កាមេរ៉ា iPhone 7 Plus
ត្រូវគេទទួលស្គាល់ថាមានសមត្ថភាពខ្ពស់ ជាពិសេសជាមួយមុខងារ
Portrait Mode
ដែលថតរូបមានផ្ទៃក្រោយព្រឹលតិចៗទាក់ទាញដូចកាមេរ៉ា DSLR។
ប៉ុន្តែបើមើលតម្លៃរបស់វាហាក់ជ្រុលបន្តិចសម្រាប់អ្នកប្រើប្រាស់ទូទៅ
គឺមានប្រមាណចាប់ពីជាង ៧០០ ដុល្លារ ដល់ជាង ១
ពាន់ដុល្លារ។

ដោយឡែក សម្រាប់ស្មាតហ្វូន Android ដែលមានតម្លៃសមរម្យចន្លោះពី ២០០ ដុល្លារដល់ ៨០០ ដុល្លារ គឺអាចថតរូប និងកែរូបបានទាក់ទាញលើស iPhone 7 Plus បានផងដែរ ដោយគ្រាន់តែប្រើ App ទាំងនេះ ៖
- -Candy Camera ជំនាញខាង Selfie និងកែរូបជាមួយ Sticker ឡូយៗជាច្រើន។

- -DSLR Camera Pro ជាកម្មវិធីដែលមានមុខងារបញ្ជាដូចកាមេរ៉ា DSLR ទាំងស្រុង។

- -Footej Camera ជំនាញខាងថត និងកែរូបទេសភាព។

- -Google Camera ជំនាញថតកន្លែងងងឹត ហើយងាយបង្ហោះរូបភាព ឬវីដេអូទៅរក្សាក្នុង Google Drive បានយ៉ាងរហ័ស។

- -Cardboard Camera សមត្ថភាពពិសេស អាចផលិតរូបភាព និងវីដេអូប្រភេទ ៣៦០ ដឺក្រេ។

- -Motion Stills អាចផលិតវីដេអូខ្លីប្រមាណ ៣ វិនាទី និងបម្លែងទៅជារូបភាពមានចលនាប្រភេទ GIF។

- -Z Camera ជំនាញកែរូប ប្ដូរពណ៌សក់ បន្ថែមសាក់ លេងពណ៌ភ្នែក ឬធ្វើឲ្យមុខមាត់រលោងជាដើម៕

0 comments:
Post a Comment