កាលពីពេលថ្មីៗនេះ Google
បានបញ្ចេញកំណែអាប់ដេតថ្មី សម្រាប់ការស្វែងរក ព័ត៌មាននៅលើ Google
ឱ្យកាន់តែមាន ភាពងាយស្រួល ជាងមុន ដោយបានបន្ថែម ភាសាចំនួន 30 ថែមទៀត
ដែលអាចប្រើប្រាស់ សម្លេង សម្រាប់ស្វែងរក ពត៌មាននៅលើ
Google បាន ក្នុងនោះក៏រាប់ បញ្ចូលទាំង ភាសាខ្មែរយើង ផងដែរ។ អបអរសាទរ!
ព្រោះពេលនេះ ភាសាខ្មែរ របស់យើងត្រូវបាន ទទួលស្គាល់ និងអាចប្រើប្រាស់កាន់តែ
ទូលំទូលាយហើយ។ អញ្ចឹងថ្ងៃនេះ ខេមបូរីផត សូមធ្វើការបង្ហាញ ប្រិយមិត្តអ្នកអាន
ទាំងអស់គ្នា ពីរបៀប កំណត់ Google Voice Search ឱ្យដំណើរការ
ជាមួយភាសាខ្មែរ។
- ជំហ៊ានទី ១
ចូលទៅអាប់ដេតកម្មវិធី Google ឱ្យបានជំនាន់ ចុងក្រោយសិន បន្ទាប់មក សូមចុចបើកកម្មវិធីនោះ
- ជំហ៊ានទី ២
ចុចចូល Menu ដែលមានសញ្ញាបន្ទាត់ ៣ ខ្សែរ -> រួចចុចចូល Settings
- ជំហ៊ានទី ៣
សូមជ្រើសរើសពាក្យថា Voice ជាកន្លែងដែលយើងជ្រើសរើសភាសា ដោយប្រើសម្លេង
ដើម្បីស្វែងរក -> រួចធ្វើការ ជ្រើសរើសដោយ Tick យកភាសាខ្មែរ ហើយចុច Save។
- ជំហ៊ានទី ៤
ជាចុងបញ្ចប់ យើងនឹងអាចស្វែងរកពត៌មាននៅលើ Google តាមរយៈការ ប្រើសម្លេង ឬ Voice Search ជាភាសាខ្មែរ បានហើយ។
សរុបសេចក្តីមក ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះទីបំផុត Google
អាចដំណើរការជាមួយ ភាសាខ្មែរបាន ដែលបង្ករភាព ងាយស្រួលសម្រាប់ ប្រជាជនកម្ពុជា
ដើម្បីស្វែងរក ពត៌មានបានកាន់តែ រហ័ស ដោយគ្រាន់តែ ប្រើប្រាស់
សម្លេងប៉ុណ្ណោះ តែគួរឱ្យ សោកស្តាយដែរ ព្រោះពេលនេះ វាដំណើរការ បានតែប្រព័ន្ធ
ប្រតិបត្តិការ Android ប៉ុណ្ណោះ សម្រាប់ iOS មិនទាន់ប្រើប្រាស់ បាននៅ
ឡើយទេ។
ម្យ៉ាងវិញទៀតពេលនេះ Google Translate ក៏អាចបញ្ចេញសម្លេង ជាភាសាខ្មែរបាន
ផងដែរ ដូចនេះធ្វើឱ្យ ជនបរទេសដែលមាន បំណងចង់រៀន ភាសាខ្មែរ កាន់តែមានភាព
ងាយស្រួល ផងដែរ ហើយក៏ជួយលើក ស្ទួយភាសាខ្មែរយើង ថែមមួយ កម្រិតទៀត។
0 comments:
Post a Comment