វិបសាយ Bloomberg
បានធ្វើការវិភាគស៊ីជម្រៅមួយលើចំណុចពិសេសមួយចំនួនដែលមានបំពាក់លើ
iPhone 8 ដោយចង់ដឹងថាចំណុចណាខ្លះជាការបង្កើតថ្មីរបស់ Apple
និងចំណុចណាខ្លះដែលស្មាតហ្វូនរបស់គូប្រជែងមានប្រើរួចមកហើយនោះ។
ចំណុចថ្មីៗមួយចំនួនដែលអាចមានលើ iPhone 8 មានដូចជា៖
#Smart Camera នៅផ្នែកខាងមុខដែលធ្វើឲ្យរូបភាពមានគុណភាពល្អ និងចាប់យក Subject បានប្រសើរជាងមុន
#3D Facial Recognition ជាបច្ចេកវិទ្យាដែលប្រើ Sensor សម្រាប់ដោះសោ និងធ្វើការទូទាត់សាច់ប្រាក់តាមរយៈការស្កេនមុខ
#Infrared Sensor ជំនួយដល់ការស្កេនមុននៅទីងងឹត
#កាមេរ៉ាភ្លោះបញ្ឈរ ការផ្លាស់ប្ដូរសណ្ឋានកាមេរ៉ាសម្រាប់សម្រួលដល់ការប្រើកម្មវិធីដែលមានបច្ចេកវិទ្យា AR
#បន្ទះឈីប A11 រចនាឡើងដោយមានទំហំ ១០ ណាណូម៉ែត្រ មានល្បឿនលឿនជាងមុន
@ចំណុចមួយចំនួនដែលថ្មីសម្រាប់ iPhone ប៉ុន្តែស្មាតហ្វូនរបស់ក្រុមហ៊ុនជាគូប្រជែងមានប្រើយូរមកហើយ មានដូចជា៖
#ការសាកថ្មឥតប្រើខ្សែ មានប្រើលើស្មាតហ្វូនរបស់ក្រុមហ៊ុន Palm នៅឆ្នាំ ២០០៩ និងមានប្រើលើស្មាតហ្វូនរបស់ LG, Google និង Samsung ជាបន្តបន្ទាប់
#ស៊ុមអេក្រង់ស្ដើង មានលើ Xiaomi Mi Mix តាំងពីចុងឆ្នាំ ២០១៦ និងមានជាបន្តបន្ទាប់លើ Samsung S8, LG G6 និង Essential Phone ជាដើម
#រចនាបថផ្នែកខាងមុខស្ទើរតែជាផ្ទាំងអេក្រង់សុទ្ធ មានលើ Xiaomi Mi Mix មុនគេ និងបន្តមានលើ Galaxy S8 និង Essential Phone ជាដើម
#អេក្រង់ OLED Samsung បានប្រើអេក្រង់ប្រភេទនេះតាំងពីឆ្នាំ ២០០៩ លើទូរសព្ទ i7710 រួចបន្តមានលើ HTC និងលើត្រកូល Samsung Galaxy
#គោះអេក្រង់ដើម្បីឲ្យទូរសព្ទភ្ញាក់ (ចេញពន្លឺ) មានប្រើលើស្មាតហ្វូន Android ភាគច្រើនយូរឆ្នាំមកហើយ
អ្នកគាំទ្រផលិត Apple ជាពិសេស iPhone ច្បាស់ជាដឹងហើយថាត្បិតតែ Apple មិនសម្បូរបច្ចេកវិទ្យាថ្មីៗប្រើប្រាស់មុនគេ ប៉ុន្តែក្រុមហ៊ុននេះតែងខិតខំកែសម្រួលបច្ចេកវិទ្យាដែលគូប្រជែងប្រើរួច ឲ្យកាន់តែល្អប្រសើរដើម្បីយកមកបំពាក់លើ iPhone ជំនាន់ថ្មីៗ៕

ប្រភព៖ Bloomberg ប្រែសម្រួល៖ សុខហេង
0 comments:
Post a Comment