សម្រាប់ដើមឆ្នាំ 2017 នេះក៏មិនខុសកាលពីឆ្នាំ 2016 ដែរសម្រាប់ Huawei
ដែលត្រៀមនឹង ប្រកាសចេញនូវ កំពូលស្មាតហ្វូន ត្រកូល P ជំនាន់ថ្មីជំនួស P9 និង
P9 Plus ចេញកាលពី ឆ្នាំកន្លងទៅ ដោយលើកនេះគឺ P10 និង P10 Plus វិញម្ដង
ជាមួយនឹងកម្លាំង ម៉ាស៊ីនខ្លាំង និងមានសមត្ថភាព កាន់តែប្រសើរ ដែលអាចនឹង
បង្ហាញខ្លួន ជាផ្លូវការ នៅខែមិនា ឬខែមេសា ខាងមុខនេះ (ថ្ងៃប្រកាសចេញ
នៅមិនទាន់ ច្បាស់ការ)។
បើទោះបីជាថ្ងៃប្រកាសចេញរបស់កំពូលស្មាតហ្វូន P10 និង P10 Plus នៅមិនទាន់
បានប្រកាសឲ្យ ដឹងពីសំណាក់ ក្រុមហ៊ុន Huawei ក៏ពិតមែន តែថ្ងៃនេះយើង
ទទួលបានដំណឹង ជុំវិញតម្លៃ របស់វាទាំង 2 នេះហើយ ដែលជាតម្លៃមួយ
ថ្លៃគ្រាន់បើដែរ សម្រាប់ទីផ្សារ ស្រុកខ្មែរយើង ដូចរូបភាព ខាងក្រោមនេះ៖
ដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹង P10 មានទំហំតូចជាង P10 Plus ដែលវានឹងមាន
ទំហំអេក្រង់ និងថ្មតូចជាង តែកម្លាំងម៉ាស៊ីន និងសមត្ថភាព ថតរូប
ក៏ដូចជាវីដេអូ គឺដូចទៅនឹង P10 Plus អញ្ចឹងដែរ ដែលជាហេតុ ធ្វើឲ្យវាមាន
តម្លៃធូរថ្លៃ ជាងបន្តិច ហើយមាន 3 ជម្រើសម្រាប់ ជ្រើសរើស ដូចជា P10 មាន RAM
ទំហំ 4GB និងអង្គផ្ទុក ទិន្នន័យ 32GB តម្លៃ 508$, ចំនែក RAM 4GB
និងអង្គផ្ទុកទិន្នន័យ 64GB តម្លៃ 595$ និងជម្រើស ចុងក្រោយ គេមាន RAM
ទំហំដល់ទៅ 6GB និងអង្គផ្ទុកទិន្នន័យ 128GB តម្លៃដល់ទៅ 683$ ឯណោះ។
ចំនែក P10
Plus មាន 2 ជម្រើសប៉ុណ្ណោះ ដោយមួយមាន RAM 4GB អង្គផ្ទុកទិន្នន័យ 64GB
តម្លៃ 726$ និងមួយទៀត RAM 6GB អង្គផ្ទុកទិន្នន័យ 128GB តម្លៃដល់ទៅ 828$
អាមេរិក ដែលរាល់តម្លៃ ដូចបានរៀបរាប់ ខាងលើគឺជា តម្លៃត្រៀមចេញ លក់នៅក្នុង
ទីផ្សារប្រទេសចិន ដូច្នេះបើអាច មកដល់ ខ្មែរយើង គឺថ្លៃ ជាងនេះ។
យ៉ាងណាមិញសម្រាប់កម្លាំង និងសមត្ថភាពផ្សេងៗ របស់ P10 និង P10 Plus
ពុំបានបញ្ជាក់ ប្រាប់ជាមួយនឹង តម្លៃបែកធ្លាយ នេះនោះទេ ដូច្នេះយើងនឹង
រង់ចាំមើល ថ្ងៃប្រកាសចេញ លក់ជាផ្លូវការ ទាំងអស់គ្នា នាខែក្រោយ ឬខែមេសា
ឆាប់ៗខាង មុខនេះ។
អេក្រង់
P10: 5.1 អ៊ីញ Full HD (1920 x 1080; 432ppi)
P10 Plus: 5.5-អ៊ីញ WQHD (2560 x 1440; 534ppi)
អេក្រង់របស់ទូរស័ព្ទទាំងពីរមានផ្ទៃរាបស្មើរ មិនកោងទេ
កាមេរ៉ា
P10: Leica Dual Camera 2.0 (28mm equiv. f/2.2 Summarit lenses)
P10 Plus: Leica Dual Camera 2.0 Pro (28mm equiv. f/1.8 Summilux lenses)
P10 & P10 Plus: 20MP B&W sensor និង 12MP colour sensor
P10 & P10 Plus: មានគ្រឿងទប់លំញ័រ Built-in optical image stabilisation
P10 & P10 Plus: កាមេរ៉ាមុខជាលើកដំបូងមានមុខងារថតរូប “Portrait mode”
Hardware
Kirin 960 chipset, octa-core (4x 2.4GHz, 4x 1.8GHz)
Mali G71 MP8 GPU, Vulkan API
P10: 4GB RAM, 64GB storage (plus microSD/dual SIM)
P10 Plus: 6GB RAM, 128GB storage (plus microSD/dual SIM)
កម្លាំងថ្ម P10: 3200mAh រីឯ P10 Plus: 3750mAh
មានមុខងារសាកថ្មលឿន
Software
EMUI 5.1 (Android Nougat 7.1)
ចំណុចពិសេសមានតែនៅលើ Huawei P10 Plus
4×4 MIMO connectivity
IR Blaster
Thursday, August 24, 2017
10:01 PM
Unknown
Huawei, Phone Review
No comments
Related Posts:
ធៀប P10 ចេញយប់មិញមានអីខុសពី P9 អត់? ក្នុងកម្មវិធីសមាជទូរសព្ទពិភពលោកកាលពីយប់មិញ Huawei បានបញ្ចេញស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួនម៉ូដែល P10 និង P10 Plus ដែលមានចំណុចថ្មីៗមួយចំនួនខុសប្លែកពី P9 និង P9 Plus។ ខាងក្រោមនេះនឹងប្រៀបធៀបត្… Read More
Huawei P8Huawei នឹងធ្វើការ ដាក់ បង្ហាញ P8 ជាផ្លូវការដើម្បីធ្វើជាសមាជិក នៃកំពូលទូរស័ព្ទ ប្រចាំឆ្នាំ 2015 នេះ។ ថ្វីត្បិតតែ ក្រុមហ៊ុននៅ មិនទាន់ បានបង្ហាញរូបរាង របស់ទូរស័ព្ទ ស៊េរីថ្មីរបស់ ខ្លួននេះក្តី ក៏ប៉ុន្តែប្រភព សំងាត់មួយ ចំនួនបាន… Read More
Huawei nova 2i ក្រោយពីធ្លាយពាក្យចចាមអារ៉ាម និងរូបភាពជាច្រើន របស់ស្មាតហ្វូន Huawei Mate 10 ឥលូវនេះលេចចេញនូវព័ត៌មានថ្មីថា Huawei ស្មាតហ្វូនស៊េរីថ្មីមួយទៀតនឹងមានបំពាក់នូវ កាមេរ៉ាបួនគ្រាប់ (មុខ២ និងក្រោយ២)… Read More
Mate 9 មានចំណុចខ្លាំងពិសេសទាំងនេះ1. អេក្រង់ធំជាងគូប្រជែង តែមានទំហំសមល្មម Huawei Mate 9 បំពាក់មកជាមួយអេក្រង់ទំហំ5.9 inchដែលធំជាងគូប្រជែងនានាដូចជាOne Plus 3T, Samsung Galaxy S7 Edge រួមទាំងiPhone 7Plusផងដែរ។ទំហំអេក្រង់ធំ មិនមែ… Read More
ពីអាមេរិកដល់អង់គ្លេស Huawei P8 ទទួលការកោតសរសើរឆ្លងទ្វីប គ្រាន់តែសម្ពោធនៅទីក្រុងឡុងដ៏ ឌូបៃ បាងកក និងកម្ពុជា រួចភ្លាម P8 ត្រូវបានគេហទំព័រព័ត៌មានបច្ចេកវិទ្យាជាច្រើនកោតសរសើរតៗគ្នាមិនដាច់ពីមាត់។ តួយ៉ាងគេហទំព័រទូទាំងពិភពលោកបានធ្វើតេស្តផង ថ្លឹងទម្ងន់ផ… Read More
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment