Friday, August 11, 2017

ដោយសារ Android ជា​ប្រព័ន្ធ​ប្រតិបត្តិការ​បើក​ចំហ (Open-Source) នាំ​ឲ្យ​​វា​ងាយ​​ឆ្លង​មេរោគ​ផ្សេងៗ​ពី​ប្រភព​អ៊ីនធឺណិត​ឬ​ឧបករណ៍​ដទៃ។ ​ដើម្បី​បញ្ចៀស​បញ្ហាឈីក្បាល​ Sabay ណែនាំ​ឲ្យ​ស្គាល់​នូវ​កំពូល​កម្មវិធី​កម្ចាត់​មេរោគ​ល្អៗ​ទាំង ៥ ដែល​អ្នក​ប្រើ​ Android មិន​គួរ​រំលង។​

១.AVG AntiVirus Security:



AVG ជា​កម្មវិធី​សាមញ្ញ​មួយ ហើយ​អ្នក​រាល់​គ្នា​ប្រាកដ​ជា​ធ្លាប់​ឮ​ព្រោះ​វា​ក៏​ជា​កម្មវិធី​កម្ចាត់​មេរោគ​ល្អ​មួយ​នៅ​លើ​កុំព្យូទ័រ​។ បច្ចុប្បន្ន AVG មាន​ការ​ចុច​ទាញ​យក​ប្រមាណ ១០០ លាន​ដង ហើយ​សម្បូរ​ទៅ​ដោយ​មតិ (Review) ថា​ជា​កម្មវិធី​ល្អ​បំផុត។​

អ្នក​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ ហើយ​មុខងារ​ពិសេសៗ​មាន​ដូច​ជា​ធ្វើ​ការ​ទប់​ស្កាត់​និង​កម្ចាត់​នូវ​រាល់​មេរោគ​ដែល​បាន​ឆ្លង, បង្កើន​ល្បឿន​ស្មាតហ្វូន, ចាប់​ទីតាំង​ទូរសព្ទ​ដែល​បាត់។ ចំណែក​ឯ​ប្រភេទ​ដាក់​លក់ អាច​នឹង​មាន​មុខងារ​លើស​ពី​ហ្នឹង​ជា​ច្រើន​ទៀត។

ចុច​ទាញ​យក​ AVG នៅ​ត្រង់​នេះ

២.CM Security&Find My Phone:



កម្មវិធី​បន្ទាប់​គឺ CM Security ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន ដែលផ្តោត​​ទីផ្សារ​អ្នក​ប្រើប្រាស់​ជា​ភាសា​អង់គ្លេស។​ កម្មវិធី​នេះ​អាច​ទប់ស្កាត់​ការ​ចម្លង​ចូល​មេរោគ​ផ្សេងៗ​បាន​សឹង​ ១០០ ភាគរយ ដោយ​មាន​មុខងារ​ជា​ច្រើន​ទៀត បន្ថែម​ទាំង​ការ​ពង្រឹង​ល្បឿន​ដំណើរការ​នៃ​ស្មាតហ្វូន​ផង​ដែរ។
ទៀត​សោត​មុខងារ Find My Phone របស់​កម្មវិធី​នេះ ធ្វើ​ការ​បាន​ល្អ​បំផុត​ ដោយ​ប្រើប្រាស់​នូវ Google Maps និង​មាន​មុខងារ​ពន្លឺ​សំឡេង​ចេញ​ពី​ស្មាតហ្វូន ក្នុង​ការ​ស្វែង​រក​ទូរសព្ទ​ដែល​បាត់។​
ចុច​ទាញ​យក CM Security នៅ​ត្រង់​នេះ

៣.Lookout:



ជា​កម្មវិធី​ល្អ​មួយ​ផ្សេង​ទៀត​មាន​ឈ្មោះ​ថា Lookout Security & Antivirus ដែល​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​ក៏​មាន​កញ្ចប់​ដាក់​លក់​ដោយ​ត្រូវ​បង់​ ៥ ដុល្លារ​ក្នុង​មួយ​ខែ​ឬ​ ៣០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ចំពោះ​មុខងារ​ពិសេសៗ​នៃ​កំណែ​ Free មាន​ដូច​ទៅ​នឹង​កម្មវិធី​ដទៃ​ទៀត​ដែរ ហើយ​មុខងារ​កាន់​តែ​ល្អ​មួយ​ទៀត គឺ​វា​អាច​ចងចាំ​នូវ​ទីតាំង​ចុង​ក្រោយ​បង្អស់​នៅ​ពេល​ដែល​ស្មាតហ្វូន​អស់​ថាមពល​រលត់​ឈឹង ដែល​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ទូរសព្ទ​ដែល​បាត់​ដោយ​ចៃដន្យ។​
ចុច​ទាញ​យក Lookout នៅ​ត្រង់​នេះ

៤.Avast Mobile Security:

បើ​និយាយ​ពី​កម្មវិធី​កម្ចាត់​មេរោគ​ដ៏​ល្អ ហើយ​ឥត​គិត​ថ្លៃ​លើ​កុំព្យូទ័រ Avast ជា​ជម្រើស​របស់​អ្នក។ មិន​ខុស​គ្នា​នឹង​ការ​ប្រើ Android វា​ក៏​ជា​ជម្រើស​តែ​មួយ​ដូច​គ្នា។​ មិន​ថា​ទូរសព្ទ​ដែល​​ Root ហើយ​ ឬ​ប្រើប្រាស់​កម្មវិធី Lock ប្រភេទ​ណា​ ក៏​ Avast អាច​ធ្វើ​ការ​បាន​យ៉ាង​រលូន​ក្នុង​ការ​ទប់ស្កាត់​មេរោគ​ចម្លង​ផ្សេងៗ។​

យ៉ាងណាមិញ​បន្ទាប់​ពី Free វា​ក៏​មាន​ដាក់​កញ្ចប់​បង់​លុយ​ប្រចាំ​ខែ​ដោយ​ត្រូវ​ចំណាយ​ ១,៩៩ ដុល្លារ និង​ប្រចាំ​ឆ្នាំ ១៩,៩៩ ដុល្លារ ដើម្បី​ទទួល​បាន​មុខងារ​ល្អៗ​ជា​ច្រើន​ទៀត។​
ចុច​ទាញ​យក​ Avast Mobile នៅ​ត្រង់​នេះ

៥.ESET Mobile Security & Antivirus:


ជា​ការ​ពិត​ណាស់​តាម​កុំព្យូទ័រ​ធ្វើ​អាជីវកម្ម​ធំៗ​ជា​ច្រើន មិន​ទុក​ចិត្ត​កម្មវិធី Free។ ពួក​គេ​រមែង​រើស​យក ESET ដែល​ត្រូវ​ចំណាយ​លុយ​ក្នុង​ការ​បង់​ប្រចាំ​ខែ​ឬ​ឆ្នាំ។ សម្រាប់ Android មិន​មាន Free នោះ​ឡើយ ដោយ​គ្រាន់​តែ​អាច​ឲ្យ​សាកល្បង​ប្រើ​រយៈ​ពេល ៣០ ថ្ងៃ​ហើយ​មាន​គម្រោង​បង់​ប្រចាំ​ឆ្នាំ ១៤,៩៩ ដុល្លារ។
មុខងារ​ពិសេសៗ​នៃ​កម្មវិធី ESET គឺ​មាន​ច្រើន​រាប់​មិន​អស់ ទាំង​មុខងារ Find My Phone, Call និង SMS Blocking បន្ថែម​នឹង​ប្រព័ន្ធ​ការពារ​ច្រើន​ទៀត​ដែល​អ្នក​អាច​សាកល្បង​ប្រើ​ដោយ​ខ្លួន​ឯង​បាន។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget