Thursday, August 17, 2017

មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្រុមហ៊ុន​ម៉ូតូ​ Honda រួម​ទាំង​ក្រុមហ៊ុន​ដទៃ​ទៀត​បាន​សម្រុក​ចេញ​ម៉ូតូ​ស៊េរី​ថ្មីៗ​ជា​ច្រើន ហើយ​ម៉ូតូ​ទាំង​នោះ​ក៏​ទទួល​បាន​គាំទ្រ​ពី​ប្រជាជន​កម្ពុជា​មិន​តិច​ដែរ។ ជាក់​ស្ដែង​ដូច​ជា​ម៉ូតូ​ ៤ ម៉ូដែល​ខាង​ក្រោម​នេះ​ជា​ដើម ៖

. Honda Scoopy-I ឆ្នាំ ២០១៨ តម្លៃ​ប្រហែល ២ ២០០ ដុល្លារ​

​Scoopy-I ឆ្នាំ​ ២០១៧ បាន​បន្ថែម​ចំណុច​ទាក់​ទាញ​ជា​ច្រើន​លើស​ពី​ Scoopy-I ជំនាន់​មុន​ៗ​រួម​មាន​ស្តុប​មុខ​ក្រោយ​​រចនា​រូបរាង​ថ្មីកុងទ័រ​បង្ហាញ​ព័ត៌មាន​ជា​ប្រភេទ​កូន​កាត់ LCD, បច្ចេកវិទ្យា​ពន្លត់​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ Idling Stop System ហើយ​ថែម​មាន​រន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ​ទៀត​ផង។ ម៉ូតូ​នេះ​ស៊ី​សាំង​តិច​បំផុត​ដោយ​មួយ​លីត្រ​អាច​ជិះ​បាន​ចម្ងាយ​ប្រមាណ​ ៦២,៣ គីឡូម៉ែត្រ។

. Yamaha Q-BIX តម្លៃ​ប្រហែល​ ២ ៦០០ ដុល្លារ​

បច្ចេកវិទ្យា​ទំនើបៗ​លើ​ម៉ូតូ​នេះ​រួម​មាន​ទី​មួយ​បច្ចេកវិទ្យា​ Blue Core លើ​ម៉ាស៊ីន​ដែល​ជួយ​កាត់​បន្ថយ​កម្ដៅ​ម៉ាស៊ីន​បាន​យ៉ាង​ល្អ និង​ ជួយ​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​មួយ​កម្រិត​ទៀត​ផង។ ទី​ពីរ​មាន​ប្រព័ន្ធ​ Stop & Start System ដែល​អាច​ពន្លត់​ម៉ាស៊ីន​ម៉ូតូ​ដោយ​ស្វ័យ​ប្រវត្តិ​ពេល​ម៉ូតូ​ឈប់​នៅ​ហ្នឹង​រយៈពេល​ ៥ វិនាទី ដោយ​ជួយ​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​យ៉ាង​ច្រើន​ ហើយ​បច្ចេកវិទ្យា​នេះ​ដូច​ជា Idling​ Stop ​លើម៉ូតូ​ Honda ដែរ។ ទី​បី​មាន​តេ​ឡេ​ Smart Key ដែល​អាច​បញ្ជា​មុខងារ​បាន​ជា​ច្រើន​លើ​ម៉ូតូ​ដូច​ជា​បញ្ឆេះ​ ឬ ពន្លត់​ម៉ាស៊ីនដោះ​សោ និង ចាក់​សោ​ម៉ូតូ និង ដោះ​សោ​ធុង​ផ្ទុក​ប្រេង។ ទី​បួន​មាន​កុងទ័រ​បង្ហាញ​ទិន្នន័យ​ប្រភេទ​ LCD ដែល​មាន​រចនាបថ​ប្លែក​ភ្នែក​ខុស​ពី​កុងទ័រ​ LCD មាន​លើ​ម៉ូតូ​ដទៃ។ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​រន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ​ទៀត​ផង។

. Honda Zoomer-X ឆ្នាំ ២០១៨ តម្លៃ​ប្រហែល ២៤០០ ទៅ ២៥០០ ដុល្លារ

ចំណុច​ពិសេស​​​សម្រាប់​ស៊េរី​ថ្មី​ឆ្នាំ​ ២០១៨ នេះ​គឺ​មាន​ប្រើ​បំពង់​ដែក​​ព័ទ្ធ​កែប​ខាង​ក្រោយ និង ចង្កៀង​ខាង​មុខ​ពីរ​ប្រភេទ​ ពីរ​ពណ៌​ផ្សេង​គ្នា​មាន​ពណ៌​ខ្មៅ​ និង ពណ៌​ក្រហម​ ជំនួស​ឲ្យ​ពណ៌​ប្រផេះ​​ដែល​ប្រើ​លើ​ស៊េរី​មុនៗ។ ចំណុច​ផ្លាស់​ប្ដូរ​ផ្សេង​ទៀត​លើZoomer-X ឆ្នាំ​ ២០១៨ នេះ​គឺ​មាន​ការ​រចនា​តែម​ស្ទីល​ថ្មី​កាន់​តែ​ទាក់​ចិត្ត។ ​ជម្រើស​ពណ៌​វិញ​មាន​បួន​ មាន​ពណ៌​ស​លាយ​ក្រហម​​បំពង់​ដែក​ពណ៌​ក្រហមពណ៌​ខ្មៅ​លាយ​ក្រហម​​បំពង់​ដែក​ពណ៌​ក្រហមពណ៌​ស​លាយ​ពណ៌​ទឹក​ក្រូច​បំពង់​ដែក​ពណ៌​ខ្មៅ​ និង ពណ៌​ស​លាយ​ពណ៌​ស្វាយ​បំពង់​ដែក​ពណ៌​ខ្មៅ។
​​លក្ខណៈ​សម្បត្តិ​ម៉ូតូ​នេះ​វិញ​មាន​កម្លាំង​ ១១០ សេះ​​មាន​បំពាក់​បច្ចេកវិទ្យា​ម៉ាស៊ីន​ឆ្លាត​វៃ​របស់​ Honda, មាន​មុខ​ងារ​ Idling Stop System អាច​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ​ពេល​ឈប់​ស្តុប​អាច​សន្សំ​សំចៃ​សាំង​បាន​មួយ​កម្រិត និង មាន​កុងទ័រ​ឌីជីថល​ជា​ដើម។
. Honda Beat ឆ្នាំ ២០១៨ តម្លៃ​ប្រហែល ១៧០០ ដុល្លារ
ចំណុច​ថ្មីៗ​លើ​ម៉ូតូ​ Honda Beat ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​រួមមាន​ Idling Stop System ដែល​អាច​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យ​ប្រវត្តិ​ពេល​ម៉ូតូ​ឈប់​ស្ងៀម​ប្រមាណ​ ៣ វិនាទី អាច​សន្សំ​សំចៃ​សាំង​បាន​ល្អ។ ទីពីរ​នោះ​គឺ​កុងទ័រ​មាន​ការ​រចនា​បែប​កូន​កាត់​ដោយ​មាន​ជា​កុងទ័រ​ធម្មតា​ លាយ​នឹង​កុងទ័រ​ឌីជីថល។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ប្រព័ន្ធ​ហ្វ្រាំង​ Combi Brake ដែល​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ពេល​បើកបរ។ ចំពោះ​កង់​វិញ​ក៏​ពិសេស ដោយ​ជា​កង់​មិន​មាន​ពោះវៀន ហេតុ​នេះ​ពេល​បែក​ទៅ​មិន​ធូរ​ភ្លាម​ៗទេ​នៅ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​មួយ​រយៈ​ទៀត។ រូប​រាង​របស់ Honda Beat នេះ​មើល​ទៅ​ពិត​ជាស្រដៀង​នឹង Honda Click និង Honda Icon ដែល​ធ្លាប់​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង រហូត​ដល់​មាន​អ្នក​ខ្លះ​លើក​ឡើង​ថា​ជា​ម៉ូតូ​កើត​ចេញ​ពី​ម្ដាយ​Icon និង ឪពុក Click



0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget