Tuesday, August 8, 2017

​រថយន្ដ​មួយ​នេះ បាន​ប្ដូរ​សឹងតែ​ទាំងស្រុង​ពី​ជំនាន់​មុនៗ​របស់​ខ្លូន ដើម្បី​ឲ្យ​ក្លាយខ្លួន​ទៅជា​រថយន្ដ​ប្រភេទ SUV ដែល​ស៊ី​វិ​ល័យ និង​ទំនើប​ជាង​បំផុត​។ ជាមួយនឹង​ចំនុច​ដ៏​ពិសេស​ដាច់​គេ​ទាំង ១០ ទើប​ធ្វើ​ឲ្យ​រថយន្ដ Land Rover All New Discovery ជំនា​ន់ទី​៥ នេះ ក្លាយជា​រថយន្ដ​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកប្រើប្រាស់​។​

​ទី​១៖ រថយន្ដ​នេះ មាន​កន្លែង​អង្គុយ​ធំ​ជាង​មុន ដែល​អាច​អង្គុយ​បាន​ចំនួន ៧​នាក់ ហើយ​កៅអីអង្គុយ​ជួរ​ទី​៣ អាច​អង្គុយ​បាន​យ៉ាង​ទូលាយ និង​មើល​ទៅមុខ​បាន ដូច​អ្នក​អង្គុយ​នៅ​ជួរ​ទី ២ និង​១ យ៉ាង​មាន​ផាសុកភាព​។​



​ទី​២៖ វា​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា Incontrol Remote ដែល​អាច​បញ្ជា​មុខងារ​ផ្សេងៗ​របស់​រថយន្ដ តាមរយៈ Ipad បាន​យ៉ាង​ងាយស្រួល​។​



​ទី​៣៖ វា​អាច​ទំលាក់​បូម​បាន​រហូតដល់ ៤០mm ដែល​ងាយស្រួល​ក្នុង​ការចុះ និង​ឡើង​រថយន្ដ​



​ទី​៤៖ នៅ​ឃ្លុប​ខាងក្រោយ​មាន​កន្លែង​អង្គុយ​សម្រាប់​ស្ទួ​ច​ត្រី មើល​ថ្ងៃ​លិច​និង​និយាយ​គ្នា​បាន​យ៉ាង​សប្បាយរីករាយ និង​អាច​ផ្ទុក​ទម្ងន់​បាន​រហូតដល់ ៣០០​គីឡូក្រាម​

​ទី​៥៖ នៅ​ឃ្លុប​ខាងក្រោយ​មាន​ចំនុះ​ធំ​ជាង​មុន​រហូតដល់ ២៥០០​លីត្រ ដែល​ដាក់​អីវ៉ាន​បាន​យ៉ាងច្រើន​



​ទី​៦៖ នៅ​ផ្នែក​ខាងក្នុង​របស់​រថយន្ដ​មាន​កន្លែង​សម្រាប់​សាក​ថ្ម កំលាំង 12V ចំនួន ៦​កន្លែង ដែល​ងាយស្រួល​ដល់​ទាំង​អ្នកបើកបរ និង​រួម​ដំណើរ​ជាមួយ ជាពិសេស​នៅពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ហើយ​មាន​កន្លែង​សម្រាប់​ដោត USB រហូតដល់ ៨​កន្លែង និង​អាច​ចែករំលែក Wifi Hotspot ទៅកាន់​ទូរ​សព្ទ័​ដៃ បាន​រហូតដល់​៨​គ្រឿង​ឯណោះ​



​ទី​៧៖ វា​បានអោយ​អ្នកភ្ជាប់ Ipad  រហូតដល់​ចំនួន ៤ ដែល​ឲ្យ​អ្នក​អង្គុយ អាច​បញ្ជា​មុខងារ​ផ្សេងៗ​បាន​ផ្ទាល់ខ្លួន ជាមួយនឹង​បច្ចេកវិទ្យា Incontrol Remote



​ទី​៨៖ រថយន្ដ​នេះ អាច​បើក​ក្នុង​ទឹក​ជម្រៅ​រហូតដល់ ៩០០mm និង​អាច​សណ្ដោង​បាន​ទំ​ម្ង​ន់​រហូតដល់ ៣៥០០ គឺ​ឡូ​ក្រាម​។​



​ទី​៩៖ វា​បំពាក់​ដោយ​ប្រព​ន្ធ័ ADAS (Advanced Driver Assistance System) ដែល​ជួយ​សម្រួល​ស្មារតី​ដល់​អ្នកបើកបរ យ៉ាង​មាន​សុវត្ថិភាព​ខ្ពស់បំផុត ដូចជា​អ្នកបើកបរ​ងងុយគេង ឫ​បើកបរ​ខុស​គន្លង​ផ្លូវ​ជាដើម ហើយ​មាន​បំពាក់​ដោយ​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ដល់​គ្រប់​អ្នក​អង្គុយ​ក្នុង​រថយន្ដ​ទាំងអស់​។​

​ទី​១០៖ តួ​រថយន្ដ​ត្រូវបាន​ផលិតឡើង​ពី​លោហៈធាតុ​អាលុយមីញ៉ូម ដែល​ជួយ​សន្សំ​ទម្ងន់​របស់​រថយន្ដ​បាន​រហូត ៤៨០​គីឡូក្រាម និង​ស្វិត មាំ ជាង​លោហៈធាតុ​ផ្សេងៗ​ទៀត​។​
​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​ធ្វើការ​បើកបរ​សាកល្បង​និង​ជាវ​រថយន្ត​ដ៏​ប្រណិត​មួយណា​ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​
​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

Related Posts:

  • Subaru XV ក្រុងតៃវ៉ាន់ - ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៧ - ក្រុមហ៊ុន ម៉ូធ័រអុីមេជ ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ រថយន្តម៉ាក​ស៊ូបារុ បណ្តាប្រទេសចំនួន ៩ ក្នុងទ្វីបអាសុី បានសម្ភោទរថយន្តថ្មីបំផុត Subaru XV នៅក្រុងតៃវ៉ាន់។ ជារថយន្តដែលបានរ… Read More
  • ការ​សម្ភាសន៍​ជាមួយនឹង​លោក Sergio Landolt Rolls-Royce ម៉ូដែល Ghost(Rolls-Royce = RR) សំណួរ៖ នៅពេល​រចនា​រថយន្ត RR ណាមួយឡើង តើ​នឹង​ត្រូវ​ផ្ដោត​លើ​ចំណុច​ណា​ខ្លះ? ចម្លើយ៖ ដូច​លោក​ដឹង​ស្រាប់​ហើយ RR គឺជា​យីហោ​រថយន្ត​ដ៏ទំនើប​នៅ​លើ​លោក ។ ដូច្នេះគេ​ត្រូវ​ផ្ដោត​លើ​លក្ខណៈពិសេស​នៃ​ការ​រចនាមួយចំនួន​… Read More
  • រថយន្ត Rolls-Royce Phantom V របស់​តារាចម្រៀង John Lennon នៅថ្ងៃនេះ ក្រុមហ៊ុន​រថយន្ត Rolls-Royce ប្រកាសថា​ខ្លួននឹង​អបអរ​ខួប ៥០ ឆ្នាំ​ នៃ​អាលប៊ុមចម្រៀង Sgt Pepper’s Lonely Hearts Club Band ដោយ​នាំយក​រថយន្ត Rolls-Royce Phantom V មាន​ពណ៌​ចម្រុះ​ ដែល​ជា​របស់​តារា​ចម្រៀង John Lennon ម… Read More
  • Land Rover All New Discovery ជំនា​ន់ទី​៥ មាន ១០​ចំនុច​ពិសេស​ដាច់​គេ​ដែល​រថយន្ដ​ប្រភេទ SUV ផ្សេង​គ្មាន​ ​រថយន្ដ​មួយ​នេះ បាន​ប្ដូរ​សឹងតែ​ទាំងស្រុង​ពី​ជំនាន់​មុនៗ​របស់​ខ្លូន ដើម្បី​ឲ្យ​ក្លាយខ្លួន​ទៅជា​រថយន្ដ​ប្រភេទ SUV ដែល​ស៊ី​វិ​ល័យ និង​ទំនើប​ជាង​បំផុត​។ ជាមួយនឹង​ចំនុច​ដ៏​ពិសេស​ដាច់​គេ​ទាំង ១០ ទើប​ធ្វើ​ឲ្យ​រថយន្ដ Land Rover … Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget