Friday, August 25, 2017

Huawei នឹងធ្វើការ ដាក់ បង្ហាញ P8 ជាផ្លូវការដើម្បីធ្វើជាសមាជិក នៃកំពូលទូរស័ព្ទ ប្រចាំឆ្នាំ 2015 នេះ។

ថ្វីត្បិតតែ ក្រុមហ៊ុននៅ មិនទាន់ បានបង្ហាញរូបរាង របស់ទូរស័ព្ទ ស៊េរីថ្មីរបស់ ខ្លួននេះក្តី ក៏ប៉ុន្តែប្រភព សំងាត់មួយ ចំនួនបានធ្វើ ការចែកចាយ រូបរាងរបស់ P8 ជា បណ្តើរៗហើយ។ តួខ្លួនរបស់ វាមានភាព ប្រណិត បង្កើតពីលោហៈធាតុ ច្រើន អេក្រង់ធំលាតត្រដាងពេញ ផ្ទៃទូរស័ព្ទទាំងមូល សឹងតែមិនឃើញ មានគែមនោះទេ នៅផ្នែក ខាងឆ្វេង និងខាងស្តាំ។ ស៊ុមទូរស័ព្ទ ដែលព័ទ្ធជុំវិញ គឺបង្កើតឡើង ពីលោហៈធាតុ ដែលរំលេច ចេញនូវភាព ប្រណិត មិនអោយចាញ់ iPhone 6, Galaxy S6, HTC One M9 និង Xperia Z3 នោះទេ។ ស្ថិតនៅផ្នែក ខាងក្រោម អ្នកនឹងឃើញមានរន្ធ USB នៅចំ កណ្តាល អមដោយរន្ធ បំពងសម្លេង សងខាង ដែលប្រហែល ជាអាចបំពងសម្លេងបាន កាន់តែពិរោះ រណ្ដំ។


P8 មានរូបរាង កាន់តែស្តើង ជាងមុនថែមទៀត ត្រឹម 6 មីលីម៉ែត្រ ប៉ុណ្ណោះ ស្តើងជាង P7 0.5 មីលីមែមែត្រ និង iPhone 6 ចំនួន 0.9 មីលីម៉ែត្រ។ អេក្រង់របស់វាមាន ទំហំធំជាង មុនដល់ 5.2 អ៊ីញ មានកម្រិត ភាពច្បាស់ Full HD 1080 x 1920 ភិចសែល មានដង់ស៊ីតេ អេក្រង់ 424ppi ប្រើប្រាស់ បន្ទះឈីប Kirin 930 ជំនាន់ថ្មី ប្រភេទ 64-bit ស៊ីភីយូ Octa-core មានរ៉េម 3GB និងមាន អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន ទំហំ 32GB។ ទូរស័ព្ទនេះ នឹងមាន កាមេរ៉ាខាងក្រោយ 13 មេហ្គាភិចសែល ប្រភេទ OIS ដែលវានឹងធ្វើ អោយអ្នកថត រូបភាពពេញ ចិត្តស្តូកតែម្តង។ កាមេរ៉ាខាងមុខ វិញនៅរក្សាទំហំ 8 មេហ្គាភិចសែល ដដែល ដែលជួយ អោយការ ថតរូបភាព Selfie មាន អំណោយផលខ្ពស់។

P8 ក៏អាចនឹង បំពាក់នូវ ទ្រនាប់ស្កេនម្រាមដៃ នៅផ្នែកខាងក្រោយ ដូចទៅនឹង Mate 7 ផងដែរ ដែលវានឹង ជួយអោយការ ប្រើប្រាស់ ទូរស័ព្ទកាន់តែ មានសុវត្ថិភាពខ្ពស់។ កំពូលស្មាតហ្វូននេះក៏ដំណើរការ ដោយប្រព័ន្ថ ប្រតិបត្តិការណ៍ Android Lollipop 5.0.2 ផងដែរ ស្រោបដោយផ្ទៃអ៊ីនធឺហ្វេស Emotion UI ថ្មី កាន់តែស្រស់ស្អាត និងរស់រវើក។



Huawei P8  រចនា​ឡើង​ផ្តោត​លើ​​ការ​រចនា​រូបរាង​ ជាពិសេស​លើ​មុខងារ​កាមេរ៉ា។ P8 មាន​សមត្ថភាព​ខ្ពស់​អាច​បម្លែង​ពន្លឺ​បាន​យ៉ាង​ល្អ ទោះ​បី​ថត​នៅ​ក្នុង​ទី​ងងឹត ខ្សោយ​ពន្លឺ ឬ​កុង​ពន្លឺ​។ ទូរសព្ទ​នេះ​អាច​ថត​ជាប់​ចលនា​ពន្លឺ​ជាមួយ​មុខងារ​បួន​យ៉ាង Light Trails, Silky Water, Star Track និង Light Graffiti។ ជាពិសេស​មុខងារ Director Mode ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ជា​និង​តភ្ជាប់​ស្មាតហ្វូន ដំណើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ចំនួន ៣ ផ្សេង​ទៀត ក្នុង​អំឡុង​ពេល​ថត​វីដេអូ ដើម្បី​ចាប់​យក​រូបភាព​ពី​ជ្រុង​ឬ​ទិស​ខុសៗ​គ្នា​ចំនួន ៤ ទិស ក្នុង​ពេល​ដំណាល​គ្នា និង​អាច​បញ្ចូល​គ្នាដើម្បី​កាត់​ត​ជា​វីដេអូ​សម្រេច​មួយ​ដែរ។

P8 ​ក៏​រចនា​ឡើង​យល់​ពី​ញាណ​របស់​អ្នក​ប្រើប្រាស់។ វា​អាច​រក​ឃើញ​វិញ​ភ្លាមៗ​ដោយ​គ្រាន់​តែ​ស្រែក​សួរ “ទូរសព្ទ​នៅ​ឯ​ណា” ទូរសព្ទ​នឹង​ឆ្លើយ​ត្រឡប់​មក​វិញ​ជាមួយ​បទភ្លេង​និង​សារ​ជា​សំឡេង។

@លក្ខណៈ​ពិសេស
  • អេក្រង់: 5.2 កម្រិត full HD អេក្រង់ LCD (424PPI)
  • ដំណើរការ: octa-core Kirin 930
  • RAM : 3GB
  • ឧបករណ៍​ផ្ទុក: 16GB + កាត microSD
  • ប្រព័ន្ធ​ប្រតិបត្តិការ: Android 5.0 "Lollipop​" 
  • កាមេរ៉ា: 13​ MP OIS, 8 MP
  • ការ​តភ្ជាប់: ប​ណ្តា​ញ LTE ស៊ី​ម​ពីរ, ប្រព័ន្ធ Wi​-Fi, ប្រព័ន្ធ NFC, Bluetooth 4.0 និង GPS
  • វិមាត្រ: 144.9 x 72.1 x 6.4mm
  • ទំ​ង​ន់: 145ក្រាម

Related Posts:

  • Mate 9 មាន​ចំណុច​ខ្លាំង​ពិសេស​ទាំង​នេះ1. អេក្រង់​ធំ​ជាង​គូ​ប្រជែង តែ​មាន​ទំហំ​សម​ល្មម Huawei Mate 9 បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ5.9 inch​ដែល​ធំជាង​គូ​ប្រជែង​នានា​ដូច​ជា​One Plus 3T, Samsung Galaxy S7 Edge រួម​ទាំង​iPhone 7Plusផង​ដែរ។​ទំហំ​អេក្រង់​ធំ​ មិន​មែ… Read More
  • ប្រៀបធៀប P10 vs P10 Plusសម្រាប់ដើមឆ្នាំ 2017 នេះក៏មិនខុសកាលពីឆ្នាំ 2016 ដែរសម្រាប់ Huawei ដែលត្រៀមនឹង ប្រកាសចេញនូវ កំពូលស្មាតហ្វូន ត្រកូល P ជំនាន់ថ្មីជំនួស P9 និង P9 Plus ចេញកាលពី ឆ្នាំកន្លងទៅ ដោយលើកនេះគឺ P10 និង P10 Plus វិញម្ដង ជាមួយនឹងកម្លាំង … Read More
  • ពី​អាមេរិក​ដល់​អង់គ្លេស Huawei P8 ទទួល​​​ការ​កោតសរសើរ​ឆ្លង​ទ្វីប គ្រាន់​តែ​សម្ពោធ​នៅ​ទីក្រុង​ឡុងដ៏ ឌូបៃ បាងកក និង​កម្ពុជា រួច​ភ្លាម P8 ត្រូវ​បាន​គេហទំព័រ​ព័ត៌មាន​​បច្ចេកវិទ្យា​ជា​ច្រើន​កោត​សរសើរ​តៗ​គ្នា​មិន​ដាច់​ពី​មាត់។ តួយ៉ាង​គេហទំព័រ​ទូទាំង​ពិភពលោក​បាន​ធ្វើ​តេស្ត​ផង ថ្លឹង​ទម្ងន់​ផ… Read More
  • ធៀប P10 ចេញ​យប់​មិញ​មាន​អី​ខុស​ពី P9 អត់? ក្នុង​កម្មវិធី​សមាជ​​ទូរសព្ទ​ពិភពលោក​កាល​ពី​យប់​មិញ​ Huawei បាន​បញ្ចេញ​ស្មាតហ្វូន​លំដាប់​កំពូល​របស់​ខ្លួន​ម៉ូដែល​ P10 និង P10 Plus ដែល​មាន​ចំណុច​ថ្មីៗ​មួយ​ចំនួន​ខុស​ប្លែក​ពី P9 និង P9 Plus។ ខាង​ក្រោម​នេះ​នឹង​ប្រៀប​ធៀប​ត្… Read More
  • Huawei​ nova ​2​i ក្រោយពី​ធ្លាយពាក្យ​ចចាមអារ៉ាម​ និង​រូបភាព​ជាច្រើន របស់​ស្មា​ត​ហ្វូន Huawei Mate 10 ឥលូវ​នេះ​លេចចេញ​នូវ​ព័​ត៌មាន​ថ្មី​ថា Huawei ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​មួយ​ទៀ​ត​នឹងមាន​បំពាក់​នូវ កាមេរ៉ា​បួន​គ្រាប់ (​មុខ​២ ​និង​ក្រោយ​២​)… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget