Wednesday, August 16, 2017


ជារឿយៗ ប្រិយមិត្តអ្នកប្រើប្រាស់ទូរសព្ទដៃ iPhone បានចោទសំណួរខុសៗគ្នាទាក់ទងទៅនឹងប្រសិទ្ធភាពរបស់មុខងារ Find My iPhone ក្នុងការស្វែងរកទូរសព្ទដែលបានបាត់មកវិញ។ ពួកគេច្រើនចោទសួរថា ចុះបើទូរ​សព្ទ​គ្មានអិុនធើណែត ចុះបើទូរសព្ទបិទ តើគេអាចរកទូរសព្ទមកវិញបានដែរឬទេ ជាដើម។
ដើម្បីស្រាយចម្ងល់ទាំងអស់នេះ Post Tech សូមលើកយកនូវហេតុផលសំខាន់ៗចំនួន ៨ ដែលធ្វើឱ្យមុខងារដ៏មានសារសំខាន់មួយនេះ ពុំដំណើរការ មិនអាចស្វែងរក iPhone ដែលបាត់មកវិញ មកបង្ហាញជូនប្រិយមិត្តដែលនិយមតាមដានព័ត៌មាន និងចំណេះដឹងបច្ចេកវិទ្យារបស់ PostNews Media ឱ្យបានជ្រាបច្បាស់ដូចតទៅ៖


១- មុខងារ iCloud ឬ Find My iPhone បិទ

មុខងារ iCloud និង Find My iPhone ដែលឋិតនៅក្នុងកម្មវិធី Settings គឺត្រូវតែបើកជាដាច់ខាត មុនពេល​ទូរសព្ទបាត់ ដើម្បីអាចមានឱកាសស្វែងរកវាមកវិញបាន។ ព្រោះសេវាកម្មទាំងពីរ បើកផ្លូវឱ្យទូរសព្ទមានលទ្ធភាពអាចកំណត់ទីតាំងដែលវាកំពុងឋិតនៅជាក់ស្តែងលើផែនទីតាមប្រព័ន្ធ GPS បាន។



២- ទូរសព្ទ iPhone អស់ថ្ម ឬត្រូវបានបិទ

Find My iPhone អាចចាប់យកទីតាំងទូរសព្ទបាន ក៏ត្រូវការឱ្យវាមានថាមពលថ្មសម្រាប់ដំណើរការ ឬកំពុងបើកដំណើរការផងដែរ។ នេះគឺដោយសារតែ iPhone ត្រូវការការតភ្ជាប់ទៅកាន់ប្រព័ន្ធ Cellular ឬបណ្តាញ WiFi ដើម្បីបញ្ជូនសញ្ញានៃទីតាំងដែលវាកំពុងឋិតនៅតាមប្រព័ន្ធ GPS មកកាន់លោកអ្នកតាមសេវាកម្ម Find My iPhone។ បើសិនវារលត់ទៅហើយនោះ អ្វីៗក៏ចប់ដែរ។



៣- iPhone គ្មានអិុនធើណែត

សេវា Find My iPhone ទាមទារឱ្យទូរសព្ទមានការតភ្ជាប់ទៅកាន់ប្រព័ន្ធអិុនធើណែត ដើម្បីឱ្យវាអាចរាយការណ៍ទីតាំងដែលវាកំពុងឋិតនៅចេញក្រៅបាន។ ពោលគឺ បើគ្មានអិុនធើណែត វាក៏មិនអាចបញ្ជូនទិន្នន័យផែនទីរបស់ទូរសព្ទមកកាន់លោកអ្នកបានដែរ។ ហើយនេះ ក៏ដូចជាករណីទូរសព្ទបិទមិនដំណើរការអីចឹងដែរ។


៤- ស៊ីមកាតត្រូវបានដោះចេញ
ស៊ីមកាតគឺជាបន្ទះឈីបដ៏តូចមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបណ្តាញទូរសព្ទកំណត់អត្តសញ្ញាណទូរសព្ទរបស់លោកអ្នកបានតាមបណ្តាញ Cellular (បណ្តាញទូរសព្ទចល័ត)។ ក្នុងន័យនេះ បើគ្មានវា ទូរសព្ទក៏មិនអាចភ្ជាប់ទៅកាន់បណ្តាញអិុនធើណែតតាមប្រព័ន្ធ 3G ឬ 4G ផងដែរ។

៥- ថ្ងៃខែឆ្នាំលើទូរសព្ទកំណត់ខុស
ជឿ ឬមិនជឿ កាលបរិច្ឆេទលើទូរសព្ទសំខាន់ និងអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃមុខងារ Find My iPhone? វាជាការពិតណាស់! សេវាកម្មរបស់ក្រុមហ៊ុន Apple មួយនេះ ត្រូវការឧបករណ៍ដែលតភ្ជាប់ជាមួយវា មានការកំណត់កាលបរិច្ឆេទត្រឹមត្រូវ ស្របតាមពេលវេលាជាក់ស្តែង។ បើមិនដូច្នោះទេ វានឹងមិនអាចរកទីតាំងពិតប្រាកដរបស់ទូរសព្ទបានឡើយ។ ដើម្បីជៀសវាងបញ្ហានេះ លោកអ្នកអាចចូលទៅកំណត់ក្នុងកម្មវិធី Settings -> General -> Date & Time រួចចុចកុងតាក់បើកលើមុខងារ Set Automatically។

៦- Find My iPhone មិនមាននៅក្នុងប្រទេសលោកអ្នក
វិសាលភាពរបស់សេវាកម្ម Find My iPhone ពុំបានគ្របដណ្តើបគ្រប់ប្រទេសនោះទេ ពិព្រោះ វាត្រូវការចាំបាច់នូវទិន្នន័យ​ផែនទី ដែលក្រុមហ៊ុន Apple មិនទាន់មាននៅទូទាំងពិភពលោកនៅឡើយ។ តែវាមិនជាបញ្ហាចោទនោះទេសម្រាប់ប្រទេសកម្ពុជាយើង។

៧- ទូរសព្ទត្រូវបាន Restore ថ្មី 
សម្រាប់ iPhone ដែលដើរលើប្រព័ន្ធ iOS ចាប់ពីជំនាន់ ៦ ចុះ លោកចោរអាចប្រើវិធីលុបទិន្នន័យ និងការកំណត់ផ្សេងៗនៅលើទូរសព្ទដើម្បីកាត់ផ្តាច់សេវា Find My iPhone បាន តាមរយ:ការធ្វើ Restore (បញ្ចូលប្រព័ន្ធដំណើរការសារជាថ្មីឡើងវិញ) ប្រព័ន្ធ iOS របស់ទូរសព្ទបាន។ តែបើ iPhone ដើរលើ iOS ជំនាន់ ៧ ឡើង ពួកគេមិនអាចធ្វើដូច្នោះបានឡើយ ដោយសារតែវានឹងទាមទារឱ្យបញ្ចូលលេខកូដសម្ងាត់ Activation Lock របស់សេវា iCloud កំណត់ជាមុនដោយលោកអ្នក។

៨- iPhone ដើរលើ iOS 5 ចុះ
ហេតុផលនេះ ទំនងជាមិនអាចកើតឡើងនោះទេ ព្រោះបច្ចុប្បន្ន ប្រហែលជាគ្មាននរណាម្នាក់នៅត្រាំត្រែងប្រើ iPhone ដើរលើប្រព័ន្ធ iOS ជំនាន់ ៥ ឬទាបជាងហ្នឹងនោះទេ។ ជាក់ស្តែង iPhone ភាគច្រើនលើសលុបដែលកំពុងមានវត្តមានក្នុងដៃមនុស្ស យ៉ាងហោចណាស់ក៏ដើរលើប្រព័ន្ធ iOS 9 នោះដែរ។

បញ្ជាក់: ចំពោះមូលហេតុមួយចំនួនដែលបានបង្ហាញមកជាហូរហែខាងលើ ដូចជា ទូរសព្ទអស់ថ្ម គ្មានអិុន​​ធើ​ណែត ឬគ្មានស៊ីមកាត ជាដើម គឺបើិសិនជាកើតឡើងមែន នោះវាអាចបិទផ្ទប់មុខងារ Find My iPhone នត្រឹមតែមួយរយ:ពេលប៉ុណ្ណោះ។ ពោលគឺ នៅតែទូរសព្ទបើកដំណើរការ និងតភ្ជាប់ទៅកាន់ប្រព័ន្ធអិុនធើណែតពេលណា វានឹងបញ្ជូនសញ្ញាប្រាប់ទីតាំងដែលទូរសព្ទកំពុងឋិតនៅ មកកាន់លោកអ្នកតាមប្រព័ន្ធ iCloud ជាមិនខាន៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget