Tuesday, August 8, 2017

កាន់ iPhone ក្នុងដៃរាល់ថ្ងៃ មានiPhone ត្រូវបានគេចាត់ទុកថាជាទូរសព្ទដៃទំនើប និងឆ្លាតវៃ ប៉ុន្តែ មានមនុស្សតិចណាស់ដែលដឹងថា វាក៏ជាឧបករណ៍ដែលអាចជួយសង្គ្រោះអ្នកប្រើប្រាស់ក្នុងគ្រាមានគ្រោះអាសន្នណាមួយបាន។ តាមរយ: មុខងារ Emergency SOS ដែលត្រូវបានភ្ជាប់មកជាមួយប្រព័ន្ធ iOS ជំនាន់ 10.2 ឡើង លោកអ្នកអាចប្រើទូរសព្ទ iPhone ដែលតែងតែដាក់ជាប់ខ្លួនជានិច្ចកាល ដើម្បីហៅចេញទៅកាន់លេខទូរសព្ទសង្គ្រោះបន្ទាន់ ភ្នាក់ងារប៉ូលិស បងប្អូន ឬញាត្តិមិត្តណាមួយបានដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចលើប៊ូតុងបិទ/បើក ឬ Power ចំនួន ៥ ឬ ៣ ដង ជាប់ៗគ្នាប៉ុណ្ណោះ។

ភ្លាមៗក្រោយពីបានចុចសញ្ញាអាសន្ននេះហើយ ទូរសព្ទលោកអ្នកនឹងចាប់ផ្តើមរាប់ថយក្រោយ ៣-២-១ រួចហៅទៅកាន់លេខទូរសព្ទសង្គ្រោះបន្ទាន់ ដែលបានកំណត់់ទុកមុន ដោយភ្ជាប់ទៅជាមួយទីតាំងដែលលោកអ្នកកំពុងឋិតនៅតាមប្រព័័ន្ធ GPS ដោយឯកឯងតែម្តង។

តម្រូវការអនុវត្ត៖
  • -ទូរសព្ទ iPhone ត្រូវដើរលើប្រព័ន្ធ iOS ចាប់ពីជំនាន់ 10.2 ឡើង
  • -ទូរសព្ទ iPhone ត្រូវបើកដំណើរការមុខងារ Location Services
របៀបអនុវត្ត៖

– បើកមុខងារ Emergency SOS
– សូមចូលទៅកាន់កម្មវិធី Settings -> Emergency SOS រួចចុចបើកលើ ‘Click Sleep/Weak to Auto Call’
– បន្ទាប់មក សូមចុចបើកលើ ‘Countdown Sound’ ប្រសិនបើលោកអ្នកចង់ឱ្យទូរសព្ទរោទិ៍សំឡេងប្រកាសអាសន្ន
– បន្ទាប់មកទៀត សូមជ្រើសរើសជម្រើសការចុចលើប៊ូតុង Power ជាប់ៗគ្នាចំនួន ៣ ដង ឬ ៥ ដង នៅខាងក្រោម។



– កំណត់លេខទូរសព្ទសង្គ្រោះបន្ទាន់

– នៅលើផ្ទាំងកម្មវិធី Emergency SOS ដដែល សូមចុចលើ Open Health នៅខាងក្រោម ‘EMERGENCY CONTACTS
– បន្ទាប់មក សូមចុចលើ Medical ID ហើយអូសផ្ទាំងកម្មវិធីចុះមកក្រោម រួចចុចលើ add emergency contact



– បន្ទាប់មកទៀត សូមជ្រើសរើសលេខទូរសព្ទរបស់នរណាម្នាក់ដែលលោកអ្នកគិតថាគេអាចជួយអ្នកពេលគ្រាមានអាសន្ន ហើយចុចលើប៊ូតុង Done ជាការស្រេច៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget