Wednesday, August 9, 2017

កាមេរ៉ា​ ​DSLR​ ​មាន​នូវ​ប្រព័ន្ធ​ ​Auto Focus​ ​រួច​ទៅ​ហើយ​ ​ចុះ​ចាំបាច់​អី​ត្រូវ​ប្រើប្រាស់​ ​Manual Focus ។ ហេតុផល​សំខាន់​ ​គឺ​យោង​ទៅ​លើ​លក្ខខណ្ឌ​របស់​ ​Subjects​ ​និង​បរិយាកាស​ផ្សេងៗ​គ្នា​ ​ដែល​ធ្វើ​ឲ្យ​កាមេរ៉ា​ពិបាក​ក្នុង​ការ​កំណត់​នូវ​ ​Focus​ ​ដែល​ត្រូវ​នឹង​អ្វី​ដែល​អ្នក​ចង់​បាន​ក្នុង​ ​Auto Focus mode


Sensor AF​ ​ក្នុង​កាមេរ៉ា​ត្រូវ​ការ​ចំណុច​ជា​ច្រើន​ដើម្បី​អនុវត្ត​ការងារ​ឲ្យ​បាន​ល្អ​ ​ហើយ​ពីរ​ចំណុច​សំខាន់​គឺ​ ​ពន្លឺ​ ​និង​កម្រិត​ពណ៌​ ​ខណៈ​កាមេរ៉ា​ប្រើប្រាស់​ ​Texture​ ​ដើម្បី​ផ្ដោត​លើ​តំបន់​នៃ​កម្រិត​ពណ៌។ ប្រសិនបើ​អ្នក​ថត​ក្រោម​ពន្លឺ​ទាប​ ​AF​ ​អាច​មាន​បញ្ហា​ ​ដោយ​ពិនិត្យ​មើល​លក្ខណៈ​ដែល​ត្រូវការ​ ​មិន​បាន​ច្បាស់​ ​ប្រសិនបើ​កម្រិត​ពណ៌​ទាប​ ​ក្នុង​ករណី​អ្នក​ចង់​ថត​ពេល​អ័ព្ទ​ ​ឬ​ទឹក​ហូរ​ ​AF circuitry​ ​របស់​កាមេរ៉ា​ពិបាក​ ​Lock​ ​លើ​ ​Subject​ ​ណាស់។

Manual Focus​ ​ជួយ​ឲ្យ​អ្នក​ថត​បាន​ច្បាស់​ល្អ​ ​ពេល​ ​AF​ ​មិន​អាច​កែ​តម្រូវ​នូវ​អ្វី​ដែល​ ​Lens​ ​ឃើញ​បាន​ល្អ​ ​ហើយ​បញ្ហា​របស់​ ​AF​ ​តែង​កើតឡើង​ ​ពេល​កាមេរ៉ា​ ​Focus​ ​លើ​ ​Subject​ ​ខុស។

ឧទាហរណ៍ ៖​ ​ពេល​អ្នក​ថត​តាមរយៈ​របង​លួស​ ​ឬ​បង្អួច​កញ្ចក់​ ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​លើ​ការ​ ​Focus​ ​ក្នុង​ AF mode ពីព្រោះ​កាមេរ៉ា​ focus លើ​ឧបសគ្គ​ខាងមុខ​ ជៀស​ជាង​ ​Subject​ ​នោះ។ កាមេរ៉ា​តែងតែ​ Focus​ ​លើ​អ្វី​មួយ​ដែល​នៅ​ជិត​ជាង​គេ​ ​ដែល​ ​Sensor​ ​មើល​ឃើញ​ ​និង​អាច​មាន​បញ្ហា​ពេល​ថត​សត្វ​ណា​មួយ​ ​ពេល​វា​ហោះ​កាត់​ចូល​ ​Frame​ ​ហើយ​បន្លំ​​ AF។ ដូច្នេះ​ប្ដូរ​ទៅ​ ​Manual Focus​ ​ពេល​អ្នក​ដឹង​ថា​កាមេរ៉ា​ចាប់​ ​Subject​ ​ច្រឡំ។
  • @ទៅ​ជិត​នឹង​ ​Subject
ទោះបីជា​ ​Macro Lens​ ​ភាគច្រើន​មាន​ ​Auto Focus​ ​ប៉ុន្តែ​ ​Manual Focus​ ​នៅ​តែ​ជា​បច្ចេកទេស​ដ៏​ល្អ​ សម្រាប់​ការ​ថត​រូប​ជិត​ៗ។ អ្នក​នឹង​មាន​អារម្មណ៍​អន្ទះអន្ទែង​ ​ក្នុង​ការ​ព្យាយាម​ប្រើប្រាស់​ ​Auto Focus​ ​ លើ​ឃ្មុំ​ ​ឬ​មេអំបៅ​ ​ព្រោះ​សូម្បី​តែ​ការ​ផ្លាស់ទី​តិច​តួច​ ​ក៏​អាច​ធ្វើ​ឲ្យ​ ​Lens​ ​បាត់បង់​ការ​ ​Focus​ ​បន្តិច​ដែរ​ ​រហូត​ដល់​បាត់​ការ​ ​Focus​ ​ទាំងស្រុង​តែ​ម្ដង។

  • @ការ​ថត​ដោយ​ល្បឿន
ករណី​មួយ​ទៀត​ ​អ្នក​គួរ​ប្រើ​ ​Manual Focus​ ​ល្អ​ជាង​ជា​មួយ​នឹង​ល្បឿន​ក្នុង​ការ​ចាប់​រូបភាព​ ​ដោយសារ​ Subject​ ​មាន​ចលនា​លឿន​ពេក​ ​ដែល​ពិបាក​ដល់​កាមេរ៉ា​ក្នុង​ការ​ ​Focus។ ឧទាហរណ៍ ៖​ ​ពេល​ថតរូប​ការ​ប្រណាំង​ឡាន​លើ​ទីលាន​ ​វា​ជា​ការ​ល្អ​សម្រាប់​ការ​ ​Focus​ ​ទុក​ជា​មុន​លើ​ចំណុច​ដែល​នឹង​ថត​ក្នុង​ ​AF​ ​បន្ទាប់​មក​ ​Lock Focus​ ​ក្នុង​ ​MF​ ​ហើយ​រង់ចាំ​ឡាន​នោះ​មក​ដល់​ចំណុច​ដែល​បាន​ ​Focus ទុក​មុន​នោះ​ ​រួច​ថត​តែ​ម្ដង៕


ប្រភព៖ Techradar ប្រែសម្រួល ​៖ ប៊ុន ធឿន                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget