Tuesday, August 22, 2017

មិត្តអ្នកអានមួយចំនួន ប្រាដកជាធ្លាប់បានឮនូវ ពាក្យថា​ UI ឬហៅពេញ User Interface នៅពេលដែល ក្រុមការងារ ខេមបូ ធ្វើការ បង្ហាញលក្ខណៈ សម្បត្តិម្តងៗ។ ដូច្នេះថ្ងៃនេះ យើងស្វែងយល់ ពី ពាក្យថា UI នេះម្តង និង ភាពខុស គ្នារវាង UI នីមួយៗ។ ពាក្យថា UI គឺសំដៅទៅលើ មុខមាត់របស់ ទូរស័ព្ទនីមួយៗ ហើយ ជាទូទៅ នៅលើទូរស័ព្ទ Android ដែលមានម៉ាក សញ្ញាខុសគ្នា តែងតែ មានផ្ទៃ UI ខុសគ្នាដែរ ដូចជា Samsung, Sony, Huawei ឬ Google ជាដើម។



ដោយ UI ខ្លះមាន App Draw ខ្លះទៀត មានតែ Home Screen និង ខ្លះទៀត មានរបាទទួល ដំណឹងខុសគ្នា ហើយពេលខ្លះ យើងគ្រាន់តែ ក្រឡែកមើល ផ្ទៃ UI យើងអាចដឹង ហើយថា ទូរស័ព្ទនោះ ជារបស់ម៉ាកសញ្ញា ក្រុមមួយណា។

តើអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ឈ្មោះ ផ្ទៃ UI របស់ Android ណាខ្លះ? សម្រាប់ថ្ងៃនេះ ខេមបូ នឹងធ្វើការបង្ហាញនូវ ផ្ទៃ User Interface នៃទូរស័ព្ទ មួយចំនួន ដែលអ្នកឧស្សាហ៍ លឺនឹងត្រចៀក ថាតើទូរស័ព្ទ ទាំងនោះស្រោប ដោយ UI ឬ មានមុខមាត់ ខុសគ្នា ដូចម្តេចខ្លះ?
  1. Touch Wiz របស់ Samsung

ការរចនារបស់ Touch Wiz UI គឺពិតជាគួរឲ្យចាប់ អារម្មណ៍ជាងគេ ដោយវាមើល ទៅងាយស្រួល ប្រើប្រាស់ ហើយ និមិត្តសញ្ញា Icon នីមួយៗ ក៏ស្រស់ស្អាត។ បើអូសពី លើចុះក្រោមអ្នក នឹងឃើញ របាទទួលដំណឹង ដែលងាយ ស្រួលបញ្ជា ហើយបើយើង អូសពីឆ្វេង មកស្តាំ យើងនឹងចូល ទៅកាន់ Flipboard ដែលយើង អាចទទួលបាន ពត៌មានថ្មីៗ ពី Flipboard នេះបាន។ ចំពោះ Settings របស់ Touch Wiz នេះក៏ មិនស៊ាំញ៉ាំក្នុង ការបញ្ជាដែរ។ Touch Wiz UI មាន Theme ជាច្រើន នៅក្នុង ផ្សាររបស់​ Samsung ផ្ទាល់។

  1. Xperia UI របស់ Sony

Xperia UI របស់ Sony មួយនេះ មើលទៅស្រដៀង ទៅនឹងស្តុកដើម របស់ Android ប៉ុន្តែ​ Sony បានប្រើប្រាស់ និមិត្តសញ្ញា Icon ដែលរចនា ឡើងដោយ ខ្លួនឯង មិនមែន Icon ដែលប្រើដូច ទៅនឹង ស្តុកដើមរបស់ Google ទេ។ ហើយចំពោះផ្ទៃ Lock Screen របស់ Xperia UI វិញ ក៏គួរឲ្យ ទាក់ទាញ ដែរ ជាមួយនឹង ម៉ោងដ៏ធំនៅ ចំកណ្តាល ដែលអាច សំគាល់បាន ថាវាជា Xperia UI តាមរយៈ ម៉ោងនេះ។

  1. Sense របស់ HTC

ផ្ទាំងម៉ឺនុយដើមរបស់ Sense UI មើលទៅមិន ខុសពីស្តុក ដើមរបស់ Google ទេ តែ ចំពោះ ផ្ទាំងផ្ទុក កម្មវិធី របស់វាវិញ គឺខុសគ្នា​ ដោយយើងនឹង ឃើញតែផ្ទាំង ពណ៌ខ្មៅ នៅពេលដែល យើងចូលទៅ កន្លែងផ្ទុក កម្មវិធីច្រើន។ ចំណែកឯ របាទទួល ដំណឹង និង Settings គឺស្រដៀងគ្នា ច្រើនទៅនឹង ស្តុកដើម របស់ Android។ ហើយ Sense UI នេះក៏មាន Theme Store សម្រាប់ទាញយក Theme ស្អាតៗ ជាច្រើនដែរ។

  1. LG UX របស់ LG

LG UX មាន Icon រាងជ្រុងៗ ហើយ​ LG UX មិនមានផ្ទាំង ផ្ទុកកម្មវិធី នោះទេ វាមានតែ Home Screen ប៉ុណ្ណោះ។ ចំពោះ Setting វិញ នៅតែរក្សានិមិត្ត សញ្ញាប្រភេទ Toggle ពណ៌ស ខ្មៅដដែល ហើយចំពោះ ផ្ទាំង Multitasking វិញ ក៏មានទម្រង់ ដូចទៅនឹង ស្តុកដើម របស់ Android Marshmallow ដែរ។

  1. Emotion UI របស់ ​Huawei

Emotion UI ដែលរចនាឡើងដោយ Huawei ផ្ទាល់នេះ ហើយ Emotion UI នេះក៏មាន តែផ្ទាំង Home Screen ដែរ ហើយចំពោះ របាទទួលដំណឹង ចែកចេញជា ២ ដោយអូស ទៅមក ធ្វេងស្តាំ ដោយខាង ធ្វេង ជារបាទទួល ដំណឹង និង ខាងស្តាំ ជារបា បញ្ជាប៊ូតុង ផ្លូវកាត់។ Settings នៃ Emotion UI នេះរចនាឡើង ដោយមានពណ៌ រំលេច ស្រស់ស្អាត ហើយផ្ទាំង Multitasking របស់ Emotion UI ក៏ខុសពី ស្តុកដើម របស់ Android ដែរ។

  1. Stock Android របស់ Google/Nexus

Stock Android គឺជា UI ដើមរបស់ Google តែម្តង ដែលទូរស័ព្ទខ្លះ ក៏យកលំនាំ តាមការរចនា របស់ Stock Android ដែរ។ ហើយភាគ ច្រើនជាមួយ UI នេះ គឺប្រើប្រាស់ កម្មវិធី ដើម របស់ Google តែម្តង ដូចជា Google Photos, Google Music, Google Play, Google Map និង កម្មវិធី របស់ Google ជាច្រើនទៀត។ ដូចដែលអ្នក ឃើញនៅលើ Nexus អញ្ចឹងឯង ហើយ រចនាបថរបស់ ស្តុកដើម របស់ Android តែងតែ ប្រែប្រួល ទៅតាម Version របស់​ Android។

  1. MIUI របស់ Xiaomi

គ្រាន់តែលឺដល់ ពាក្យថា MIUI យើងអាចដឹងហើយថា វាជារបស់ ក្រុមហ៊ុនទូរស័ព្ទ មួយណា។ Xiaomi បានរចនា​ ផ្ទៃ UI ផ្ទាល់ខ្លួឲ្យ ងាយស្រួល ប្រើប្រាស់ ហើយ MIUI នេះ ក៏មានរបាទទួល ដំណឹងចែក ចេញ ជាពីរដែរ ស្រដៀងនឹង Emotion UI ដែរ។ ហើយ Settings របស់ MIUI ក៏រចនា ដោយពណ៌ និង ងាយស្រួលបញ្ជា។ ចំពោះផ្ទាំង Lock Screen គឺស្រលះស្អាត មានតែ ម៉ោង នៅចំហៀង ខាងធ្វេង ប៉ុណ្ណោះ។ ចំពោះ Icon ដើមនៃ MIUI គឺរាងជ្រុងៗ។

  1. Flyme OS របស់ Meizu

Flyme OS គឺមានសម្រាប់តែ ស្មាតហ្វូន របស់ Meizu ប៉ុណ្ណោះ ហើយ Flyme OS នេះក៏មាន Icon អាចសំគាល់ ស្មាតហ្វូនរបស់ Meizu បានដែរ ដូចជា Icon Call, Music ជាដើម។ ចំពោះផ្ទាំងផ្ទុក កម្មវិធី គឺមិនមាន នៅលើ Flyme OS ទេ យើងអាចអូស បានតែផ្ទាំង Home Screen ប៉ុណ្ណោះ។ អ្វីដែល ពិសេសនោះ ជាមួយ​ Flyme OS យើងក៏អាច ញែកអេក្រង់ ជាពីរ បានដែរ ដូច្នេះវារឹតតែ ផ្តល់ភាព ងាយស្រួលក្នុងការ ប្រើប្រាស់ កម្មវិធីពីរក្នុង ពេលតែមួយ។


តាមរយៈការរៀបរាប់ខាងលើ តើអ្នកចូលចិត្ត ប្រើប្រាស់ UI មួយណា ជាងគេ? ផ្ទៃ UI វាខុសៗគ្នា ប៉ុន្តែលំនាំនៃ ការប្រើប្រាស់ ក៏មិនខុសគ្នា ណាស់ណាដែរ។ ហើយមូល ហេតុដែល គេរចនាផ្ទាំង UI ឲ្យខុសៗគ្នា នេះគឺ ដើម្បីកុំឲ្យ មានការច្រលំគ្នា។ ដូច្នេះពេល យើងចាប់កាន់ ទូរស័ព្ទ ណាមួយ យើងនឹងអាចសំគាល់ បានថា ទូរស័ព្ទនោះ ជារបស់ ក្រុមហ៊ុនអ្វី និង ស្រោបដោយ UI ឈ្មោះអ្វី។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget