួយគ្នាប៉ុណ្ណោះ។ ចាប់តាំងពីការអាប់ដែតលើ iOS 7 វាបានប្រែចូលជាមួយកម្មវិធី Message ធម្មតា ដោយរាល់ពេលដែលអ្នកផ្ញើសារអ្វីមួយ ហើយប៊ូតុង Send ប្រែជាពណ៌ខៀវ នោះមានន័យថាសារដែលផ្ញើចេញឆ្លងកាត់កម្មវិធី iMessage ជំនួសដោយការផ្ញើចេញជាលក្ខណៈ SMS ធម្មតា។
៣.IPS
ត្រង់ពាក្យ IPS នេះដែរ Sabay ចង់ផ្ដោតទៅលើប្រភេទនៃបច្ចេកវិទ្យាអេក្រង់ ដោយពាក្យពេញរបស់វាគឺ In-Plane Switching Panel។ ជាបច្ចេកវិទ្យាម៉ាទ្រីសសកម្មនៃអេក្រង់ (TFT) LCD ដែលបង្កើតឡើងដោយ Hitachi នៅអំឡុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៩០។ អាចផ្ដល់នូវការកម្រិតបង្ហាញនូវពណ៌ច្រើនជាងមុននិងមានមុំកាន់តែធំ ប្រសើរជាងអេក្រង់ជំនាន់ចាស់ (TN) LCD ធម្មតា។
ចូលមកដល់ទសវត្សរ៍ក្រោយៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានជ្រើសរើសបច្ចេកវិទ្យាអេក្រង់ IPS មកបំពាក់លើឧបករណ៍ iPad និងថេបប្លែត Android ដទៃៗទៀត។ ខណៈអ្នកប្រើប្រាស់ថេបប្លែតច្រើនផ្ដោតសំខាន់លើការទស្សនាខ្សែភាពយន្ត ជាហេតុផលដែលគួរជ្រើសរើសវាជាចាំបាច់។

0 comments:
Post a Comment